ភិន សុដាលីស ផ្តើមផ្តាំពាក្យយ៉ាងចាប់ចិត្តមួយដាក់កូនស្រី
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អ្នកនាង ភិន សុដាលីស បានរក្សាជំហរមើលថែកូន និងការងារយ៉ាងរឹងមាំ ក្រោយពេលបរាជ័យរឿងស្នេហា ហើយក្លាយជាស្ត្រីមេម៉ាយ ។…
រាជធានីភ្នំពេញ ៖ អ្នកនាង ភិន សុដាលីស បានរក្សាជំហរមើលថែកូន និងការងារយ៉ាងរឹងមាំ ក្រោយពេលបរាជ័យរឿងស្នេហា ហើយក្លាយជាស្ត្រីមេម៉ាយ ។…
រាជធានីភ្នំពេញ ៖ អ្នកនាង ភិន សុដាលីស បានរក្សាជំហរមើលថែកូន និងការងារយ៉ាងរឹងមាំ ក្រោយពេលបរាជ័យរឿងស្នេហា ហើយក្លាយជាស្ត្រីមេម៉ាយ ។ រហូតមកទល់ពេលនេះ ភិន សុដាលីស បានរក្សាបីបាច់កូនស្រីអោយធំធាត់គួរឱ្យក្រឺតក្នាញ់ ហើយសន្យាថានឹងមើលថែកូនម្នាក់នេះអោយបានប្រសើរ ដោយមិនយកអារម្មណ៍គិតរឿងណាឡើយ។
ភិន សុដាលីស បានបង្ហោះសារសរសេរផ្តល់ទៅដល់កូនថា «កូនឈានទៅមុខ ប់កូនដួល កូនងើបឡើង រួចដើរទៅមុខទៀត។ ម៉ែនៅពីក្រោយ ចាំមើលកូន ចាំជួយកូនជានិច្ច។ សូមកូនចាំថា ឧបសគ្គជាភ្ញៀវប្រចាំជីវិត កូនទៅណាក៏គេចមិនផុតដែរ កូនត្រូវរៀនទទួលដោះស្រាយវាដោយស្មារតីស្វាហាប់ កុំខ្លាច កុំគេចពីវាអី…។ ត្រូវរស់នៅដោយសុខ មិនច្រណែនឈ្នានីស ទើបជីវិតមានន័យ »។
រហូតមកទល់ពេលនេះ អារម្មណ៍ ដាលីស បានប្រសើរឡើងខ្លាំងក្រោយពេលស្នេហារង្គោះរង្គើ។ អ្នកនាង រមែងគិតគូរតែបញ្ហាមុខអាជីព ឯសម្តែងវិញហាក់ថមថយ និងឃើញលេចមុខមាត់តែលើផ្នែកពិធីការិនី។ មួយទៀតនាងក៏បានឪពុកជួយមើលថែយ៉ាងខ្ជាប់ខ្ជួន ដើម្បីផ្តល់ជាកម្លាំងចិត្តដ៏ធំជូនកូនស្រីបណ្តូលចិត្ត និងចៅផងដែរ។
ចែករំលែកព័តមាននេះ