ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹក​ដី​បើក​ប្រជែង​គ្នា​ វាក់​នឹង​​មួយ​គ្រឿង​បែក​កង់​ ក៏ទាញ​ចង្កូត​​ឡើង​សួន​ម៉ាស្អាត​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ រថយន្ត​ដឹក​ដី​២​គ្រឿង​បាន​បើក​ប្រជែង​គ្នា​វាក់​នឹង​រថយន្តដឹក​ថ្ម​មួយ​គ្រឿង​ឈប់​ចត​លើ​ដងផ្លូវ​ ក៏បើក​គេច​ចេញ​មួយ​គ្រឿង ក៍បាន​ជ្រុល​ឡើង​ជិះ​លើ​សួន​ច្បារ​ខណ្ឌ​ចែក​ទ្រូងផ្លូវ និង​មួយ​គ្រឿង​ទៀត​គេច​ទៅ​បាត់​។ ​ក្នុងហេតុការណ៍​គ្រោះថ្នាក់​នេះ​ពុំ​បណ្តាល​អោយ​មនុស្ស​ណាម្នាក់​រង​របួស​ឡើយ​។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៣០​ព្រឹក​ថ្ងៃ​ទី​១៣ ខែ តុលា…

រាជធានី​ភ្នំពេញ​ ៖ រថយន្ត​ដឹក​ដី​២​គ្រឿង​បាន​បើក​ប្រជែង​គ្នា​វាក់​នឹង​រថយន្តដឹក​ថ្ម​មួយ​គ្រឿង​ឈប់​ចត​លើ​ដងផ្លូវ​ ក៏បើក​គេច​ចេញ​មួយ​គ្រឿង ក៍បាន​ជ្រុល​ឡើង​ជិះ​លើ​សួន​ច្បារ​ខណ្ឌ​ចែក​ទ្រូងផ្លូវ និង​មួយ​គ្រឿង​ទៀត​គេច​ទៅ​បាត់​។ ​ក្នុងហេតុការណ៍​គ្រោះថ្នាក់​នេះ​ពុំ​បណ្តាល​អោយ​មនុស្ស​ណាម្នាក់​រង​របួស​ឡើយ​។

ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៣០​ព្រឹក​ថ្ងៃ​ទី​១៣ ខែ តុលា ឆ្នាំ ២០២០ នៅ​ចំណុច មហាវិថី​ឈ្នះ​ឈ្នះ ក្នុងភូមិ​កប់​ស្រូវ​តូច សង្កាត់​គោករ​កា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

រថយន្ត​មួយគ្រឿង​ដែល​បាន​ដែល​បើក​ឡើង​លើ​សួន ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ​មាន​លេខ​សំគាល់ B.៥៩​ និង​មាន​ស្លាក​លេខ ព្រះ​សីហ​នុ ៣A-៣៣២៨ ដែល​គេ​អះអាង​ថា ជា​រថយន្ត​ដឹក​ដី​របស់​លោក​ឧកញ៉ា ញឹក ផ​ន ហៅ​កៅ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ប្រាប់​អោយ​ស្គាល់​អត្ត​សញ្ញាញ​ឡើយ​។

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ខាងលើ បាន​ធ្វើ​ដំណើរ​តាម​មហា​វី​ថី​ឈ្នះ​ឈ្នះ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន និង​បាន​បើក​ជែង​រថយន្ត​ដឹក​ដី​មួយ​គ្រឿង ។​ ខ​ណៈ​នោះក៏បាន​វាក់​នឹង​រថយន្ត​ដឹក​ថ្ម​មួយ​គ្រឿង ដែល​បែក​កង់​ឈប់​ចត​លើ​ទ្រូងផ្លូវ ជា​ហេតុ​ធ្វើ​អោយ​រថយន្ត ដឹក​ដី​ខាងលើ​នោះ ទាញ​ចង្កូត​គេច​ទៅ​ខាងឆ្វេង​ដៃ ហើយ​បោក​ផ្នែក​ខាងក្រោយ​ប៉ះ​នឹង​រថយន្ត​ដែល​ត្រូវ​វា​ក់​រួច​ក៏​បាន​ជ្រុល​ចង្កូត​បុក​ឡើង​សួនច្បារ​ខណ្ឌ​ចែក​ទ្រូងផ្លូវ បុក​រះ​កូន​ឈើ​និង​បង្គោល​គ្រឹះ​​ផ្សាយពាណិជ្ជកម្ម​រលើង​​កល​ជាប់​ទៅ​មុខ​លែង​រួច​។​ ​ចំណែក​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ទៀត​បាន​​បើកទៅ​បាត់​ ។

​ដោយឡែក​អ្នកបើកបរ​បានអោយ​ដឹង​ផ្ទុយ​គ្នា​ថា មូលហេតុ​ដែល​ជួប​គ្រោះថ្នាក់ ដោយសារ​តែ​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ទៀត​បើក​ជែង​មក​បុក​រថយន្ត​របស់​ខ្លួន​ ខ​ណៈ​ពេល​ដែល​បង្អន់​​ល្បឿន ​ព្រោះ​មាន​រថយន្ត​ដឹក​ថ្ម​បែក​កង់​ឈប់​ចត​នៅ​ពីមុខ​ ជា​ហេតុ​បណ្តាល​អោយ​ជ្រុល​ចង្កូត​ឡើង​សួន​តែ​ម្តង​។​

បន្ទាប់​ពី​គ្រោះថ្នាក់ គេ​ឃើញ​មេការ​រថយន្ត​ក៍បាន​យក​គ្រឿងចក្រ​មួយ​គ្រឿង មក​កាយ​ដី​ទំលាក់​ពីលើ​រថយន្ត និង​បាន​យក​រថយន្ត​ដី​មួយ​គ្រឿង​ទៀត​មក​អូស​ចេញ​ ។​ ដោយសារ​តែ រថយន្ត​នោះ​បំផ្លាញ​ទ្រព្យសម្បត្តិ​សា​ធារ​ណៈ​ ទើប​នគរបាល​ចរាចរណ៍​ក៍បាន​នាំ​យក​រថយន្ត នោះ ទៅ​ទុក​នៅ​ស្នាក់​ការ​នគរបាល​នៅ​ក្រោម​ស្ពាន​ព្រែក​ព្នៅ ដើម្បី​ដោះស្រាយ​សងការ​ខូចខាត ៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ