ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​FTA កម្ពុជា​-​ចិន​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​SMEs​នៅ​ក្នុងស្រុក​ពិត ឬ​យ៉ាងណា?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​កម្ពុជា​និង​ចិន ឬ​ហៅ​ថា FTA នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ភាគ​ធំ​យល់​ថា FTA វា​នឹង​ផ្តល់​ប្រយោជន៍​ច្រើន​ទៅ​ប្រទេស​ចិន​ជា​ជាង​កម្ពុជា​។ តើ​ពិត​ឬទេ​ដែល​ថា​កម្ពុជា​ទទួល​បាន​អត្ថប្រយោជន៍​ដែល​កើត​ចេញពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយនឹង​ប្រទេស​ចិន​នេះ? ពាក់ព័ន្ធ​នឹង​អត្ថប្រយោជន៍​របស់…

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​កម្ពុជា​និង​ចិន ឬ​ហៅ​ថា FTA នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ភាគ​ធំ​យល់​ថា FTA វា​នឹង​ផ្តល់​ប្រយោជន៍​ច្រើន​ទៅ​ប្រទេស​ចិន​ជា​ជាង​កម្ពុជា​។

តើ​ពិត​ឬទេ​ដែល​ថា​កម្ពុជា​ទទួល​បាន​អត្ថប្រយោជន៍​ដែល​កើត​ចេញពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយនឹង​ប្រទេស​ចិន​នេះ? ពាក់ព័ន្ធ​នឹង​អត្ថប្រយោជន៍​របស់ FTA នេះ​បើ​តាម​មន្ត្រី​ជំនាញ​ដែល​ធ្វើការ​ងារ​លើ​កិច្ចចរចា​បាន​អះអាង​ថា FTA វា​មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម ឬ​ហៅ​ថា SMEs របស់​កម្ពុជា​នោះ​ទេ​។ តែ​ផ្ទុយ​ទៅ​វិញ FTA​វា​និង​ជួយ​គាំទ្រ​ដល់ SMEs ហើយ​ទស្សនៈ​ដែល​យល់​ថា FTA​នេះ​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ទៅ​ឱ្យ​ចិន​វា​មិន​ពិត​នោះ​ទេ​។

លោក សុខ សុ​ភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​មាន​ប្រសាសន៍​ថា « អ្វី​ដែល​យើង​បាន​បើក​ឱ្យ​គេ​រួច​ពន្ធ​តាម​រយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី រវាង​កម្ពុជា ចិន​នោះ​សុទ្ធតែ​ផលិតផល​ដែល យើង​មិន​ដែល​បាន​ផលិត​ទេ ហើយ​ផលិតផល​ទាំង​អស់នោះ​គឺ​វា​បម្រើ​ឱ្យ​ផលិតកម្ម​សម្រាប់​នាំ​ចេញ​ផល​និង​ផលិតកម្ម​សម្រាប់​វិនិយោគ​បន្ត​នៅ​ក្នុងស្រុក​យើង​»​។

លោក​រដ្ឋលេខាធិការ​បញ្ជាក់​ថា «​អីចឹង​ផលិតផល​ភាគច្រើន​អត់​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ SMEs របស់​យើង​ទេ ប៉ុន្តែ​វា​ជួយ​ពង្រឹងសមត្ថភាព​ប្រកួតប្រជែង​របស់​SMEs ដោយសារ​ផ្នែក​ផ្សេង​ៗ​វា​បាន​ជួយ​គាំទ្រ​ដល់​SMEs ដូច​ជា​E-commerce ,​ដូច​ជា​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ក្រោម​ខ្សែ​ក្រ​វ៉ា​ត់​ផ្លូវ​មួយ កិច្ច​សហប្រតិបត្តិការ​ផ្សេង​ៗ​ទាំងនោះ​វា​ជួយ​ពង្រឹង​ដល់​SMEs​របស់​យើង​ទៅ​វិញ​ទេ​»​។

បើ​តាម​មន្ត្រី​តំណាង​ឱ្យ​ខាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុម​ចរចារ​ផ្នែក​ទំនិញ​លើក​ឡើង​ថា អ្វី​ដែល​យើង​បាន​ធ្វើ​រវាង​កម្ពុជា​និង​ចិន​នេះ​(FTA)​គឺ​ធ្វើ​ឱ្យ​ប្រសើ​ជាង​អ្វី​ដែល​យើង​បាន​ទទួល​នៅ​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​ចិន​ដែល​បាន​អនុវត្ត​អស់​រយៈពេល​ជាង​១០​ឆ្នាំ​កន្លង​មក​ហើយ​។​នៅ​ក្រោម​កិច្ចព្រមព្រៀង​នោះ​ការ​បើក​ទីផ្សារ​ទំនិញ​របស់​កម្ពុជា​ចូល​ទៅ​ក្នុង​ទីផ្សារ​ចិន គឺ​មាន​ចំនួន​៩៤.៧%​នៅ​លើ​បន្ទាត់​ពន្ធ​របស់​ចិន​ចំនួន​ជាង​៨.០០០​មុខទំនិញ​។

តំណាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បន្ត​ថា ក្រោម​កិច្ចព្រមព្រៀង​នេះ​យើង​បាន​សម្រេច​បាន​ប្រសើ​ជាង​អ្វី​ដែល​យើង​បាន​នៅ​ក្នុង​អាស៊ាន ចិន​មាន​ជាង​៣០០​មុខទំនិញ​នោះ ហើយ​មុខទំនិញ​ភាគច្រើន​វា​ស្ថិត​នៅ​ក្នុង​ប្រភេទ​មុខទំនិញ​ផលិតផល​កសិកម្ម​និង​ផលិតផល​សម្រេច​កើត​ចេញពី​ឧស្សាហកម្ម​កែ​ច្នៃ​។

លោក​សង្កត់ធ្ងន់​ថា «​ខ្ញុំ​ចង់​បញ្ជាក់​ថា​ទស្សនៈ​ដែល​យល់​ថា ចិន​អាច​នឹង​មាន​ផលប្រយោជន៍​ច្រើន​នៅ​ក្នុង​កិច្ចព្រមព្រៀង​FTA ជាង​កម្ពុជា គឺ​សុំ​ឱ្យ​បោះចោល​នូវ​ការ​គិត​អវិជ្ជមាន​នេះ​ចេញ​។​ហេតុ​អ្វី0x017d7 ទោះបី​អត់​មាន FTA​នេះ យើង​ដឹង​ហើយ​ចិន​គឺជា​ប្រទេស​អ្នក​ផលិត​ធំ ទោះបី​អត់​មាន FTA​នេះ​ក៏​យើង​នៅ​តែ​ត្រូវការ​នាំ​ទំនិញ​មក​ពី​ប្រទេស​ចិន​ដដែល​»​។

លោក​លើក​ឡើង​ថា​ពាក់ព័ន្ធ​ពាណិជ្ជកម្ម​ទំនិញ ជា​គោលដៅ​សំខាន់​របស់ FTA​គឺ​យើង​សម្រុត​ពន្ធ​នាំ​ចូល ពន្ធគយ​គឺ​សិទ្ធិ​អធិបតេយ្យ​របស់​ប្រទេស​មួយ នៅ​ពេល​យើង​ចរចារ​បាន FTA វា​ក្លាយទៅជា​កាតព្វកិច្ច​ភាគី​ទាំង​សងខាង​មាន​លក្ខណៈ​ឋិតថេរ​ទៅ​មុខ​។ ម្លោះ​ហើយ​យើង​សម្រុត​ពន្ធ​ទំនិញ​របស់​យើង​ចូល​ទៅ​ប្រទេស​ចិន​បាន​ច្រើន​ភាគរយ​។​បាន​ន័យ​ថា​កុំឱ្យ​មានគំនិត​សុទិដ្ឋិនិយម​ថា​ចិន​អាច​នឹង​ទទួល​បាន​ប្រយោជន៍​ច្រើន​ពី FTA​នេះ​ជាង​កម្ពុជា គឺ​មិនមែន​ទេ​។

បើ​តាម​លោក សុខ​សុ​ភ័ក្ត្រ ពាក់ព័ន្ធ​និង FTA នេះ​ក្រសួង​និង​ផ្សព្វផ្សាយ​ជូន​ប្រជាជន​។ ពួក​ខ្ញុំ​នឹង​ធ្វើ​និង​ចុះ​ទៅ​តាម​សមាគម​និង​ខេត្ត​ឱ្យ​ពួក​គាត់​ត្រូវ​ត្រៀម​អ្វីខ្លះ​។​រាជរដ្ឋាភិបាល​បាន​ឯកភាព​ឱ្យ​បង្កើត​ក្រុម​ជំនាញ​មួយ​ស្ថិត​នៅ​ក្រោម​ឆ័​ត្រ​គណៈកម្មការ​គោលនយោបាយ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ធ្វើ​ជំរុញ​ចលនា​ទាំង​អស់នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ