ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនជាប់ចោទ​ពី​បទ​រំលោភ​បំពាន​ផ្លូវភេទ និង​ជន​ត្រូវ​ចោទ​ពី​បទ​ឆបោក​ថវិកា លោក សុធា អរុណ នៅ​តែ​បន្ត​ប៉ុនប៉ង​បង្វែរ​កា​ចោទប្រកាន់​ដោយ​ប្រើ​វិធីសាស្ត្រ​ផ្សេង​ៗ​នៅ​ក្នុង​តុលាការ​នៃ​ប្រទេស​កម្ពុជា​ដើម្បី​រារាំង​ដំណើរការ​ផ្តន្ទាទោស​របស់​ខ្លួន ។ ចំណាត់ការ​ចុង​ក្រោយ​របស់​លោក…

រាជធានី​ភ្នំពេញ ៖ ជនជាប់ចោទ​ពី​បទ​រំលោភ​បំពាន​ផ្លូវភេទ និង​ជន​ត្រូវ​ចោទ​ពី​បទ​ឆបោក​ថវិកា លោក សុធា អរុណ នៅ​តែ​បន្ត​ប៉ុនប៉ង​បង្វែរ​កា​ចោទប្រកាន់​ដោយ​ប្រើ​វិធីសាស្ត្រ​ផ្សេង​ៗ​នៅ​ក្នុង​តុលាការ​នៃ​ប្រទេស​កម្ពុជា​ដើម្បី​រារាំង​ដំណើរការ​ផ្តន្ទាទោស​របស់​ខ្លួន ។ ចំណាត់ការ​ចុង​ក្រោយ​របស់​លោក សុធា អរុណ បាន​បរាជ័យ​នៅ​ពេល​ដែល​ចៅក្រម​សាលាឧទ្ធរណ៍​ធ្វើការ​ច្រាន​ចោលការ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​សិទ្ធ​អំណាច​របស់​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុនមេ​នៃ​អង្គការ​សុវណ្ណ​កុមារ និង​អ្នកតំណាង​ស្របច្បាប់​របស់​អង្គការ ។ នៅ​ក្នុង​ការ​ប៉ុនប៉ង​នេះ លោក សុធា អរុណ បាន​ដាក់​ឯកសារ​ក្លែងក្លាយ​ទៅ​តុលាការ​ដោយ​បាន​អះអាង​ថា ខ្លួន​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​អង្គការ​សុវណ្ណ​កុមារ អិ​ល​អិ​ល​ស៊ី ប៉ុន្តែ​ការ​ពិត​អង្គការ​សុវណ្ណ​កុមារ អិ​ល​អិ​ល​ស៊ី មិន​ទាន់​មាន​ក្រុមប្រឹក្សាភិបាល​នៅឡើយ​ទេ ។ លោក សុធា អរុណ ក៏​មិនមែន​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Golden Children Inc. ដែល​ជា​ក្រុមហ៊ុនមេ នោះ​ដែរ ។

លោក សុធា អរុណ ត្រូវ​បាន​ប្ដឹង​ពី​បទល្មើស​ព្រហ្មទណ្ឌ​កាលពី​ឆ្នាំ​មុន បន្ថែម​ពីលើ​នេះ ក៏​មានការ​ស៊ើបអង្កេត​ពី​សំណាក់ ក្រុមហ៊ុន Golden Children Inc. ដែល​ជា​ក្រុមហ៊ុន​សប្បុរសធម៌​របស់​អា​មេ​រិ​ក គ្រប់គ្រង​លើ​អង្គការ​សុវណ្ណ​កុមារ អិ​ល​អិ​ល​ស៊ី ។ ការ​ស៊ើបអង្កេត​នេះ​បាន​រក​ឃើញ​ភស្តុ​តាង​ជា​ច្រើន​លើសលប់​ពី​ការ​រំលោភ​បំពាន​លើ​កុមារ​តាម​គ្រប់​រូបភាព ការ​ក្លែងបន្លំ និង​ការ​កេងប្រវ័ញ្ច​ថវិការ​ពី​អង្គការ ។ កុមារ​ពីរ​នាក់​ដែល​ជា​ជន​រង​គ្រោះ​បាន​រៀបរាប់​ពី​ការ​រំលោភ​បំពាន​ដ៏​គួរ​ឱ្យ​រន្ធត់ រួម​មានការ​បង្អត់អាហារ​រហូត​ស្ទើ​តែ​បាត់បង់​ជីវិត និង​រូបភាព​នៃ​ការ​រំលោភ​បំពាន​លើ​រាង​កាយ​ផ្សេង​ៗ​យ៉ាង​ច្បាស់លាស់ ។ ហេតុ​ដូច្នេះ​ហើយ​នៅ​ក្នុង​ខែសីហា​ឆ្នាំ​មុន បុគ្គលិក​បួន​នាក់​ដែល​ក្នុង​ចំណោម​នោះ​ក៏​មាន លោក សុធា អរុណ ត្រូវ​បាន​បញ្ឈប់​ពី​ការងារ ។

យោង​តាម​ក្រុម​មេធាវី​កម្ពុជា​ដែល​បាន​ទទួល​សិទ្ធិ​ពី​ក្រុមប្រឹក្សា​របស់​ក្រុមហ៊ុន Golden Children Inc. បានអោយ​ដឹង​ថា លោក សុធា អរុណ បាន​រារាំង​ការ​ស៊ើបអង្កេត​ជា​ច្រើន​លើក​ច្រើន​សារ នៅ​ពេល​ខ្លួន​ធ្វើការ​នៅ​អង្គការ​សុវណ្ណ​កុមារ ដោយ​ពឹងផ្អែក​លើ​អំណាច​របស់​ឥស្សរជន​ជាន់ខ្ពស់​មួយ​ចំនួន​ក្នុង​គោលបំណង​រារាំង​កិច្ច​ដំណើរការ​នីតិវិធី​ច្បាប់​នា​ពេល​អនាគត ។ ជា​សេចក្ដី​សោមនស្ស នៅ​ពេល​នេះ​សាលា ឧទ្ធរណ៍​បាន​ច្រាន​ចោលការ​ចោទប្រកាន់​ពាក់ព័ន្ធ​សិទ្ធ​អំណាច​របស់​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន Golden Children Inc. និង​អ្នកតំណាង​ស្របច្បាប់​របស់​អង្គការ ដែល​ធ្វើ​អោយ​ផែនការ​បង្វែរ​ការ​ចោទប្រកាន់​របស់​លោក សុធា អរុណ ត្រូវ​បញ្ចប់ ។

លោក សុធា អរុណ នៅ​តែ​ខិតខំ​ប្រឹងប្រែង​បន្ត​បង្វែងដាន​មន្ត្រី​ពាក់ព័ន្ធ ព្រមទាំង​បន្ត​ញុះញង់ និង​ប្រើប្រាស់​កុមារ​នៅ​ក្នុង​អង្គការ សុវណ្ណ​កុមារ អិ​ល​អិ​ល​ស៊ី ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ។

អង្គការ សុវណ្ណ​កុមារ អិ​ល​អិ​ល​ស៊ី នៅ​តែ​បន្ត​កិច្ចសហការ​ជាមួយ​ដៃគូ​នានា ដើម្បី​ធានា​សុវត្ថិភាព​ដល់​កុមារ នៅ​ក្នុង​អង្គការ​នេះ និង​ដើម្បី​គោរព​ទៅ​តាម​ចក្ខុវិស័យ និង​បេស​កម្ម​របស់​អង្គការ​មួយ​នេះ ពោល​គឺ​៖ «​បង្កើត​បរិយាកាស​មួយ​ដែល​ផ្តល់​ទីលំនៅ​ប្រកប ដោយ​សុវត្ថិភាព និង​ផ្ដល់​ការ ចិញ្ចឹម​បីបាច់​ថែរក្សា​កុមារ​កំព្រា និង​កុមារ​ត្រូវ​បាន​គេ​បោះបង់​ចោល​ទាំងអស់ ឱ្យ​មានឱកាស​ទទួល​បានការ​អភិវឌ្ឍ​ទាំង​ផ្នែក​រាង​កាយ បញ្ញា និង​ផ្លូវចិត្ត ទៅ​តាម​សមត្ថភាព​របស់​ពួក​គេ​ឱ្យ​បាន​ពេញលេញ​» ។

អំពី​អង្គការ​សុវណ្ណ កុមារ ៖

អង្គការ​សុវណ្ណ​កុមារ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៣ ដើម្បី​ថែទាំ​កុមារ​កំព្រា និង​កុមារ​ដែល​ត្រូវ​គេ​បោះបង់​ចោល នៅ​ប្រទេស​កម្ពុជា ។ គោលដៅ​សំខាន់​របស់​យើង គឺ​បង្កើត​បរិយាកាស​មួយ​ដែល​ផ្តល់​ទីលំនៅ​ប្រកបដោយ​សុវត្ថិភាព និង​ផ្ដល់​ការ​ចិញ្ចឹម​បីបាច់​ថែរក្សា​កុមារ​កំព្រា និង​កុមារ​ត្រូវ​បាន​គេ​បោះបង់​ចោល​ទាំងអស់ មានឱកាស​ទទួល​បាន ការ​អភិវឌ្ឍ​ទាំង​ផ្នែក​រាង​កាយ បញ្ញា និង​ផ្លូវចិត្ត ទៅ​តាម​សមត្ថភាព​របស់​ពួក​គេ​ឱ្យ​បាន​ពេញលេញ ។ សម្រាប់​ការ​សាកសួរ​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​ទៅ​កាន់ ៖ អ៊ីមែល​: Sovannkomarmedia@gmail.com ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ