ស្រាយចម្ងល់ពីលោកខេម ក្រោយលេចឮថា ខេមចេញពីផលិតកម្មថោន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មានការសង្ស័យតារាចម្រៀងខេម ចេញពីផលិតកម្មថោនទៅកាន់ផលិតកម្មថ្មីមួយ ។ ពាក្យលេចឮនេះ ធ្វើឲ្យមានការងឿងឆ្ងល់ តើជាការណ៍ពិត ឬយ៉ាងណា ?…
រាជធានីភ្នំពេញ ៖ មានការសង្ស័យតារាចម្រៀងខេម ចេញពីផលិតកម្មថោនទៅកាន់ផលិតកម្មថ្មីមួយ ។ ពាក្យលេចឮនេះ ធ្វើឲ្យមានការងឿងឆ្ងល់ តើជាការណ៍ពិត ឬយ៉ាងណា ?…
រាជធានីភ្នំពេញ ៖ មានការសង្ស័យតារាចម្រៀងខេម ចេញពីផលិតកម្មថោនទៅកាន់ផលិតកម្មថ្មីមួយ ។ ពាក្យលេចឮនេះ ធ្វើឲ្យមានការងឿងឆ្ងល់ តើជាការណ៍ពិត ឬយ៉ាងណា ?
តារាចម្រៀងផលិតកម្មថោន លោកប៉ុន សុណារិន្ទ ហៅខេម ត្រូវគេសង្ស័យថា ចេញពីផលិតកម្មថោន ទៅចូលរួមជាមួយផលិតកម្មថ្មីមួយដែលមិនសូវល្បី ។ កន្លងមកលោកក៏ធ្លាប់លេចឮដែរថា ផលិតកម្មហង្សមាស បានទាក់ទង ប៉ុន្តែក្រោយមកបានស្ងប់ស្ងាត់ទៅវិញ ។
សាជាថ្មីម្តងទៀតលេចឮថា ខេម អាចនឹងងាកទៅចូលប្រឡូកការងារនៅផលិតកម្មថ្មីនោះ ព្រោះរវាងលោក និងថៅកែផលិតកម្ម គឺស្និទ្ធស្នាលគ្នា ហើយមានការងារផ្សេងៗជាច្រើនទៀតជាមួយគ្នា ។ ម៉្លោះហើយអ្នកខ្លះសង្ស័យថា លោកនឹងងាកទៅចូលផលិតកម្មនោះ ។ ការសង្ស័យបែបនេះសមទំនងដែរ ដោយសារតែខេម បានធ្វើសកម្មភាពជាបន្ដបន្ទាប់ ជាមួយម្ចាស់ផលិតកម្ម ។
មានមតិលើកឡើងកាលពីពេល ថ្មីៗកន្លងមកទៀតថា ខេម ដែលជាតារាចម្រៀងសំខាន់របស់ថោន ប៉ុន្តែបើលោកទៅចូលរួមជាមួយផលិតកម្មថ្មីនោះប្រាកដជាត្រូវបានលើកស្ទួយថែមមួយកម្រិតទៀតជាមិនខាន ព្រោះតែអ្នកចាត់ការទូទៅរបស់ផលិតកម្មក៏ជាអតីតអ្នកនិពន្ធរបស់ថោនដែរ ។ ទោះជាយ៉ាងណាក្ដីអ្នកខ្លះថា ខេម មិនអាចចោលផលិតកម្មល្បី ទៅចូលផលិតកម្មថ្មីមិនសូវល្បីនោះទេ ។
លោកខេម បានឲ្យដឹងថា ការស្និទ្ធស្នាលជាមួយឧកញ៉ាដែលជាថៅកែផលិតកម្មនោះ ព្រោះជាការរាប់អានគ្នាជាយូរមកហើយ ។ ទាក់ទិននឹងការចាកចេញពីផលិតកម្មថោន ឬអត់នោះ លោកខេមថា នឹងបន្ដច្រៀងឲ្យផលិតកម្មនេះរហូតថៅកែលែងត្រូវការ ឬដេញលោកចេញតែម្ដង ទើបឈប់ ។
ខេម ធ្លាប់អះអាងថា លោកមានជីវភាពលំបាកណាស់ ជាអ្នករត់ម៉ូតូឌុប និងដេកតាមសួនច្បារ ប៉ុន្តែតាំងពីបានក្លាយទៅជាតារាចម្រៀងមកជីវភាពមានការប្រែប្រួល រហូតមកដល់ពេលនេះមានផ្ទះ និងរថយន្ដជិះដូចគេ ។
ខេម បានផ្លាស់ប្ដូរជីវភាពយ៉ាងឆាប់រហ័សនៅពេលដែលរូបគេបានក្លាយទៅជាតារាចម្រៀងសំខាន់របស់ថោន ដោយបច្ចុប្បន្នតារាចម្រៀងដែលមានស្រុកកំណើតពីខេត្តកំពង់ឆ្នាំងរូបនេះ មានផ្ទះវីឡា និងជិះរថយន្ដ Range Rover ទៀតផង ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ