ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកថ្ម ៣នាទីលេង PubG បាន ៣ប្រកួត realme 7 Series បាននាំយកបច្ចេកវិទ្យាពេញនិយម 65W SuperDart មកកាន់ទីផ្សារកម្ពុជា !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ចង់បានសមត្ថភាពកាន់ថ្មកាន់តែយូរមែនទេ ប្រើស្មាតហ្វូនដែលមាន ថាមពលថ្មធំក៏មិនបានដូចចិត្ត ដូចនេះ ការបង្កើនសមត្ថភាពទៅលើការសាកថ្ម គឺមានប្រសិទ្ធ ភាពខ្ពស់ជាងការបន្ថែមថាមពលថ្ម ។…

រាជធានីភ្នំពេញ ៖ ចង់បានសមត្ថភាពកាន់ថ្មកាន់តែយូរមែនទេ ប្រើស្មាតហ្វូនដែលមាន ថាមពលថ្មធំក៏មិនបានដូចចិត្ត ដូចនេះ ការបង្កើនសមត្ថភាពទៅលើការសាកថ្ម គឺមានប្រសិទ្ធ ភាពខ្ពស់ជាងការបន្ថែមថាមពលថ្ម ។ កាលពីថ្មីៗនេះ realme បានប្រកាសថា realme 7 series ដែលមានបំពាក់ការសាកលឿន 65W SuperDart Charge ដែលជិតនឹងដាក់ប្រកា ស គឺអាចសាកបាន 50% ក្នុងរយៈពេល 12 នាទី ហើយនេះមានន័យថា realme នឹងក្លាយ ជាក្រុមហ៊ុនស្មាតហ្វូនដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលបាននាំយក បច្ចេកវិទ្យាសាកថ្មលឿនកម្រិត Flagship ដាក់នៅលើស្មាតហ្វូនជួរតម្លៃ $300-$400 ធ្វើអោយយុវវ័យកាន់ តែច្រើនបានប្រើប្រាស់បច្ចេកវិទ្យាពេញនិយម និងឈានមុខគេ និងក្លាយជាអ្នកផ្សព្វផ្សាយ បច្ចេកវិទ្យាពេញនិយមពិតប្រាកដ ។

រំឭកឡើងវិញដល់ផលិតផល realme series កាលពីមុន តែងតែទទួលបានការគាំទ្រពីសំ ណាក់អ្នកប្រើប្រាស់វ័យក្មេងជាច្រើនទៅលើផ្នែកសមត្ថភាពម៉ាស៊ីន និងការកាន់ថ្មបានយូរ ។ កាលពីដើមឆ្នាំ ២០២០ realme 6 series បានក្លាយជាស្មាតហ្វូនដំបូងគេក្នុងជួរតម្លៃនេះ ដែលមានបំពាក់បច្ចេកវិទ្យាសាកលឿន 30W Dart Charge ។ បច្ចុប្បន្ននេះ បច្ចេកវិទ្យាសា កថ្មលឿន 65W SuperDart Charge គឺជាការកែប្រែដ៏ធំថ្មីមួយនៃ realme Number series ដែល realme 6 series មានបច្ចេកវិទ្យា 30W Dart Charge ហើយស្មាតហ្វូន realme 7 series បានមានការដំឡើងជា 65W SuperDart Charge នៅខណៈពេលអស់ថ្ម គឺវាអាច សាកថ្មបាន 13% ក្នុងរយៈពេល 3 នាទី 12 នាទីប្រហែលបាន 50% និង 100% ក្នុងរយៈ ពេល 34 នាទី អាចធ្វើអោយអ្នកប្រើប្រាស់សន្សំសំចៃពេលវេលាបានច្រើន ។

នៅក្នុងទីផ្សារប្រទេសកម្ពុជា កាលពីមុនសម្រាប់បច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart Charge មានតែនៅលើស្មាតហ្វូន Flagship ដែលមានជួរតម្លៃជាង 800 ដុល្លារប៉ុណ្ណោះ ប៉ុន្តែ realme X50 Proដែលបានចេញនៅដើមឆ្នាំ ២០២០នេះ គឺជាស្មាត ហ្វូន Flagship មួយដែលមានបំពាក់នូវបច្ចេកវិទ្យានេះតាំងពីយូរមកម៉្លេះ បច្ចុប្បន្ននេះ ក៏បានយកបច្ចេក វិទ្យា 65W SuperDart Charge មកបំពាក់នៅលើ realme 7 series ដែលមានជួរតម្លៃ $300-$400 ហើយនេះ គឺជាការវាយបំបែកមួយទៅលើជួរតម្លៃ ផ្តល់នូវ បទពិសោធន៍ និង សមត្ថភាពក្នុងតម្លៃដែលយុវវ័យអាចទទួលយកបាន ជឿថា វានឹងក្លាយជាម៉ូឌែលដែល ពេញនិយមនៅក្នុងសម័យថ្មីមួយ ។ ក្រោយសាកថ្ម ៣នាទី ផលិតផល realme 7 series អាចប្រើប្រាស់ក្នុងការមើល YouTubeបាន 2.5 ម៉ោង លេង Instagram បាន 2 ម៉ោង និង អាចលេង PUBG បាន ៣វគ្គផងដែរ អាចបំពេញតម្រូវការអ្នកប្រើប្រាស់ដែលចូលចិត្ត លេងទូរស័ព្ទកាន់តែច្រើន ។

អ្វីដែលគួរអោយកត់សម្គាល់នោះ គឺសុវត្ថិភាព realme 7 pro ជាទូរសស័ព្ទដំបូងគេដែល ទទួលបានវិញ្ញាបណ្ណបត្របញ្ជាក់ពីគុណភាពពីស្ថាប័ន TÜV Rheinland ដែលជាស្ថាប័ន ត្រួតពិនិត្យគុណភាព និងសុវត្ថិភាព ដែលក្នុងកំឡុងពេលសាកថ្មសីតុណ្ហភាពទូរស័ព្ទ គឺអាចរក្សារនៅក្រោម 40℃ ដែលនាំមកនូវបទពិសោធន៍ដ៏អស្ចារ្យ ។ realme 7 series ដែលបំពាក់នូវបច្ចេកវិទ្យាសាកលឿន 65W នឹងនាំមកនូវភាពភ្ញាក់ផ្អើលកាន់តែច្រើនដល់ អ្នកទាំងអស់គ្នា សូមរង់ចាំទាំងអស់គ្នា ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ