ខេត្តកំពង់ឆ្នាំង ៖ «ខ្ញុំរៀនបានលេខ១រៀងរាល់ខែចាប់តាំងពីឪពុកខ្ញុំឈប់ប្រើអំពើហិង្សាក្នុងគ្រួសារ» ។ នេះជាសម្តីរបស់កុមារី ម៉ុន សុធីតា អាយុ១០ឆ្នាំ ក្នុងសម្លៀកបំពាក់សិស្ស អាវដៃខ្លី ពណ៌ស ដែលចាស់បន្តិច និងសំពត់ខ្លីពណ៌ខៀវស្ទើរបាត់សម្បុរ បាននិយាយទៅកាន់មន្ត្រីសម្របសម្រួលនៃអង្គការសង្គ្រោះកុមារដែលចុះសម្ភាសន៍ដោយផ្ទាល់ដល់សាលារៀនរបស់នាងដែលកំពុងសិក្សា គឺសាលាបឋមសិក្សាល្បើករង្សី ស្ថិតក្នុងភូមិល្បើក ឃុំខុនរ៉ង ស្រុកបរិបូណ៌ កាលពីចុងខែមិថុនា កន្លងទៅ។
នៅចំពោះមុខលោកនាយកសាលា លោកគ្រូ អ្នកគ្រូ ប្រធានសហគមន៍ និងមន្ត្រីសម្របសម្រួលនៃអង្គការសង្គ្រោះកុមារដែលស្ថិតក្នុងក្យូសធ្វើអំពីថ្មប្រក់ដំបូលស័ង្កសីក្នុងទីធ្លានៃសាលារៀន កុមារី ម៉ុន សុធីតា បានរៀបរាប់ដោយសេចក្តីក្លាហានថា នាងគឺជាកូនទី៣ ក្នុងចំណោមបងប្អូនប្រុសស្រីទាំង៤នាក់ ។ នាងបានរំលឹកនូវរឿងដើមត្រួសៗថា កាលពីមុននាងរៀនមិនពូកែដូចពេលនេះទេ ព្រោះកាលណោះឪពុកខ្ញុំតែងតែវាយធ្វើបាបម្តាយខ្ញុំ បងស្រី បងប្រុស ខ្ញុំជារៀងរាល់ថ្ងៃ ធ្វើឱ្យខ្ញុំមានការភ័យខ្លាចរន្ធត់ក្នុងចិត្តជាខ្លាំង ពេលឪពុកខ្ញុំវាយម្តាយ និងបងៗខ្ញុំម្តងៗ គឺ វាធ្វើឱ្យខ្ញុំរៀនខ្សោយ តែពេលឪពុកខ្ញុំឈប់ប្រើអំពើហិង្សា ខ្ញុំក៏ចាប់ផ្តើមរៀនពូកែឡើងវិញ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ