ប្រេស៊ីល ៖ ប្រទេសប្រេស៊ីល មានករណីឆ្លងកូវីដ១៩ ឡើងផុត ៤លានករណីហើយ កាលពីថ្ងៃព្រហស្បតិ៍ ដោយសារតែចំនួននៃការឆ្លងកាន់តែកើនឡើងបន្តត្រូវបានកត់ត្រាទុកនៅទូទាំងប្រទេស។
ក្រសួងសុខាភិបាលប្រេស៊ីលបានរាយការណ៍ថា មានករណីឆ្លងថ្មីដោយកូវីដចំនួន ៤៣,៧៧៣ករណី និង ករណីបាត់បង់ជីវិតថ្មីចំនួន ៨៣៤ករណី កាលពីល្ងាចថ្ងៃព្រហស្បតិ៍្ត ដែលបាននាំករណីឆ្លងសរុបនៅក្នុងប្រទេសប្រេស៊ីលដល់ ៤,០៤១,៦៣៨នាក់ និងចំនួនអ្នកបាត់បង់ជីវិតដល់ ១២៤,៦១៤នាក់។
បន្ទាប់ពីសហរដ្ឋអាមេរិក ប្រទេសប្រេស៊ីលមានចំនួននៃការឆ្លងនិងការបាត់បង់ជីវិតខ្ពស់បំផុតទី ២ នៅទូទាំងពិភពលោក។ នេះបើយោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins ។ ប្រេស៊ីលក៏តាមពីក្រោយសហរដ្ឋអាមេរិកផងដែរ ក្នុងនាមជាប្រទេសទី២ នៅលើពិភពលោក ដែលបានឆ្លងផុតការឆ្លងដ៏គួរឱ្យកត់សម្គាល់នៃការឆ្លងចំនួន ៤លាននាក់។
ចំនួនអ្នកបាត់បង់ជីវិតជាមធ្យម ៨៦៩នាក់ ត្រូវបានកត់ត្រារាល់ថ្ងៃក្នុងសប្តាហ៍ចុងក្រោយនៃខែសីហា ដែលជាមធ្យមប្រចាំថ្ងៃទាបបំផុតរបស់ប្រទេសចាប់តាំងពីថ្ងៃទី២០ ឧសភា។
សេដ្ឋកិច្ចប្រេស៊ីលក៏ទទួលរងផលប៉ះពាល់គួរឱ្យកត់សម្គាល់ពីជំងឺរាតត្បាតនេះ។
យោងតាមទិន្នន័យពីវិទ្យាស្ថានភូមិសាស្ត្រ និងស្ថិតិ (IBGE) របស់ប្រទេសប្រេស៊ីល បានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចជាផ្លូវការ កាលពីថ្ងៃអង្គារ៍ បន្ទាប់ពីមានការធ្លាក់ចុះជាប្រវត្តិសាស្ត្រ ៩.៧% នៃផលិតផលក្នុងស្រុកសរុបនៅត្រីមាសទី២ ឆ្នាំ ២០២០៕
ចែករំលែកព័តមាននេះ