ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់រថយន្ត និង​ម៉ូតូ​ល្មើសច្បាប់ចរាចរណ៍​​ក្នុង​ខណ្ឌ​​កំបូល​ (មានវីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា នាវេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២០ កម្លាំង​នគរបាល​ខណ្ឌ​កំ​បូល​ដាក់គោលដៅ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​តាម​ផ្លូវជាតិ​លេខ​៤ មុខ​សាលាសង្កាត់​កន្ទោក ស្ថិត​ក្នុងភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា នាវេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២០ កម្លាំង​នគរបាល​ខណ្ឌ​កំ​បូល​ដាក់គោលដៅ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​តាម​ផ្លូវជាតិ​លេខ​៤ មុខ​សាលាសង្កាត់​កន្ទោក ស្ថិត​ក្នុងភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ដឹកនាំ​ដោយ​លោកស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ​២​រូប​គឺ​លោក​ឧត្តម​​សេនីយ៍​ត្រី ជីវ លី និង​លោក​ឧត្តមសេនីយ៍ត្រី តឹង សុធី ព្រមទាំង​លោក​វរសេនីយ៍ទោ ហង្ស​មុនី អធិការ​នគរបាល​ខណ្ឌ​កំ​បូល ​។

ក្នុង​ការ​ដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍​​​នៅ​ចំណុច​ខាងលើនេះ​ដែរ​ កម្លាំងនគរបាល​​បាន​ឃាត់​ម៉ូតូ​អត់​កញ្ចក់​, អ្នកបើកបរម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព, ម៉ូតូ​អត់​ស្លាក​លេខ​ច្រើន​គ្រឿង និង​រថយន្ត​អត់​ពាក់​ខ្សែក្រវាត់ និង​ដឹក​សំពីងសំពោង ដើម្បី​ធ្វើការ​ផាកពិន័យ​តាម​ច្បាប់ ហើយ​នៅ​ក្នុង​ពេល​អនុវត្ត​ច្បាប់ចរាចរណ៍​ខាងលើ​នោះ​ពុំ​មាន​បាតុភាពណាមួយ​​កើតឡើង​ឡើយ​។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ