ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ពង​ទា​ខ្មែរ​នៅ​លើ​ទី​ផ្សារ​ធ្លាក់​ថ្លៃ ដោយ​សារ​ពង​ទា​វៀតណាម​នាំចូល​មក​ច្រើន​

12 ឆ្នាំ មុន

ខេត្ត​​ព្រៃវែង ៖ ស្ត្រីឈ្មោះសរ សៀន អាយុ​៤៦​ឆាំ្ន​ ជា​អ្នក​ចិញ្ចឹម​ទា​នៅ​ក្រុង​ព្រៃវែង​បាន​​ឱ្យ​ដឹង​ថា សព្វថ្ងៃនេះ​គាត់ចិញ្ចឹម​​ទា​​ចំនួន​១.៧០០​​ក្បាល ហើយ​ក្នុង​១​ថ្ងៃ​អាច​ប្រមូល​​ពង​បាន​ចំនួន​៥០០​ទៅ​៦០០​គ្រាប់ ឃើញ​ថា​ជា​ចំនួន​ដែល​​អាច​ឱ្យ​គាត់​សង្ឃឹមថា នឹង​ទទួល​បាន​ចំណូល​​ច្រើន​គួរសម ក៏​ប៉ុន្ដែ​បែរជា​ត្រូវ​ខកចិត្ដ​ទៅ​វិញ ដោយ​សារ​​តែ​​តម្លៃ​ពង​ទា​ធ្លាក់​ចុះ​។

ស្ត្រី​ខាងលើបានឱ្យ​ដឹង​ថា ទី​ផ្សារ​ពង​ទា​របស់​គាត់​(​លក់​ឱ្យ​ឈ្មួញ) ក្នុង​១​គ្រាប់​លក់​បាន​តម្លៃ​តែ​៣៣០​រៀល​ប៉ុណ្ណោះ​បើ​ទោះជា​ពងនោះ​ធំ​ល្អ​យ៉ាងណា​ក៏​ដោយ បើ​ប្រៀបធៀប​ទៅ​នឹង​ឆាំ្ន​មុន​ គឺ​លក់​បាន​តម្លៃ​ដល់​ទៅ​៥៥០​រៀល​ឯណោះ​។ មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​តម្លៃពង​ទា​ខ្មែរ​ធ្លាក់​ចុះ​បែប​នេះ គឺ​ដោយសារ​តែ​ពង​ទា​របស់​វៀតណាម​មាន​តម្លៃ​ថោក​ជាង គឺ​ក្នុង​១​គ្រាប់​តម្លៃ​តែ​១៨០រៀល​ប៉ុ​ណ្ណោះ ហេតុ​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​ក្រុម​ឈ្មួញ​នាំ​គា្ន​សម្រុក​ទៅ​ទិញ​ពង​ទា​ពី​ប្រទេស​វៀតណាម ចូល​មក​លក់​នៅ​លើ​ទីផ្សារ​ស្រុកខ្មែរ​កាន់តែ​ច្រើន​ឡើង​ៗ​ធ្វើ​ឱ្យ​តម្លៃ​ពង​ទា​របស់​ខ្មែរ​មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​បែប​នេះ​។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕