ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ នឹង​សរសេរ​លិខិតស្នើ​សុំ​វ៉ាក់សាំង​ពី​កូរ៉េ​ខាងត្បូង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នឹង​សរសេរ​លិខិតស្នើ​សុំ​វ៉ាក់សាំង​ពី​ប្រទេស​កូរ៉េ​ខាងត្បូង ដើម្បី​យក​ចាក់​ជូន​ប្រជាពលរដ្ឋ ។ សម្តេច​តេ​ជោ ហ៊ុន សែន…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នឹង​សរសេរ​លិខិតស្នើ​សុំ​វ៉ាក់សាំង​ពី​ប្រទេស​កូរ៉េ​ខាងត្បូង ដើម្បី​យក​ចាក់​ជូន​ប្រជាពលរដ្ឋ ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​ថ្មី​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន រួម​មាន​អគារ​ទីស្តីការ​ថ្មី និង​វិទ្យាស្ថាន «​តេ​ជោ​សែន សាធារណការ និង​ដឹក​ជញ្ជូន​» នា​ព្រឹក​ថ្ងៃ​ទី​២២ មក​រា ឆ្នាំ​២០២១ ថា ទាក់ទង​នឹង​បញ្ហា​វ៉ាក់សាំង​កូ​វី​ដ​១៩ វិញ សម្តេច​បាន​បញ្ជាក់ ពាក់ព័ន្ធ​វ៉ាក់សាំង​កូ​វី​ដ​១៩ ដោយ​បង្ហាញ​ពី​មូលហេតុ​ដែល​នាំ​ឱ្យ​សម្តេច​សម្រេចចិត្ត​ទទួល​វ៉ាក់សាំង​ពី​ប្រទេស​ចិន​នា​ពេល​នេះ ទោះបី​អង្គការ​សុខភាព​ពិភពលោក​មិន​ទាន់​ប្រកាស​ជា​ផ្លូវការ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ថា ក្នុង​កំលុង​ពេល​កម្ពុជា​កំពុង​រង​ការ​យាយី​ដោយ​ជំងឺ​កូ​វី​ដ​១៩​នេះ គឺ​មិន​អាច​រង់ចាំ​ទៀត​ទេ គឺ​ត្រូវ​តែ​ស្វះ​ស្វែងរក​វ៉ាក់សាំង​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ និង​ស្ម័គ្រចិត្ត ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បន្ត​ថា សម្តេច​បាន​សរសេរ​លិខិត​ទៅ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​រួច​ហើយ ដើម្បី​ស្នើ​សុំ​វ៉ាក់សាំង​មក​ចាក់​ជូន​ប្រជាពលរដ្ឋ ។ សម្តេច​តេ​ជោ ក៏​បាន​ពិចារណា​សរសេរ​លិខិតស្នើ​សុំ​វ៉ាក់សាំង​ពី​កូរ៉េ​ខាងត្បូង​ផង​ដែរ ។ សម្តេច​តេ​ជោ បាន​ថ្លែង​ថា សម្តេច​កំពុង​ពិចារណា និង​សិក្សា​លើ​វ៉ាក់សាំង​របស់​ប្រទេស​អង់គ្លេស​ផង​ដែរ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ថា វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម នឹង​មក​ដល់​កម្ពុ​ជាដំបូង​នៅ​ខែកុម្ភៈ ហើយ​សម្តេច​នឹង​ចេញ​ទៅ​ទទួល​វ៉ាក់សាំង​ដល់​ព្រ​លាន​យន្តហោះ​តែ​ម្តង ។ សម្តេច​តេ​ជោ បាន​បញ្ជាក់​ជា​ថ្មី​ថា ការ​ចាក់​វ៉ាក់សាំង គឺ​ឈរ​លើ​គោលការណ៍​ស្ម័គ្រចិត្ត ដូច្នេះ​នរណា​ចង់​ចាក់​ក៏​ចាក់ បើ​មិន​ចង់​ចាក់ ក៏​មិន​បង្ខំ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង