ក្រុមហ៊ុន ធ្យូបកាហ្វេ (TUBE COFFEE) សម្ពោធជាផ្លូវការនូវសាខាទី ១៣ «ធ្យូបកាហ្វេ សាខា CAP»
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ក្រុមហ៊ុន ធ្យូបកាហ្វេ (TUBE COFFEE) បានសម្ពោធជាផ្លូវការហាង…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ក្រុមហ៊ុន ធ្យូបកាហ្វេ (TUBE COFFEE) បានសម្ពោធជាផ្លូវការហាង…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ក្រុមហ៊ុន ធ្យូបកាហ្វេ (TUBE COFFEE) បានសម្ពោធជាផ្លូវការហាង ធ្យូបកាហ្វេ ទី១៣ របស់ខ្លួន នៅសង្កាត់ច្បារអំពៅ២ ដែលមានឈ្មោះថា «ធ្យូបកាហ្វេ សាខា CAP» ។ តើមានកត្តាអ្វីខ្លះ ដែលនាំឱ្យ ធ្យូបកាហ្វេ មានការរីកចម្រើនយ៉ាងឆាប់រហ័សបែបនេះ?
យោងតាមនាយកប្រតិបត្តិនៃក្រុមហ៊ុន ធ្យូបកាហ្វេ (ម្ចាស់ម៉ាក ធ្យូបកាហ្វេ TUBE COFFEE ) កញ្ញា ស៊ូ មុន្នីពេជ្រ បានថ្លែងក្នុងពិធីសម្ពោធជាផ្លូវការដូចនេះថា អ្វីដែលធ្វើឱ្យ ធ្យូបកាហ្វេ មានសក្តានុពលនោះ គឺគុណភាពល្អ អនាម័យខ្ពស់ សេវាកម្មលឿនរហ័សទាន់ចិត្ត និងសេវាកម្មដឹងជញ្ជូនផងដែរ រួមបញ្ចូលជាមួយកាហ្វេ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ នៃកាហ្វេថ្នល់ (Iced cafe Thnol) កាហ្វេឡាតេ (Iced cafe latte) កាពូឈីណូ (Iced cafe cappuccino) ទឹកផ្លែផាសិនស្រស់ (Fresh passion juice) និងតែបៃតងទឹកដោះគោ (Milk green tea) ដែលជារសជាតិល្បីៗ ប្រចាំហាង។
កញ្ញា ស៊ូ មុន្នីពេជ្រ បានបន្តថា ៖ «លក្ខណៈពិសេសដែលធ្វើឱ្យយើងអាចពង្រីកសាខា រហូតទៅដល់ ១៥សាខាបែបនេះ គឺមានកត្តាជាច្រើន ដូចជាកត្តាផលិតផល គុណភាពរបស់ផលិតផលនីមួយៗ នៅក្នុងសាខារបស់យើងមានលក្ខណៈពិសេស ដែលធ្វើឱ្យអតិថិជន គាត់ចូលចិត្តពិសា ពេលគាត់ញុំាកាហ្វេ របស់ធ្យូបមិនធ្វើឱ្យស្អា(ក)។ មួយវិញទៀត បរិយាកាសនៅក្នុងហាងធំទូលាយ មើលទៅមិនមានភាពស្មុគស្មាញ និងភាពទាន់សម័យរបស់ហាងនីមួយៗ»។
ដោយមានចក្ខុវិស័យវែងឆ្ងាយរបស់ក្រុមហ៊ុន ធ្យូបកាហ្វេ កន្លងមក ក្រុមហ៊ុនចង់បង្កើតប្រ៊េនមួយ ដែលជារបស់កូនខ្មែរផ្ទាល់ដែលនេះជាហេតុធ្វើឱ្យអតិថិជនគាត់មានការទទួលស្គាល់ច្រើន ហើយគាត់ចូលចិត្ត និងគាំទ្រផងដែរ មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុន ធ្យូបកាហ្វេ ក៏មានបំណងចង់យកប្រ៊េនខ្មែរទៅបរទេសផងដែរ ប្រសិនជាអាចប្រហែលជានៅក្នុងឆ្នាំ ២០២៥។
កញ្ញា ស៊ូ មុន្នីពេជ្រ បានបន្ថែមថា៖ «មូលហេតុដែលធ្វើឱ្យក្រុមហ៊ុន ធ្យូបកាហ្វេ មានភាពរីកចម្រើនយ៉ាងរហ័ស ក៏ព្រោះ ធ្យូបកាហ្វេ មានអត្តសញ្ញាណមួយដោយខ្លួនឯង និងគ្រប់គ្នាតែងតែស្គាល់ ពីកាហ្វេល្បីល្បាញមួយ ឈ្មោះថា កាហ្វេថ្នល់ ដែលកាហ្វេនេះត្រូវបានផលិតពីគ្រាប់កាហ្វេល្អ ជាមួយនឹងទឹកដោះគោខាប់ ធ្វើឱ្យប្រជាជនរបស់យើងគាំទ្រច្រើន ដោយដើមឡើយកាហ្វេថ្នល់នេះ គឺជាកាហ្វេតាមចិញ្ចើមថ្នល់នោះ»។
បន្ថែមពីនេះ ក្រុមហ៊ុន ធ្យូបកាហ្វេ ក៏មានគោលដៅ បំពេញចិត្តអតិថិជនក្នុងប្រទេសកម្ពុជា ជាពិសេសនោះ គឺស្រទាប់យុវវ័យតែម្តង ដែលគ្រប់សាខាទាំងអស់ បានផ្តល់នូវការស្វាគមន៍យ៉ាងកក់ក្តៅ រួសរាយរាក់ទាក់ពីបុគ្គលិកដោយពួកគាត់ភាគច្រើនជាសិស្ស និស្សិតផងដែរ។
នៅក្នុងឱកាសថ្ងៃសម្ពោធនេះផងដែរ លោកស្រី ចាន់ សុជាតា ម្ចាស់ហាង ធ្យូបកាហ្វេ សាខា CAP បានថ្លែងថា ៖ «ខ្ញុំចូលចិត្តញុំាកាហ្វេ ហើយខ្ញុំតែងតែមកញុំាកាហ្វេនៅហាង ធ្យូបជាប្រចាំ។ តាមពិតទៅដើមឡើយ ក្នុងការចាប់អារម្មណ៍ចូលជាសមាជិក ធ្យូបកាហ្វេ នេះគឺដោយសារវាជាប្រ៊េនដែលបង្កើតឡើងដោយខ្មែរយើង ហើយនៅពេលខ្ញុំចាប់ផ្តើមសាកញ៉ាំ គឺមានគុណភាពល្អ ហើយគុណភាពគឺជាកត្តាសំខាន់មួយ រួមជាមួយផលិតផលដែលពួកគាត់យកមកផលិតកាហ្វេគឺឆ្ងាញ់ មួយទៀតនឹងគឺរសជាតិកាហ្វេ ដែលគ្រប់គ្នាតែងតែស្គាល់ គឺជាកាហ្វេថ្នល់នេះឯង។ ម្យ៉ាងវិញទៀត បុគ្គលិករបស់កាហ្វេធ្យូប គឺរួសរាយរាក់ទាក់ រីឯតំលៃក៏សមរម្យ ទើបបណ្តាលឱ្យចិត្តខ្ញុំប្រែក្លាយពីអតិថិជនទៅជាម្ចាស់ហាងមួយក្នុងចំណោមហាងកាហ្វេធ្យូប របស់ក្រុមហ៊ុន ធ្យូបកាហ្វេ»។
លោកស្រី ចាន់ សុជាតា បន្ថែមថា លោកស្រីបានជឿជាក់លើហាង ធ្យូបកាហ្វេ ដោយសារជាប្រ៊េនក្នុងស្រុក ម្យ៉ាងវិញទៀតលោកស្រីសង្កេតឃើញថា ប្រជាជនកម្ពុជា បានទទួលស្គាល់ប្រ៊េនរបស់ខ្មែរយើងច្រើន ទាំងគុណភាព និងម៉ាកសញ្ញា មិនមែនថាឱ្យតែផលិតផលក្នុងស្រុកយើងត្រូវតែគាំទ្រនោះទេ គឺវាអាស្រ័យលើគុណភាពផងដែរ។ ដូចនេះ ធ្យូបកាហ្វេ មានគុណភាពល្អ ហើយអាចប្រកួតប្រជែង ជាមួយផលិតផលក្រៅស្រុកបាន។
សម្រាប់អតិថិជនអាចស្វែងរក ធ្យូបកាហ្វេ សាខា CAP នេះតាមរយៈអាសយដ្ឋាន ផ្ទះលេខ ៥៧០ AEO ផ្លូវ ១ សង្កាត់ ច្បារអំពៅ២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។
សូមជម្រាបជូនថា ក្រុមហ៊ុន ធ្យូបកាហ្វេ គឺជាម៉ាកយីហោខ្មែរ ដែលបង្កើតឡើងដោយស្ថាបនិកខ្មែរ ៣ រូប ក្នុងនោះរួមមាន កញ្ញា ស៊ូ មុន្នីពេជ្រ លោក ឃន ឈុនដារ៉ា និងលោក ឡាយ បុណ្ណាវឌ្ឍន៍ ដោយអ្នកទាំងបី មានចំណូលចិត្តញុំាកាហ្វេដូចគ្នា ហើយពួកគាត់ទាំងបីមានក្តីស្រមៃរួមគ្នាផងដែរ តាំងពីកុមារភាព គឺចង់បើកហាងកាហ្វេជារបស់កូនខ្មែរ ដែលឈានមុខគេមួយ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគាត់ទាំងបីក៏មានមហិច្ឆតា ក្នុងការនាំយកយីហោមួយនេះ ទៅប្រកួតប្រជែងជាមួយនឹងម៉ាកបរទេសផងដែរ។ ចក្ខុវិស័យរបស់ធ្យូបកាហ្វ គឺធ្វើឱ្យកាហ្វេឈានមុខគេ នៅក្នុងប្រទេសកម្ពុជា និងជុំវិញសកលលោក៕ ដោយសហការ
ចែករំលែកព័តមាននេះ