ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​ទល់​ល្បិច​! មានអី​ចុង​ក្រោយ​ទឹកភ្នែក​ហូរ​ដោយ​មិនដឹង​ខ្លួន

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ចោរ​ភេទ​ទី​៣ ម្នាក់ បាន​ត្រូវ​នគរបាល​ស្រុក​មុខកំពូល​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ ខណៈ​ដែល​យក​កូន​កា​ប៉ិត​ភ្ជង់​ប្លន់​អ្នក​បើក​ផា​ស្អាប់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​នៅ​វេលា​ម៉ោង​០៩​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​០៣ ខែកុម្ភៈ…

ខេត្តកណ្តាល ៖ ចោរ​ភេទ​ទី​៣ ម្នាក់ បាន​ត្រូវ​នគរបាល​ស្រុក​មុខកំពូល​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ ខណៈ​ដែល​យក​កូន​កា​ប៉ិត​ភ្ជង់​ប្លន់​អ្នក​បើក​ផា​ស្អាប់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​នៅ​វេលា​ម៉ោង​០៩​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២១ ចំណុច លើ​ផ្លូវ​គ្រួ​ស​ក្រហម​(​ផ្លូវ​ចុះ​ទៅ​វត្ត​ក្រពើ​ហា​) ក្រោយ​ភូមិ​វត្ត​ចាស់ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្ដាល ។

ជន​រង​គ្រោះ​ឈ្មោះ ហឿ​ន អ៊ូច ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជនជាតិ​ខ្មែរ​មុខរបរ រត់​ម៉ូតូឌុប មាន​ទីលំនៅ​សព្វថ្ងៃ​ភូមិ​កង​តា​ណឹ​ង​ទី​២ ឃុំ​កង​តា​ណឹ​ង ស្រុក​កងមាស ខេត្តកំពង់ចាម ។ ជនសង្ស័យ​ឈ្មោះ ណា​ក់ រតនា ហៅ​ចាន់​នី ភេទ​ស្រី​(​ច​រិ​ក​ប្រុស​) អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​សព្វថ្ងៃ ភូមិ​ជ្រៃ ឃុំ​ជ្រៃ ស្រុក​អ​ញ្ចេ​ក​៣ ខេត្តបាត់ដំបង ។

នគរបាល​ស្រុក​មុខកំពូល​បានអោយ​ដឹង​ថា កន្លង​មក​ជន​រង​គ្រោះ​តែងតែ​មក​រត់​ម៉ូតូឌុប នៅ​ចំណុច​ផ្លូវបំបែក​ប្រាំ​ព្យាម​ផ្លូវជាតិ​លេខ​៦ ជា​រៀងរាល់ថ្ងៃ ហើយ​ក៏​មិន​ដែល​ស្គាល់​ជនសង្ស័យ​ដែរ ។ នៅ​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​០៧​និង​០០​នាទី​ព្រឹក ជន​រង​គ្រោះ​កំពុង​អង្គុយ​នៅ​លើ​ម៉ូតូ​ចំណុច​ដែល​ខ្លួន​រត់​ឌុ​ប​ខាងលើ ពេល​នោះ​ជនសង្ស័យ ឈ្មោះ​ណា​ក់ រតនា បាន​ជិះ​ផា​ស្អេ​បម​ក​ដល់ ហើយ​ឈប់​សួរ​ជន​រង​គ្រោះ​ថា ម៉ូតូឌុប​មែន?ជន​រង​គ្រោះ​ឆ្លើយ​ថា នឹង​ហើយ​ម៉ូតូឌុប ហើយ​ជនសង្ស័យ​បន្ត​ថា បើ​អ​ញ្ចឹ​ង​ឌុ​ប​ខ្ញុំ​ទៅ​វត្ត​ក្រពើ​ហា​(​ហៅ​វត្ត​ជ្រុង​ថ្ម​) ស្ថិត​នៅ​ក្រោយ​ភូមិ​វត្ត​ចាស់ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្ដាល ។

ភ្លាម​នោះ​ជន​រង​គ្រោះ ក៏​បាន​ឌុ​ប​ជនសង្ស័យ​ចុះ​តាម​ច្រក​ខ្លោងទ្វារវត្ត​ក្រពើ​ហា (​ជាប់​ខាងត្បូង​ស្ពាន​លេខ​១៩) ឆ្ពោះទៅ​វត្ត​នៅ​ទិស​ខាងលិច​បាន​ចម្ងាយ​ពី​ផ្លូវជាតិ​ប្រហែល​៣​គីឡូម៉ែត្រ តាម​ផ្លូវ​ក្រួស​ក្រហម​ដល់​ចំណុច​កើតហេតុ ជនសង្ស័យ​បាន​ឲ្យ​ជន​រង​គ្រោះ​ឈប់​ម៉ូតូ ភ្លាម​នោះ​ជនសង្ស័យ​ក៏​បាន​ដក​កូនកាំបិត​ចិតបន្លែ​ខាងលើ​ភ្ជង់​ក​ជន​រង​គ្រោះ គំរាម​យក​ទូរស័ព្ទ​ម៉ាក oppo ចំនួន​០១​គ្រឿង និង​ម៉ូតូ​ខាងលើ ពេល​នោះ​ជន​រង​គ្រោះ បាន​អង្វរ ជនសង្ស័យ​ថា សូម​ទុក​ជីវិត និង​សុំ​ឲ្យ​ឌុ​ប​ជូន​មក​ផ្លូវជាតិ​វិញ ដោយ​ជន​រង​គ្រោះ​ប្រាប់​ទៀត​ថា ចាំ​ឲ្យ​ប្រាក់​ចំនួន​១០​ម៉ឺន​រៀល​បន្ថែម​ទៀត ។

បន្ទាប់​មក​ជនសង្ស័យ​បាន​យល់ព្រម ហើយ​ជនសង្ស័យ​ក៏​ឌុ​ប​ជន​រង​គ្រោះ​ឡើង​មក​តាម​ផ្លូវ​កៅស៊ូ​លេខ​២៦១ ពេល​មក​ដល់​ផ្លូវជាតិ​លេខ​៦ (​ចំណុច​ផ្សារ​កំពុង​ប្រាសាទ​) ឃុំ​ស្វាយ​អំពារ ពេល​នោះ​ជនសង្ស័យ​បាន​សួរ​ជន​រង​គ្រោះ​ថា ទៅ​ថ្នល់កែង​តាម​ផ្លូវ​ណា? ជន​រង​គ្រោះ​ឆ្លើយ​កុហក់​ថា បត់​ខាងស្ដាំ​ដៃ​ទៅ​ដល់​ហើយ​(​គោលបំណង​របស់​ជន​រង​គ្រោះ​មក​ចំណុច​ផ្លូវបំបែក​ប្រាំ​ព្យាម​ដែល​ស្គាល់​អ្នក​រត់​ម៉ូតូឌុប​ដូច​គ្នា​ច្រើន ដើម្បី​អោយ​គេ​ជួយ​) ពេល​នោះ​ជនសង្ស័យ ក៏​បើក​ម៉ូតូ​តាម​ការ​ចង្អុល​របស់​ជន​រង​គ្រោះ ពេល​មក​ដល់​ចំណុច​ប្រាំ​ព្យាម ជន​រង​គ្រោះ​ក៏​បាន​លូកដៃ​កាច់​សោ​ម៉ូតូ​ពន្លត់ ហើយ​លោត​ចុះ​ពីលើ​ម៉ូតូ ស្រែកហៅ​ឱ្យ​គេឯង​ជួយ​ដោយ​ស្រែ​កថា ចោរ​ៗ លឺ​ដូច្នេះ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ក៏​បាន​នាំ​គ្នា​ជួយ​ព័ទ្ធ​ចាប់​ជនសង្ស័យ រួច​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​ដំបង និង​ដាក់​ពាក្យបណ្ដឹង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​យក​កូនកាំបិត​ចាក់​គំរាម យក​ម៉ូតូ​នឹង​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ។ ជនសង្ស័យ​ត្រូវ​បាន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល ។ ករណី​នេះ ជំនាញ និង​ប៉ុស្តិ៍ កំពុង​កសាង​សំណុំរឿង ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ