ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករខ្មែរច្រើននាក់​រងគ្រោះ​ដោយ​បាក់​ស្ពាន​អាកាស​​ដ៏ធំមួយ​នៅ​ថៃ​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​តាម​​ប្រភព​​ព័ត៌មាន​ពី​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​ថា​ ពលករ​ខ្មែរ​, ​ថៃ​និង​ភូមា​ជា​ច្រើន​នាក់​បាន​រង​របួសធ្ងន់​ស្រាល​ក្នុង​ហេតុការណ៍​បាក់​ស្ពាន​អាកាសដ៏​ធំ​មួយ​ នៅ​ខេត្ត​ណា​ខន​រាជ​សី​ម៉ា​ កាលពី​រសៀល​ថ្ងៃ​ទី​២៣​ មក​រា ឆ្នាំ​​២០២១​។​ តាម​ប្រភព​ខាងលើ​បាន​ឱ្យ​ដឹង​បន្ត​​ថា…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​តាម​​ប្រភព​​ព័ត៌មាន​ពី​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​ថា​ ពលករ​ខ្មែរ​, ​ថៃ​និង​ភូមា​ជា​ច្រើន​នាក់​បាន​រង​របួសធ្ងន់​ស្រាល​ក្នុង​ហេតុការណ៍​បាក់​ស្ពាន​អាកាសដ៏​ធំ​មួយ​ នៅ​ខេត្ត​ណា​ខន​រាជ​សី​ម៉ា​ កាលពី​រសៀល​ថ្ងៃ​ទី​២៣​ មក​រា ឆ្នាំ​​២០២១​។​

តាម​ប្រភព​ខាងលើ​បាន​ឱ្យ​ដឹង​បន្ត​​ថា ក្នុង​ហេតុការណ៍​នោះ​ដែរ​​​មាន​ពលករ​ខ្មែរ​យ៉ាងតិច​៧​នាក់​ ភូមា​ម្នាក់ ​និង​ថៃ​ម្នាក់​រង​របួសធ្ងន់​ស្រាល ដោយ​អ្នក​​ខ្លះ​បាក់ដៃ​ អ្នក​ខ្លះ​បាក់ជើង​និង​របួស​ក្បាល ​។ ​

កា​រ​បាក់​ស្ពាន​អាកាស​ដែល​កំពុង​សាងសង់​​ខាងលើ​នេះ ​គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​​នៅ​ឡើយ​​ទេ​ ហើយ​ពេល​នេះ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​របស់​ថៃ​កំពុង​ចុះ​ស្រាវ​ជ្រាវ​​រក​មូលហេតុ​ថា​តើ​បណ្តាល​មក​ពី​សំណង់​មិន​រឹង​មាំ​ ឬ​ជា​កំហុស​របស់​វិស្វករ​។

​ជុំ​វិញ​ប្រភព​ព័​ត៍​មាន​ខាងលើ​​នេះដែរ ​កោះសន្តិភាព​មិន​ទាន់​អាច​​សុំ​​ការ​​អត្ថាធិប្បាយ​ពី​មន្ត្រី​ស្ថានទូត​កម្ពុជា​ប្រចាំ​ក្រុង​បាងកក​បាននៅឡើយ​​ទេ​ ព្រោះ​មិន​ស្គាល់​លេខ​ទូរស័ព្ទ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ