ខេត្តក្រចេះ ៖ ប្រជាសហគមន៍ក៏ដូចជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវកៅស៊ូពីទីរួមខេត្ត ឆ្ពោះទៅតំបន់ទេចរណ៍អន្លង់ផ្សោត និងតំបន់ទេសចរណ៍ទឹកជួរទន្លមេគង្គកាំពីអំពាវនាវឲ្យអាជ្ញាធរពន្លឿនការជួសជុល និងស្ថាបនាផ្លូវដែលបានពង្រីកចាក់ដីទុកចោលអស់ជាច្រើនឆ្នាំ ដើម្បីសម្រួលការធ្វើដំណើរទៅមករបស់អ្នកភូមិ និងភ្ញៀវទេសចរសម្រាប់ការមកលេងកំសាន្តនៅតាមតំបន់រមណីយដ្ឋានក្នុងរដូវប្រាំងឆ្នាំនេះ។
ទោះបីជាយ៉ាងណា មន្ត្រីជំនាញនៃមន្ទីរសាធារណការខេត្តបានបញ្ជាក់ប្រាប់ថា កំណាត់ផ្លូវមួយខ្សែដែលរងការខូចខាតជាច្រើនទៅហើយនោះមកទល់និងឆ្នាំនេះ ក៏នៅមិនទាន់មានផែនការជួសជុល ឬស្ថាបនានៅឡើយទេ ។ ប្រជាសហគមនទេចរណ៍ធំៗដ៏ល្បីឈ្មោះទាំង២បានលើកឡើងថា ផ្លូវពិបាកធ្វើដំណើរ ធ្វើឲ្យប៉ះពាល់ចំនួនភ្ញៀវធ្លាក់ចុះ និងក៏អាចធ្វើឲ្យបាត់ចំណូលជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ដែលមានរបរលក់ដូរតាមតំបន់រមនីយដ្ឋាន។
តំបន់ទេសចរណ៍ដ៏ល្បីឈ្មោះធំៗចំនួន២កន្លែង រួមមានតំបន់ទេសចរណ៍អន្លង់ផ្សោតនិងតំបន់ទេសចរណ៍ទឹកជួរទន្លេមេគង្គកាំពី មានជាង១០គីឡូមែត្រពីទីរួមខេត្តក្រចេះ។ តំបន់ទេសចរណ៍ទាំង២កន្លែង ដែលមានទីតាំងនៅជាប់គ្នានេះស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គ។ ដើម្បីទៅដល់ទីនោះគឺត្រូវធ្វើ ដំណើរតាមផ្លូវកៅស៊ូតូចចង្អៀតដែលសល់តាំងពីសម័យសង្គម រាស្ត្រនិយម។
ស្ថិតនៅលើចម្ងាយផ្លូវតែជាង១០គីឡូមែត្រប៉ុណ្ណោះ តែការធ្វើដំណើរលើគ្រប់មធ្យោ បាយ គឺត្រូវចំណាយរយៈពេលយូរ ដោយសារតែស្ថានភាពផ្លូវកៅស៊ូចាស់ សម្បូរដោយជង្ហុគ តូចធំ មានកន្លែងខ្លះបាក់ស្រុតចិញ្ចើមផ្លូវចូលក្នុងទន្លេ និងកន្លែងខ្លះត្រូវបានអាជ្ញាធរពង្រីផ្លូវ ចាក់ដីទុកចោលអស់ជាច្រើនឆ្នាំ ធ្វើឲ្យពិបាកក្នុងការធ្វើដំណើរទៅមក។
ពលរដ្ឋរស់នៅឃុំសំបុកស្រុកចិត្របុរី ជាប់និងតំបនទេសចរណ៍ធំៗទាំង២ខាងលើ និយាយថា ក្រៅពីមានជង្ហុគតូចធំរលាក់ពិបាកធ្វើដំណើរ ផ្លូវមួយខ្សែរនេះ ក៏មានសន្ឋឹកហុយខ្លាំងដោយសារអាជ្ញាធរចាក់ដីពង្រីកទុកចោលមិនស្ថាបនាបន្តអស់ជាច្រើនឆ្នាំ។
ពលរដ្ឋនិងប្រជាសហគមនបានលើកឡើងស្រដៀងគ្នាថា កន្លងមកពួកគាត់តែងតែអំពាវនាវទៅអាជ្ញាធរគ្រប់ជាន់ថ្នាក់តាមរយៈការធ្វើវេទិការសាធារណៈឲ្យអាជ្ញាធរជួយពន្លឿនការ ជួសជុលផ្លូវដែលទុកចោលពាក់កណ្តាលការ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរបស់ពួកគាត់ ក៏ដូចជាភ្ញៀវទេសចរ តែអាជ្ញាធរបានតែត្រឹមទទួលយកសំណើមិនឃើញចុះមកអនុវត្តជួលជុលនោះទេ។
ជុំវិញការលើកឡើងរបស់ពលរដ្ឋនិងសហគមទេសចរណ៍ខាងលើនេះ លោក សាំង ប៊ុន ថេន ប្រធានមន្ទីរសាធារណៈការខេត្តក្រចេះ បានប្រាប់ឲ្យដឹងនៅថ្ងៃទី២៦ ខែមករា នេះថា ក្រុមការងាររបស់ជំនាញសាធារណៈការ បានសហការជាមួយនិងម្ចាស់ជំនួយក្រៅប្រទេស បានចុះពិនិត្យសិក្សាវាយតម្លៃពីផលប៉ះពាល់។ តែសម្រាប់នីតិវិធីការដេញថ្លៃឲ្យធ្វើផ្លូវមិនទាន់ បានកំណត់ការបរិច្ឆេទឲ្យច្បាស់លាស់នៅឡើយទេ។
ចែករំលែកព័តមាននេះ