ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានទៀតហើយ គ្រឿងក្នុងជ្រូក​ពីថៃ​គ្មាន​គុណភាព​

3 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ ឃាត់​រថយន្ត​១​គ្រឿង​ដឹក​គ្រឿងក្នុង​ជ្រូក​៦០០​គីឡូក្រាម ដោយ​យក​ដុត​កម្ទេច​ចោល​ នៅ​ថ្ងៃ​ទី​១៥ ​មិថុនា ​នេះ ស្ថិត​នៅ​ចំណុច​សង្កាត់​កំពង់​ស្វាយ​ ក្រុង​សិរី​សោភ័ណ​។…

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ ឃាត់​រថយន្ត​១​គ្រឿង​ដឹក​គ្រឿងក្នុង​ជ្រូក​៦០០​គីឡូក្រាម ដោយ​យក​ដុត​កម្ទេច​ចោល​ នៅ​ថ្ងៃ​ទី​១៥ ​មិថុនា ​នេះ ស្ថិត​នៅ​ចំណុច​សង្កាត់​កំពង់​ស្វាយ​ ក្រុង​សិរី​សោភ័ណ​។

ប្រភពបន្តថា ម្ចាស់​រថយន្ត​មានឈ្មោះសាយ ជៀន ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ រស់នៅ​ភូមិ​ដូន​តូង ឃុំ​ធ្លូ​ក ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង​ ។ លោក​វរសេនីយ៍ទោ រស់ អៀម នាយ​រង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋ​កិច្ច​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​ ​នៅ​ពេល​ឃាត់​រថយន្ត​ដឹក​គ្រឿងក្នុង​ជ្រូក កម្លាំង​នគ​តបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​ស្រាវជ្រាវ​ និង​កំណត់​មុខសញ្ញា​ឃាត់​រថយន្ត​១​គ្រឿង​ដែល​ពាក់​ស្លាកលេខ​ភ្នំពេញ​2AB-7392​ ដែក​ដឹក​គ្រឿងក្នុង​ជ្រូក​ចំនួន​៩​កេស​ទំងន់​៦០០​គីឡូក្រាម​ ជា​ពោះជ្រូក​ដែល​ឃាត់​កាលពី​ថ្ងៃ​ទី​១៤ ​មិថុនា នៅ​ចំណុច​ខាងកើត​ស្ពាន​ទឹក​ផ្លា​ប្រមាណ​១០០​ម៉ែត្រ​ស្ថិត​ភូមិ-សង្កាត់​ទឹក​ផ្លា​ក្រុង​
សិរី​សោភ័ណ​។

លោក​បាន​បញ្ជាក់​ថា​ ​ក្រោយ​ពេល​ឃាត់​រថយន្ត​ដឹក​គ្រឿងក្នុង​ជ្រូក ដែល​ជា​ពោះ​វៀត​ជ្រូក​ហើយ​នាំ​យក​ទៅ​ការិយាល័យ​ ដើម្បី​សាកសួរ​ម្ចាស់​ឡាន​ថា​ គាត់​ដឹក​អោយ​ពី​ក្រុង​ប៉ោយ​ប៉ែ​តទៅ​ភ្នំពេញ​ចំនួន​៩​កេស​១​កេស​តំលៃ​៣​ម៉ឺន​រៀល ហើយ​គ្រឿងក្នុង​ជ្រូក​ឈ្មួញ​នាំ​ពី​ប្រទេស​ថៃ​ដែល​ដឹក​ខុសច្បាប់​គ្មាន​លក្ខណៈ​បច្ចេកទេស​និង​ខូចគុណភាព​។​

អត្ថបទសរសេរ ដោយ