ឥណ្ឌា ៖ ក្មេងប្រុសជនជាតិឥណ្ឌូនេស៊ីអាយុ ១៦ឆ្នាំម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរត្រង់ករបស់គាត់ បន្ទាប់ពីត្រីសមុទ្រមួយក្បាលបានលោតចេញពីទឹកភ្លាមៗ ហើយបានចោះកញ្ចឹងករបស់គាត់យ៉ាងស្អាតធ្លាក់ពីលើទូក។
គ្រោះថ្នាក់ចៃដន្យនេះបានកើតឡើងនៅថ្ងៃទី១៨ ខែមករា នៅពេលនោះឈ្មោះ Muhammad Idul អាយុ ១៦ ឆ្នាំនិងមិត្តភក្តិរបស់គាត់ឈ្មោះ Sari បានសម្រេចចិត្តធ្វើដំណើរទៅស្ទូចត្រីនៅពេលយប់។ ក្មេងប្រុសទាំងនោះបានចេញទៅសមុទ្រនៅ Buton នៅជិតខេត្ត Sulawesi ភាគអាគ្នេយ៍ ហើយអ្វីៗគ្រប់យ៉ាងត្រូវបានអនុវត្តតាមផែនការរហូតដល់ Sari បានបើកពិលរបស់គាត់ ពេលគិតថាមានត្រីឡើងមកលើផ្ទៃទឹក។ ស្រាប់តែពេលនោះ ត្រីក្បាលម្ជុលមួយក្បាល លោតចេញពីក្នុងទឹកមកចោះករបស់ Muhammad និង ធ្វើឱ្យគេធ្លាក់ចេញពីលើទូក និង ក្បែរនឹងលង់ទឹក។
លោក Muhammad បានចាប់ត្រីនោះយ៉ាងជាប់ ដើម្បីកុំឱ្យវាបម្រះ ដោយខ្លាចរបួសកាន់តែធ្ងន់។ Sari បានឃាត់មិត្តមិនឱ្យទាញ់ត្រីនោះចេញ ដោយសារតែខ្លាចឈាមបាញ់កាន់តែខ្លាំង។ ពួកគេបានហែលមកច្រាំងវិញ ហើយទៅជួបឪពុកឱ្យយកទៅមន្ទីរពេទ្យ។
គ្រូពេទ្យបានត្រឹមតែកាត់ខ្លួនត្រីចេញ និង ទុកក្បាល ដោយសារតែមានឧបករណ៍មិនគ្រប់គ្រាន់។ គេក៏បញ្ជូនបន្តមកកាន់មន្ទីរពេទ្យខេត្ត ដើម្បីធ្វើការបន្ត។ ពេលនេះ គេមានអាការៈល្អប្រសើរហើយ៕
ប្រភព ៖ odditycentral , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ