ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើប​ចូល​ធ្វើការ​ថ្ងៃនេះ ដាច់​ជណ្តើរយន្ត​ធ្លាក់​ពី​ជាន់​ទី​៥​ស្លា.ប់​តែ​ម្ដង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ជា​ជាង​ជណ្តើរយន្ត​ម្នាក់ បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​ក្នុង​ប្រអប់ ជណ្តើរយន្ត និង​បុរស​ម្នាក់​ទៀត​ក៏​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ ហើយ​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ភ្លាម​ៗ ខណៈ​ដែល​ពួក​គេ​ទាំង​២​នាក់​កំពុង​តែ​នាំ​គ្នា​ជិះ​ជណ្តើរយន្ត​ធ្វើការ​សុខ​ៗ ក៏​ស្រាប់តែ​ដាច់​ខ្សែ​រ៉ក​ធ្លាក់​ពីលើ​ជាន់​ទី​៥…

រាជធានី​ភ្នំពេញ ៖ យុវជន​ជា​ជាង​ជណ្តើរយន្ត​ម្នាក់ បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​ក្នុង​ប្រអប់ ជណ្តើរយន្ត និង​បុរស​ម្នាក់​ទៀត​ក៏​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ ហើយ​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ភ្លាម​ៗ ខណៈ​ដែល​ពួក​គេ​ទាំង​២​នាក់​កំពុង​តែ​នាំ​គ្នា​ជិះ​ជណ្តើរយន្ត​ធ្វើការ​សុខ​ៗ ក៏​ស្រាប់តែ​ដាច់​ខ្សែ​រ៉ក​ធ្លាក់​ពីលើ​ជាន់​ទី​៥ មក​ដល់​ដី​នោះ​។ ក្នុង​ពេល​នោះ​ដែរ ក៏​មាន​ស្ត្រី​ជា​ម្តាយ​របស់ ជន​រង​គ្រោះ​ម្នាក់​មក​ដល់​ស្រែកយំ​បោក​ខ្លួន​នៅ​ខាង​ក្រៅរបង​ការដ្ឋាន​ដោយ​បាន​រៀបរាប់​ប្រាប់​គេឯង​ថា៖

«​កូនប្រុស​របស់​គាត់​មិន​ចង់​ធ្វើ​ការងារ​នេះ​ទេ តែ​រូប​គាត់​ចង់​ឲ្យ​ធ្វើការ​ទៅ​គ្រាន់​បាន​លុយ​ចាយ និង ទើបតែ​មក​ពី​ផ្ទះ​ពី​ព្រឹក​មក​ធ្វើការ​ក៏​ស្រាប់តែ​កើតឡើង​តែ​ម្តង ដោយ​ស្មាន​តែត្រឹម​បាក់ដៃ បាក់ជើង មិន​នឹក​ស្មានថា កូនប្រុស​របស់​គាត់​ដល់​ថ្នាក់​ស្លាប់​បែប​នេះ​សោះ​»​។ ករណី​នេះ​ដែរ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១ និង​១២​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២០ នៅ​ច​ណុ​ច​ការដ្ឋាន​សំណង់ អគារ​កម្ពស់​១១​ជាន់ ទីតាំង​ដី​ឡូត៍​លេខ​៧៥ ផ្លូវ​ព្រះ​មុនី​វង្ស កែង​ផ្លូវ​លេខ​២០០ ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ​។

តាម​ប្រ​ភ​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ទាំង​២​នាក់​មាន​៖ ទី​១-​ឈ្មោះ អឿ​ន វេហា ហៅ​ម៉ៅ អាយុ​២០​ឆ្នាំ មុខរបរ​ជាង​ជណ្តើរយន្ត បាន​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​ប្រអប់​ជណ្តើរ យន្ត និង​ទី​២-​ឈ្មោះ ចាន់ ដា​រ៉ូ អាយុ​២៤​ឆ្នាំ មុខរបរ​ជាង​ជណ្តើរយន្ត​ដូច​គ្នា បាន​រង​របួសធ្ងន់ និង​មាន​ទី​លំ​ក្បែរ​គ្នា​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ស្វាយ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ​។ មុន​ពេល​កើតហេតុ មាន​ក្រុម​ជាង​ជណ្តើរយន្ត​មួយ​ក្រុម​មាន​គ្នា​៥​នាក់ (​រួម​ទាំង​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​) ដោយ បែងចែក​កន្លែង​គ្នា​ធ្វើការ ដោយ​ជាង​ពីរ​នាក់​នៅ​ធ្វើការ​ខាងក្រោម និង ម្នាក់​ទៀត​ឡើង​ទៅ​ធ្វើការ ជាន់​ខាងលើ (​មិន​បញ្ជាក់​ជាន់​) និង​ចំណែកឯ​ពួក​គេ​ទាំង​២​នាក់​នាំ​គ្នា​ឡើង​ជិះ​លើ​ជណ្តើរយន្ត ដើម្បី​ធ្វើការ​រៀងខ្លួន​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ខណៈ​ដែល​ជន​រង​គ្រោះ​កំពុង​តែ នាំ​គ្នា​ជិះ​ក្នុង​ជណ្តើរយន្ត​ធ្វើការ​នៅ​ជាន់​ទី​៥ ក្នុង​ការដ្ឋាន​សំណង់​អគារ ដែល​មាន​កម្ពស់​១១​ជាន់​នេះ​សុខ​ៗ និង​ចុច​ឡើង​ចុះ​ៗ​នោះ ក៏​ស្រាប់តែ​ដាច់​ខ្សែ​រ៉ក​ធ្លាក់​មក​ដី​បណ្តាល​ឱ្យ​បុរស​ម្នាក់​ស្លាប់ នៅ​ក្នុង​ប្រអប់​ជណ្តើរ យន្ត​នៅ​នឹង​កន្លែង ចំណែកឯ​បុរស​ម្នាក់​ទៀត​ក៏​បាន​រង​របួស​យា់ង​ង​ធ្ងន់ធ្ងរ​ផង​ដែរ ហើយ​ត្រូវ​បាន​ខាង​ការ ដ្ឋា​ន​នាំ​គ្នា​ដឹក​តាម​រថយន្ត​ផ្ទាល់ខ្លួន​យក​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ភ្លាម​ៗ​ផង​ដែរ​។ ស្ត្រី​ម្នាក់​ឈ្មោះ គង់ ស៊ី​ណាត អាយុ​៤០​ឆ្នាំ ជា​ម្តាយ​របស់​បុរស​រង​គ្រោះ​ដែល​ស្លាប់​បាន​យំ​រៀបរាប់​ទឹកភ្នែក​ហូរ​រហាម​ថា កូនប្រុស​របស់​គាត់​ទើបតែ​ចេញ​មក​ពី​ផ្ទះ​មក​ធ្វើការ​នៅ​ព្រឹក​មិ​ញ​នេះ​ទេ ក្រោយ​ពី​រូបគេ​បាន​ឈប់​សម្រាក រយៈពេល​២​ទៅ​៣​ថ្ងៃ​កន្លង​ទៅ​នោះ​។

បាន​តែ​ប៉ុន្មាន​ម៉ោង​ក៏​ស្រាប់តែ​ខាង​ក្រុមហ៊ុន​ការដ្ឋាន​សំណង់ ទូរស័ព្ទ​ទៅ​ប្រាប់​រូប​គាត់​នៅ​ឯ​ផ្ទះ​ថា កូនប្រុស​របស់​គាត់​មាន​គ្រោះថ្នាក់ ហើយ​រូប​គាត់​ក៏​បាន​ឡើង​មក ភ្នំពេញ​ភ្លាម និង​ត្រូវ​បាន​គេ​ប្រាប់​ថា កូនប្រុស​របស់​គាត់​បាន​ស្លាប់​ទៅ​ហើយ ដោយសារ​តែ​ដាច់​ជណ្តើរយន្ត ដោយ​រូប​គាត់​នឹក​ស្មាន​តែ​កូន​របស់​គាត់​វា​គ្រាន់តែ​បាក់ដៃ បាក់ជើង និង​រង​របួស មិន​នឹក​ស្មានថា រហូត​ដល់​ស្លាប់​បែប​នេះ​សោះ​។ ស្ត្រី​ជា​ម្តាយ​ក៏​បាន​រៀបរាប់​ប្រាប់​ទៀត​ថា រូប​គាត់​មានកូន​ចំនួន​៣​នាក់ (​ប្រុស ២​នាក់ ស្រី​១​នាក់​) ដោយ​កូនប្រុស​ដែល​រង​គ្រោះ​ស្លាប់​នេះ ជា​កូន​ទី​២ ដែល​រូប​គាត់​ស្រឡាញ់ ជាងគេ កូន​របស់​គាត់​មិន​ចង់​ធ្វើការ​នេះ​ទេ តែ​ខ្ញុំ​ប្រាប់​ឱ្យធ្វើ​ការ​ទៅ​គ្រាន់​បាន​លុយ​ចាយ លុះដល់ ពេល​នេះ​ក៏​កើតរឿង​បែប​នេះ​ឡើង​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សម្ថ​កិច្ច​ខណ្ឌដូនពេញ សហការ​ជាមួយនឹង​កម្លាំង​ជំនាញ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏​បាន​ចុះ​មក​ដល់​ការដ្ឋាន​សំណង់ អគារ​កម្ពស់​១១​ជាន់​កើតហេតុ​ខាងលើ ធ្វើការ​ត្រួតពិនិត្យ និង​កោសល​វិ​ច្ច័​យ​ទៅ លើ​សាកសព​របស់​បុរស ជា​ជាង​ជណ្តើរយន្ត​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​តែ​ការ​ដាច់​ធ្លាក់​ជណ្តើរយន្ត​ពី​ជាន់​ទី​៥ ពិតប្រាកដ​មែន ទើបបាន​ប្រគល់​សាកសព​ទៅ​ឱ្យ​ឪពុក​ម្តាយ និង​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​។ ចំណែកឯ​បុរស​រង​គ្រោះជា​ជាង​ជណ្តើរយន្ត​ដែល​រង​របួសធ្ងន់​ម្នាក់​ទៀត​កំពុង​តែ​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ហើយ​កម្លាំង​អាជ្ញាធរ​ខណ្ឌដូនពេញ ដែល​ដឹកនាំ​ដោយ​លោក សុខ ពេញ​វុ​ធ ជា​អភិបាល​ខណ្ឌ ក៏​បាន​ធ្វើការ​ផ្អាក​សកម្មភាព សាងសង់​របស់​ការដ្ឋាន​សំណង់​អគារ​កើតហេតុ ខាងលើ​ជា​បណ្តោះ អាសន្ន​ផង​ដែរ​៕ ដោយ ៖ ភី ផល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ