ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ បញ្ហា​ជំងឺ​កូ​រ៉ូ​ណា​ក៏​ធ្វើ​ឲ្យ​មាន​ប្រទេស​មួយ​ចំនួន​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដែរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្លែង​ក្នុង​ស្ន​សិ​ទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ជំងឺ​កូ​រ៉ូ​ណា…

រាជធានី​ភ្នំពេញ ៖ ថ្លែង​ក្នុង​ស្ន​សិ​ទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ជំងឺ​កូ​រ៉ូ​ណា (COVID -19) បាន​ធ្វើ​ឲ្យ​ប្រទេស​មួយ​ចំនួន​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ផង​ដែរ ។

សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា នៅ​ពេល​ថ្មី​ៗ​កន្លង​មកនេះ​ជំងឺ​រលាក់​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ កូ​រ៉ូ​ណា​(COVID19) បាន​ធ្វើ​ឲ្យ​មានការ​ប្រឈម​ដ៏​ធំ​មួយទៀត ក្នុង​ចំណោម​បញ្ហា​ប្រឈម​មាន​សម្រាប់​ប្រទេស​ក្នុង​សកលលោក ពិសេស​សង្គ្រាម​ពាណិជ្ជកម្ម​នៃ​ការ​អត់​ថយ​នៃ​កំណើនសេដ្ឋកិច្ច ។ សម្តេច​តេ​ជោ បន្ត​ថា ផល​ប៉ះពាល់​ជំងឺ​កូ​វី​ដ​១៩ បាន​មក​ដល់​មិន​អាច​ព្យាករណ៍​ទុក​មុន​បាន​អំពី​ទំហំ​របស់​វា ហើយ​កំពុង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច ប្រទេស​នានា​នៅ​ក្នុង​តំបន់​អាស៊ី និង​អាច​រុញច្រាន​ឲ្យ​ប្រទេស​មួយ​ចំនួន​ធ្លាក់​ក្នុង​វិបត្តិ ។ ប្រការ​នេះ បាន​បង្កើត​ឲ្យ​មានការ​ព្រួយ​បារ​ម្ម​ណ៍​ចំពោះ​និ​យោគ​ជក​ផង​ដែរ ។

សម្តេច​បន្ថែម​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​ច្រើន​បាន​ដាក់​ចេញ​នូវ​វិធានការ​ជា​ច្រើន ដើម្បី​ធ្វើការ​ស្រោចស្រង់​ក្នុង​គោលបំណង​កាត់​បន្ថយ​ផល​ប៉ះពាល់ និង​គាំទ្រ​លើក​ស្ទួយ​កំណើត​សេដ្ឋកិច្ច​ក្នុង​តំបន់ ។ ជំងឺ​កូ​វី​ដ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​សំខាន់​ៗ​នៃ​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ ។ សម្តេច​បញ្ជាក់​ថា ៖ វិស័យ​២​កម្ពុជា​ដែល​រង់​ប៉ះពាល់​ធ្ងន់​ជាងគេ គឺ​១- វិស័យ​ទេសចរណ៍ ដោយសារ​អ្នក​ទេសចរណ៍​ភ័យ​លែង​ហាន​ធ្វើ​ដំណើរ​កម្សាន្ត និង​ទី​២- វិស័យ​កាត់ដេរ ដោយសា​ខ្វះ​វត្ថុធាតុដើម បិទ​រោងចក្រ​មួយ​ចំនួន​នៅ​ប្រទេស​ចិន​មិន​ទាន់​ដំណើរការ​ឡើង​វិញ​ជា​ប្រក្រតី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ