រាជធានីភ្នំពេញ៖ នាពេលថ្មីៗនេះតារាសម្តែងស្រីដ៏មានប្រជាប្រិយភាពខ្លាំងតាមរយៈការសម្តែងខ្សែភាគយន្តគ្រប់ប្រភេទ គឺអ្នកនាង ឌុច លីដា ហាក់បង្ហាញពីជិវីតឯកជនរបស់នាងឡើងវិញទៅដល់មហាជន បន្ទាប់ពីបាត់មុខពីសិល្បៈអស់មួយរយៈកន្លងមកនេះ ។
តារាសម្តែងស្រីសម្បុរស្រអែមរូបនេះ បានលាក់បាំងរឿងរ៉ាវរបស់ខ្លួនយ៉ាងខ្លាំងមួយរយៈមុន និងបានបាត់មុខពីសិល្បៈ ដោយសារតែលេចឮរឿងរ៉ាវដែលថា មានកូនមិនទាន់រៀបការ និងមិនទាន់បង្ហាញមុខមាត់ស្វាមីថា ជានរណាទៅដល់មហាជនឱ្យបានស្គាល់នៅឡើយទេ ។ ប៉ុន្តែបន្ទាប់ពីនាងសម្រាលកូនបាន ៥ខែមកហើយនោះ ឃើញថា ឌុច លីដា បានត្រឡប់ និងបង្ហាញមុខឱ្យមហាជនឃើញឡើងវិញតាមរយៈការថតជាវីដេអូរ ជាមួយនឹងកូនប្រុសដ៏គួរឱ្យស្រលាញ់របស់នាង ។
នៅក្នុងនោះផងដែរ តួឯកស្រីនៅក្នុងរឿង «ស្បែកគង់» រូបនេះ ហាក់ឆក់បានការចាប់អារម្មណ៍ពីមហាជនយ៉ាងខ្លាំង តាមរយៈសកម្មភាពការថតរូប និងវីដេអូរផ្សេៗជាមួយនឹងកូនប្រុស សម្រាប់បង្ហាញពីវិធីថែទាំកូនតូច ក៏ដូចជាមិនចង់ឱ្យអ្នកគាំទ្រភ្លេចមុខរបស់នាងផងដែរ ។
យ៉ាងណាមិញអ្នកនាង ឌុច លីដា ហាក់កំពុងឈានចូលរង្វង់សិល្បៈវិញហើយដែរ បន្ទាប់ពីនាងបានព្យាយាមទាញយកការចាប់អារម្មណ៍ច្រើន ពីព្រោះតែពេលនេះនាងកំពុងតែហាត់ប្រាណដើម្បីរក្សារូបរាងឱ្យនៅតែស្រស់ស្អាតដូចដើមវិញ បន្ទាប់ពីសម្រាលកូនរួច ហើយទោះជាយ៉ាងណាក្តីក៏អ្នកនាងនៅតែលាក់មុខស្វាមីរបស់នាងដដែល ៕
ចែករំលែកព័តមាននេះ