ប្រទេសអេត្យូពី ៖ ប្រមុខប៉ូលិសតំបន់ និយាយប្រាប់រ៉យទ័រ កាលពីថ្ងៃទី៥ កក្កដាថា ចំនួន
មនុស្សបាត់បង់ជីវិត ក្នុងបាតុកម្មបង្ហូរឈាមនានាក្នុងទីក្រុងអាឌីសអាបេបា និងក្នុងខេត្តអូរ៉ូមីយ៉ាអេត្យូ ពីមានការកើនឡើងពី៨០នាក់ដល់១៥៦នាក់ ។
កងទ័ពអេត្យូពីត្រូវបានដាក់ពង្រាយតាំងពីថ្ងៃទី១ កក្កដាមក ក្នុងរដ្ឋធានីអាឌីសអាបេបាដែលនៅទីនោះ បណ្ដាក្រុមប្រដាប់អាវុធបានលើកគ្នាដើរប្រសាចតាមដងវិថីនានា ពេលមានបាតុកម្មបង្ហូរឈាមចាប់តាំងពីច្រើនថ្ងៃជាប់គ្នាមកហើយដោយបាតុកម្មបានរីករាលដាលក្នុងខេត្តអូរ៉ូមីយ៉ា នៅជាប់រដ្ឋធានីទាំងមូល ។
បាតុកម្មនានាបានផ្ទុះឡើងក្រោយការធ្វើឃាតតារាចម្រៀងម្នាក់លោក HAACAALUU HUNDEESSAA កាលពីយប់ថ្ងៃទី២៨ មិថុនា ដោយតារាចម្រៀងរូបនោះជាមនុស្សដែលបណ្ដាយុវជនក្រុមជនជាតិភាគតិចអូរ៉ូម៉ូ គោរពស្រឡាញ់បំផុត ។ ក្រុមជនជាតិភាគតិចនោះ ចាប់តាំងពីច្រើនទសវត្សមកហើយ តែងបរិហារការបង្ក្រាបរបស់រដ្ឋាភិបាល ហើយជាប្រពៃណីបដិសេធមិនឲ្យកាន់អំណាច ។
ពួកយុវជនជនជាតិភាគតិចនោះច្រើននាក់ធ្លាប់បានចូលរួមរួចមកហើយក្នុងបាតុកម្មបង្ហូរឈាមនានា ដែលធ្វើឲ្យកក្រើកប្រទេសអស់ពេល៣ឆ្នាំ ហើយជម្រុញឲ្យប្រធានាធិបតីមុនសុំលាលែងចេញពីតំណែងកាលពីដើមឆ្នាំ២០១៨ ។
ប្រមុខប៉ូលិសតំបន់លោកជីបរីលម៉ូហាម៉េដបញ្ជាក់ថា ចំនួនសរុបនៃអ្នកបាត់បង់ជីវិតអាចមានខ្ពស់ទៀតដោយសារបណ្ដាអ្នករបួសធ្ងន់មានច្រើនដែលបច្ចុប្បន្នកំពុងស្ថិតក្នុងមន្ទីរពេទ្យ ។ ក្នុង
ចំណោមអ្នកបាត់បង់ជីវិតទាំង១៥៦នាក់ ១៤៥នាក់ជាជនស៊ីវិល និង១១នាក់ជាប៉ូលិស ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ