ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​នាយក​ប្រតិបត្តិ​នៃ​អង្គការក្រៅរដ្ឋាភិបាល និង​បក្ខពួក​របស់​ខ្លួន​នៅ​កម្ពុជា​បន្ត​រៀបចំ​កុមារ និង​មន្ត្រី​ដើម្បី​ការពារ​ក្តី​របស់​ខ្លួន ក្នុង​ខណៈ​ដែល​ជន​រង​គ្រោះ​ម្នាក់​បាន​បាត់​ខ្លួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ តុលាការ​បាន​បើក​សវន​ការ​នៃ​រឿង​ក្ដី រំលោភ​បំពាន​ដ៏​ធំ​ប្រឆាំង​នឹង​ជនជាប់ចោទ​បួន​នាក់ គឺ…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ តុលាការ​បាន​បើក​សវន​ការ​នៃ​រឿង​ក្ដី រំលោភ​បំពាន​ដ៏​ធំ​ប្រឆាំង​នឹង​ជនជាប់ចោទ​បួន​នាក់ គឺ លោក សុធា អរុណ លោក ហ៊ុន ចិន្ដា លោកស្រី ថៃ ស៊ីនួន និង កញ្ញា អ៊ឹ​ង វាសនា​និមល ក្រោម​ការ​ដឹកនាំ​របស់​ចៅក្រម​បី​រូប គឺ លោក កូយ សៅ លោក លី សុខា និង លោក លី សុខ​ឡេ​ង ។ សវនាការ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី ព្រះរាជអាជ្ញា និង​ចៅក្រម​ស៊ើបសួរ​បាន​រក​ឃើញ​ថា ជនជាប់ចោទ​ទាំង​បួន​នាក់​មាន​ពិរុទ្ធភាព ពី​បទល្មើស​មួយ​ចំនួន​ដូច​ជា ៖

– លោក សុធា អរុណ ៖ ពី​បទ​ធ្វើ​ទារុណកម្ម និង​អំពើ​ឃោរឃៅ ហិង្សា​ដោយ​ចេតនា មិន​ប្តឹង បរិហារ​ការ​ធ្វើបាប​អនីតិជន និង​បង្អត់អាហារ ឬ​គ្មាន​ការ​ថែទាំ​អនីតិជន​ក្រោម​អាយុ ១៥​ឆ្នាំ ។

– លោក ហ៊ុន ចិន្ដា និង លោកស្រី ថៃ ស៊ីនួន ៖ ពី​បទ​ធ្វើ​ទារុណកម្ម អំពើ​ឃោរឃៅ អំពើ​ហិង្សា​ដោយ​ចេតនា ការ​បង្អត់អាហារ ឬ​គ្មាន​ការ​ថែទាំ​អនីតិជន​ក្រោម​អាយុ ១៥​ឆ្នាំ និង រំលោភ​អំណាច​មេបា ។

– កញ្ញា អ៊ឹ​ង វាសនា​និមល ៖ ពី​បទ​ហិង្សា​ដោយ​ចេតនា និង​រំលោភ​អំណាច​មេបា ។
មានការ​វិត្ត​ន៍​សំខាន់​ៗ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​នៅ​ក្នុង​សវនាការ រួម​ទាំង​ក្មេង​ស្រី​វ័យ​ជំទង់​ម្នាក់ ដែល​ស្ថិត​នៅ​ក្រោម​អាណាព្យាបាល​របស់​សុវណ្ណ​កុមារ ឈ្មោះ LYNN (​មិនមែន​ជា​ឈ្មោះ​ពិត​) ត្រូវ​បាន​អ្នក​ថែទាំ​ពី​មុន​ដែល​បច្ចុប្បន្ន គឺជា​ចុងចោទ បញ្ចុះបញ្ចូល​អោយ​បង្ហាញខ្លួន​ក្នុង​តុលាការ ដើម្បី​ផ្ដល់​សក្ខីកម្ម​ក្លែងក្លាយ ។ នាង​បាន​អះអាង​ថា ជន​រង​គ្រោះ​ម្នាក់ យុវជន JOSEPH (​មិនមែន​ជា​ឈ្មោះ​ពិត​) បាន​រង​របួស​ក្បាល​ធ្ងន់ធ្ងរ​ដោយសារ​ធ្លាក់​ពីលើ​ដើម​ស្វាយ មិនមែន​ដោយ​សារ​ការ​វាយ​ដោយ​ក្បាល​ខ្សែ​ក្រ​វា​ត់​ឡើយ ។ ផ្អែក​លើ​សេចក្ដី​បំភ្លឺ​ដ៏​ក្បោះក្បាយ​របស់​បុ​គ្គ​លិក​ខ្មែរ សារ​អេ​ឡិច​ត្រូវ​និ​ច (​អ៊ីមែល​) និង​រូបថត​ជា​ច្រើន​ដែល​បញ្ជាក់​អំពី​ការ​រំលោភ​បំពាន ដូច្នេះអង្គការ​សុវណ្ណ​កុមារ​ជឿជាក់​ថា អតីត​អ្នក​ថែទាំ​កុមារ​គឺ លោក ហ៊ុន ចិន្តា បាន​ប្រើខ្សែក្រវាត់​វាយដំ​ទៅ​លើ​យុវជន Joseph ​ប្អូនប្រុស​របស់យុវជនរូបនេះ ។ បន្ទាប់​មកលោក សុធា អរុណ អតីត​នាយក​ប្រតិបត្ដិការ បាន​ដាក់​យុវជន​រង​គ្រោះ​ទាំង​ពីរ អោយ​រស់នៅ​ខាងក្រៅ​ផ្ទះ​ក្នុង​បរិវេណ​អង្គការ​អស់​រយៈពេល​ប្រហែល​បី​ស​ប្ដា​ហ៍​ដោយ​គ្មាន​ចំណីអាហារ និង​ទីជម្រក​ត្រឹមត្រូវ ។
បន្ទាប់​ពី​រយៈពេល​បី​ស​ប្ដា​ហ៍​បាន​កន្លង​ផុត​ទៅ លោក​បាន​ចេញ​លិខិតអនុញ្ញាត​អោយ​អ្នក​ថែទាំ ពីរ​នាក់ រួម​មាន​វេជ្ជបណ្ឌិត​របស់​អង្គការ ផ្ដល់​ចំណីអាហារ​អោយ​យុវជន​រង​គ្រោះ​ទាំង​ពីរ ។ នៅ ពេល​ដែល​យុវតី​អាយុ ១៧​ឆ្នាំ ឈ្មោះ LYNN (​មិនមែន​ជា​ឈ្មោះ​ពិត​) បង្ហាញ​ថា​ក្មេង​ៗ​ដទៃ ទៀត មាន​បំណង​ចង់​ប្រាប់​តុលាការ​ថា គ្មាន​ការ​រំលោភ​បំពាន​បាន​កើតឡើង​នោះ​ចៅក្រម កូយ សៅ ទាមទារ​អោយ​សុវណ្ណ​កុមារ​នាំ​កុមារ​ទាំងនោះ​ទៅ​តុលាការ​ដើម្បី​អោយ​ចៅក្រម សាកសួរ ។

(​រូបភាព​យុវជន JOSEPH ដែល​ត្រូវ​បាន​ពិនិត្យ​ដោយ​គ្រូពេទ្យ​ជំនាញ​បញ្ជាក់​ពី​ការ​រំលោភ​បំពាន​ដោយ​ចេតនា ដែល​មិនមែន​ជា​ឧប្បត្តិហេតុ​)

ចៅក្រម កូយ សៅ បន្ដ​ផ្ដល់​ការ​ការពារ​ការ​រំលោភ​បំពាន​លើ​កុមារ ដោយ​ថ្លែង​ថា លោក​ផ្ទាល់ ក៏​វាយ​កូន​ខ្លួនឯង​ដែរ ហើយ​ចុងចោទ​ម្នាក់ ឈ្មោះ ថៃ ស៊ីនួន មានចំណេះ​ដឹង និង​ស្រឡាញ់ កូន​របស់​ខ្លួន មិន​អាច​ប្រើ​កម្លាំង​ខ្លាំង​បែប​នេះ​ឡើយ ។ គួរ​កត់​សម្គាល់ថា លោកស្រី ថៃ ស៊ីនួន មិនមែន​ជា​ម្ដាយ​របស់​កុមារ​ណាមួយ​ក្នុង​អង្គការ​សុវណ្ណ​កុមារ​ឡើយ ហើយ​ការ​ដាក់​ទណ្ឌកម្ម ផ្នែក​រាង​កាយ​មិន​ត្រូវ​បាន​អនុញ្ញាត​នោះ​ទេ ផ្អែក​លើ​គោលការណ៍​ការពារ​កុមារ​របស់​អង្គការ និង​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ចៅក្រម កូយ សៅ បាន​សួរ​សំណួរ​អំពី​ទំហំ​ដី​របស់ អង្គការ ដែល​មិន​ពាក់ព័ន្ធ​នឹង​សវនាការ​អំពី​ការ​រំលោភ​បំពាន​លើ​កុមារ​ឡើយ ។
អស់​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ ជនជាប់ចោទ​បាន​បើក​យុទ្ធនាការ​យ៉ាង​ខ្លាំង ក្លា​ក្នុង​ការ​បញ្ចុះបញ្ចូល​កុមារ​នៅ​សុវណ្ណ​កុមារ​អោយមក​តុលាការ តាម​រយៈ​ការ​សូកប៉ាន់ ការ​សម្លុត និង​ការ​អង្វរ ។ យើង​បាន​រក​ឃើញ​សារ​ឆ្លើយឆ្លង និង​ការ​ហៅ​តាម​ទូរ​សព្ទ​ពី​ជន​ជាប់ ចោទ​ជាមួយ​កុមារ ។ កុមារ​មួយ​ចំនួន​ត្រូវ​បាន​គេ​ផ្ដល់​ព័ត៌មាន​មិន​ពិត​ថា អតីត​ប្រធាន​អង្គការ ដែល​ត្រឹមតែ​ជា​បុគ្គលិក​របស់​អង្គការ បាន​បរិច្ចាគ​ប្រាក់​រាប់​លាន​ដុល្លារ​ដល់​អង្គការ​ក្នុង​រយៈ ពេល ១៧​ឆ្នាំ​មកនេះ ។ លោក​បាន​សាងសង់​វីឡា​ស្គឹ​ម​ស្គៃ​មួយ​ដោយ​មាន​បន្ទប់​ខារ៉ាអូខេ និង​អាង​ហែល​ទឹក​ដែល​មាន​តម្លៃលើស​ពី 20,000 ដុល្លារ​អា​មេ​រិ​ក ។ ជនជាប់ចោទ​បាន​ប្រាប់ កុមារ​ទាំងនោះ​ថា ប្រសិនបើ​ពួក​គេ​មក​តុលាការ​នៅ​ថ្ងៃ​ទី ១៨ អតីត​នាយក​ប្រតិបត្តិការ​នឹង​កា ន់​តំណែង​ចាស់​របស់​គាត់​នៅ​អង្គការ​វិញ​នៅ​ថ្ងៃ​ទី ១៩ ទោះបីជា​គ្មាន​មូលដ្ឋាន​ច្បាប់​ណាសម្រាប់​អោយមាន​ព្រឹត្ដិការណ៍​បែប​នេះ​ក៏​ដោយ ។ អតីត​នាយក​ប្រតិបត្ដិ​កំពុង​ប្រឈម​មុខ​នឹង​រឿង ក្ដី​ផ្សេង​ទៀត​ចំពោះ​ការ​ឆបោក និង​ការ​រំលោភ​សេពសន្ថវៈ​លើ​កុមារ ។
កាលពី​ថ្ងៃ​ទី ១៣ ខែធ្នូ ឆ្នាំ​២០២០ ប្រមាណ​ជា​ម៉ោង ៣ និង ៣០ នាទី ជន​រង​គ្រោះជា កុមារ​ម្នាក់បាន​បាត់​ខ្លួន​ពី​សុវណ្ណ​កុមារ ។ នាង​បាន​បំភ្លឺ​ប្រាប់​ព្រះរាជអាជ្ញា​នៅ​សាលាដំបូង​រាជធានី ភ្នំពេញ​កាលពី​ខែតុលា​ឆ្នាំ ២០២០ អំពី​បទ​ពិសោធន៍​គួរ​អោយ​រន្ធត់​របស់​នាង​ជាមួយ​លោក សុធា អរុណ នៅ​ពេល​នាង​មាន​អាយុ ៦​ឆ្នាំ ។ បច្ចុប្បន្ន នាង​មាន​អាយុ ១៧​ឆ្នាំ ហើយ​ស្ថិត ក្រោម​អាណាព្យាបាល​របស់​អង្គការ​សុវណ្ណ​កុមារ ។ ថ្នាក់​គ្រប់គ្រង​នៅ​អង្គការ​សុវណ្ណ​កុមារ​មានហេតុផល​គ្រប់គ្រាន់​ដែល​ជឿជាក់​ថា នាង​កំពុង​នៅ​ជាមួយ​លោក សុធា អរុណ ឬ​សមាជិក គ្រួសារ​របស់​លោក សុធា អរុណ ហើយ​សូម​អោយ​រដ្ឋាភិបាល​ចាត់វិធានការ​បន្ទាន់​ដើម្បី​ចាប់ខ្លួន​លោក សុធា អរុណ និង​ប្រគល់​ក្មេង​ស្រី​អាយុ ១៧​ឆ្នាំ​នោះ​មក​អោយ​អង្គការ​វិញ ។
អតីត​នាយក​ប្រតិបត្តិ លោក សុធា អរុណ ត្រូវ​បាន​គេ​ដឹង​ថា បាន​បើក​មណ្ឌលកុមារ​កំ ព្រា​ជា​ច្រើន​ទៀត​ក្នុង​ប្រទេស ដែល​មិន​ពាក់ព័ន្ធ​នឹង​អង្គការ​សុវណ្ណ​កុមារ​ឡើយ ។ មណ្ឌល​កុ មារ​កំព្រា​របស់​លោក​ដែល​ស្ថិត​នៅ​ខេត្តព្រៃវែង​មិន​បាន​ចុះបញ្ជី​ត្រឹមត្រូវ ហើយ​ស្ថិត​ក្រោម ការ​ស៊ើបអង្កេត​របស់​ក្រសួង​សង្គមកិច្ច និង​នគរបាល​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​លើ​កុមារ ។ សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​អំពី​សកម្មភាព​របស់ លោក សុធា អរុណ ក្នុង​ព្រះរាជាណាចក្រ កម្ពុជា ដើម្បី​ធានា​ថា គ្មាន​កុមារ​ផ្សេង​ទៀត​ក្លាយជា​ជន​រង​គ្រោះ​បន្ត​ទៀត ។
អង្គការ​សុវណ្ណ​កុមារ​កំពុង​ផ្តល់​ការ​អប់រំ​ដល់​កុមារ​អំពី​អំណាច​នៃ​ភាព​សច្ចៈ យុត្ដិធម៌ និង​សិទ្ធិ របស់​កុមារ​ក្នុង​ប្រទេស​កម្ពុជា ។ ដោយ​ថ្មី​ៗ​នេះ​មានការ​ផ្ដល់​សក្ខីកម្ម​ក្លែងក្លាយ ដែល​នាំ​ឱ្យ​អង្គការ​សម្រេចចិត្ដ​ដ៏​លំបាក​ក្នុងការ​ផ្ដល់​ព័ត៌មាន​អំពី​ស្ថានការណ៍​នេះ​ដល់​កុមារ ដើម្បី​អោយ​ពួក​គាត់ បាន​សិក្សា​ពី​គ្រោះថ្នាក់​នៃ​ការ​រំលោភ​បំពាន​លើ​កុមារ និង​ព័ត៌មាន​មិន​ពិត បើ​មិន​ដូច្នោះ​ទេ នៅ ពេល​អនាគត កុមារ​អាច​សោកស្តាយ​ដែល​មិន​បាន​ស្វែងរក​យុត្តិធម៌​ចំពោះ​បទល្មើស​នៃ​ការ​ធ្វើ ទារុណកម្ម និង​ការ​រំលោភ​បំពាន​នេះ

អំពី​សុវណ្ណ​កុមារ ៖ សុវណ្ណ​កុមារ ឬ កុមារ​មាស ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៣ ដើម្បី​ថែ ទាំ​កុមារ​កំព្រា និង​កុមារ​ដែល​ត្រូវ​បាន​គេ​បោះបង់​ចោល​នៅ​កម្ពុជា ។ គោលបំណង​របស់​យើង គឺ​បង្កើត​បរិយាកាស​មួយ​ដែល​ផ្តល់​ជាទី​កន្លែង​ដែល​មាន​សុវត្ថិភាព និង​ចិញ្ចឹម​បីបាច់​ថែរក្សា កុមារ​កំព្រា និង​កុមារ​ដែល​ត្រូវ​គេ​បោះបង់​ចោល​នៅ​កម្ពុជា ដើម្បី​ឱ្យ​កុមារ​ទាំងនោះ​មានការ អភិវឌ្ឍ​ផ្លូវ​កាយ បញ្ញា ផ្លូវ​អារម្មណ៍ និង​ស្មារតី​ដើម្បី​ឈាន​ទៅ​រក​សក្តានុពល​ពេញលេញ​របស់ ពួក​គេ​។

សម្រាប់​ការ​សាកសួរ​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​អង្គការ​សុវណ្ណ​កុមារ ៖
អ៊ីមែល​៖ Sovannkomarmedia@gmail.com ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ