ប្រទេសចិន ៖ យោងតាមរ៉យទ័រថា អង្គការមួយរបស់រដ្ឋាភិបាលចិន ថ្លែងកាលពីថ្ងៃទី៣០ឧសភា តាមបណ្ដាញសង្គមថា ប្រទេសចិនអាចផលិតបានហើយដាក់លក់លើទីផ្សារវ៉ាក់សាំងប្រឆាំងវីរុស COVID-19 នាចុងឆ្នាំនេះ ។
គណៈកម្មាធិការរដ្ឋបាលនិងត្រួតពិនិត្យភាគហ៊ុនសាធារណៈ SASAC បញ្ជាក់ថា វ៉ាក់សាំងផលិតដោយវិទ្យាស្ថានផលិតផលជីវសាស្ត្រក្រុងប៉េកាំង និងវិទ្យាស្ថានសិក្យាវីរុសក្រុងវូហាន បាន
ប្រើវ៉ាក់សាំងនោះ សាកល្បងគ្លីនិកជាមួយមនុស្សជាង២.០០០នាក់ បានឈានចូលដំណាក់កាលទី២នៃការសាកល្បង ។ តាមសារមួយចុះថ្ងៃទី២៩ ឧសភា ហើយផ្សាយតាមបណ្ដាញសង្គមចិន WE CHAT រៀបរាប់ថា វ៉ាក់សាំងនេះនឹងអាចដាក់ឲ្យធ្វើពាណិជ្ជកម្មចាប់ពីដំណាច់ឆ្នាំនេះ ឬដើមឆ្នាំ២០២១ ។
វិទ្យាស្ថាន២ដែលផលិតវ៉ាក់សាំងនេះទាក់ទិននឹងក្រុមហ៊ុនឱសថ SINOPHARM ត្រួតត្រាដោយ SASAC ។ តាម SASAC ថាវិទ្យាស្ថានផលិតផលជីវសាស្ត្រក្រុងប៉េកាំងនឹងអាចផលិតវ៉ាក់សាំងនោះបានពី១០០ទៅ១២០លានដូសក្នុង១ឆ្នាំ ។ វ៉ាក់សាំងចំនួន៥បច្ចុប្បន្នកំពុងស្ថិតក្នុង
ដំណាក់កាលសាកល្បងលើមនុស្សនៅចិន ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ