រាជធានីភ្នំពេញ ៖ រដ្ឋបាលខណ្ឌឫស្សីកែវ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ កំណាត់ផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបញ្ចៀសចរាចរណ៍៣០ថ្ងៃ ជាពិសេសក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ឲ្យបានជ្រាបថា រដ្ឋបាលរាជធានី និងមន្ទីរសាធារណៈការដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើការជួសជុល និងពង្រីកផ្លូវ ។
ក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៥ ខែមករានេះបានបន្តថា ការបញ្ចៀសការកកស្ទះចរាចរណ៍នៅផ្លូវជាតិលេខ៥ ចាប់ពីផ្លូវភ្លោះ ចំណុចធនាគារអេស៉ីលីដា ស្ថិតក្នុងភូមិស្ពានខ្ពស់ រហូតដល់ ការ៉ាស់សាំងតូតាល់ មុខសាលាខណ្ឌប្ញស្សីកែវ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌប្ញស្សីកេវ រដ្ឋបាលខណ្ឌឫស្សីកែវ ។
រដ្ឋបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ទៀតថា ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើចរាចរណ៍ឆ្លងកាត់ ដោយចំណាយពេលអនុវត្តការងាររយៈពេល ៣០ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ តទៅ ។
ដូចនេះ ដើម្បីឲ្យការងារខាងលើប្រព្រឹត្តទៅដោយរលូន ស្នើបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងដើម្បីបញ្ជៀសការធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើ ដោយធ្វើដំណើរវាងទៅផ្លូវ ៥៩៨ ឫផ្លូវ ជា សុផារ៉ា ផ្លូវ ខាងក្នុងជាបណ្ដោះអាសន្នសិន ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់កើតឡើងជាយថាហេតុណាមួយ ៕
ចែករំលែកព័តមាននេះ