ឪពុកម្តាយរមែងគិតថា មានតែកូនហ្នឹងហើយដែលជាទីពឹង អាចជួយចិញ្ចឹមបីបាច់ថែរក្សាគាត់បាននៅពេលមានវ័យកាន់តែចាស់ទៅ តែបើកូនជាមនុស្សមិនបានការ មិនដឹងខុសត្រូវ ធ្វើបាបចិត្តម្តាយរាល់ថ្ងៃ មិនចិញ្ចឹមបីបាច់ នោះពិតជាកូនគម្រក់មែនហើយ ។
តាមធម្មតាម៉ែឪរមែងសង្ឃឹមលើបុត្រយ៉ាងនេះថា បុត្រដែលយើងចិញ្ចឹមបីបាច់ហើយ គេនឹងចិញ្ចឹមយើងវិញ, កូននោះនឹងជួយធ្វើកិច្ចការយើង, រក្សាវង្សត្រកូលឱ្យឋិតនៅយូរអង្វែង, នៅពេលអស់អាយុជីវិតទៅ កូនចៅនឹងធ្វើបុណ្យឧទ្ទិសមគ្គផលទៅជូន ។
ហេតុនោះកូនប្រុសស្រីទាំងឡាយដែលមិនទាន់តបស្នងសងគុណមាតាបិតា គួរភ្ញាក់ខ្លូនហើយងាកមករកផ្លូវត្រង់ចិញ្ចឹមមាតាបិតាដោយយកចិត្តទុកដាក់គឺ មិនត្រូវធ្វើជាមនុស្សសោះកក្រោះមិនអើពើជាមួយនឹងឪពុកម្តាយឡើយ ។ សាន សារិន
ចែករំលែកព័តមាននេះ