ឧកញ៉ា ឡេង ណាវ៉ាត្រា បើកក្រុមហ៊ុនចម្រៀងថ្មីមួយទៀតហើយ គឺ Galaxy Navatra International ត្រៀមចេញបទ ដំបូងនេះ ថ្ងៃទី ២២!
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ Galaxy navatra international ដែលជាផ្នែក មួយរបស់ផលិតកម្ម Galaxy navatra គ្រោងចេញ…
រាជធានីភ្នំពេញ ៖ Galaxy navatra international ដែលជាផ្នែក មួយរបស់ផលិតកម្ម Galaxy navatra គ្រោងចេញ…
រាជធានីភ្នំពេញ ៖ Galaxy navatra international ដែលជាផ្នែក មួយរបស់ផលិតកម្ម Galaxy navatra គ្រោងចេញ បទចម្រៀងរបស់ខ្លួនហើយ នៅថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២១ ខាងមុខនេះហើយ។
បើតាមការបង្ហើបពី លោក យឹម តាស្រង់ អ្នកចាត់ការទូទៅរបស់ផលិតកម្ម Galaxy navatra បានឱ្យដឹងថា បទចម្រៀងតារាចម្រៀង ដែលនឹងបើកទំព័រជាប្រវត្តិសាស្ត្រមុនគេលើ Galaxy Navatra International គឺ Tempo Tris ដោយលោក Tempo Tris ជាអ្នកនិពន្ធ នឹងជាអ្នកច្រៀងដោយផ្ទាល់តែម្ដងបទនោះ មានចំណងជើងថា “Bad Boy” ដឹកនាំសម្ដែង Rawyer ព្រមទាំងក្រុមការងារជាច្រើនទៀត។
លោក យឹម តាស្រង់ បានបន្ថែមឱ្យដឹងទៀតថា គោលដៅចម្បងនៃការបង្កើតផលិតកម្មថ្មីនេះ ដើម្បីអភិវឌ្ឍន៍សិល្បៈនៃចម្រៀងសម័យរបស់កម្ពុជា ដើម្បីដើរចូលទីផ្សារបរទេស។ ដើម្បីឱ្យមានគុណភាពរាល់បទចម្រៀង នីមួយៗគ្រប់បទចម្រៀង សុទ្ធតែសម្រិតសម្រាំងនៃការថតជាខ្លាំង ក្នុងនោះដែរបទខ្លះក្រុមហ៊ុនហ៊ានចំណាយ ដល់ ទៅរាប់ម៉ឺនដុល្លារអាមេរិកឯណោះ។
មុនស្ដាប់បទចម្រៀង ប្រិយមិត្តអាចមើលរូបភាពត្រួសៗ ដែលត្រៀមចេញ នៅថ្ងៃទី ២២ ខាងមុខនេះ៕ ដោយសហការ
ចែករំលែកព័តមាននេះ