ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រាប សុវត្ថិ មាន​ឈ្មោះ​ក្នុងការ​ប្រកួត​ដណ្តើម​ពាន​រង្វាន់ World Music Awards 2014

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ចាត់ទុក​ជាមោនភាពមួយ​សម្រាប់​វិស័យសិល្បៈ​ចម្រៀង​នៅក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ក្នុងពេល​ដែល​កំពូល​តារាចម្រៀង​លំដាប់ជួរ​មុខនៅ​ក្នុងផលិត​កម្ម​រស្មី​ហង្សមាស លោក​ព្រាប សុវត្ថិ ត្រូវ​បានគេ​ចាត់​បញ្ជូល​នៅ​ក្នុង​បញ្ជី​នៃការ​ប្រកួត​ប្រជែងដ​​ណ្តើម​ពានរង្វាន់​ដែលមាន​ឈ្មោះថា World Music Awards 2014។

រាជធានីភ្នំពេញ ៖ ចាត់ទុក​ជាមោនភាពមួយ​សម្រាប់​វិស័យសិល្បៈ​ចម្រៀង​នៅក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ក្នុងពេល​ដែល​កំពូល​តារាចម្រៀង​លំដាប់ជួរ​មុខនៅ​ក្នុងផលិត​កម្ម​រស្មី​ហង្សមាស លោក​ព្រាប សុវត្ថិ ត្រូវ​បានគេ​ចាត់​បញ្ជូល​នៅ​ក្នុង​បញ្ជី​នៃការ​ប្រកួត​ប្រជែងដ​​ណ្តើម​ពានរង្វាន់​ដែលមាន​ឈ្មោះថា World Music Awards 2014។

កម្មវិធី​ប្រកួត​ប្រជែង​ដ៏ធំ និងជា​អន្តរ​ជាតិមួយនេះ​ តារា​ចម្រៀង​លោក​ព្រាប សុវត្ថិ បាន​ស្ថិត​នៅក្នុង​បញ្ជីរឈ្មោះ​ដណ្ដើម​យក​ពានរង្វាន់​ក្នុង​ផ្នែក World Best Male Artist ដែល​ក្នុង​បញ្ជីនោះ មានតារា​ចម្រៀង​ប្រុស​ល្បីៗ​ជាច្រើន​នាក់ មក​ពាសពេញ​ពិភព​លោក ដើម្បីធ្វើការ​ប្រកួត​ប្រជែង​ផងដែរ។

តាមការ​គ្រោងទុក​ជ័យ​លាភី​ទាំងអស់ និងត្រូវ​ប្រកាស​ក្នុង​កម្មវិធី World Music Awards ដែល​នឹងត្រូវ​រៀបចំឡើង​នៅថ្ងៃ​ទី២៧ ខែឧសភា នៅទីក្រុង Monte Carlo ប្រទេស​ម៉ូណាកូ ជា​មោន​ភាព​របស់​តារា​ចម្រៀង​ចាស់វស្សា និង​ល្បី​មិន​ចេះ​រីងស្ងួត​ប្រចាំផលិត​កម្មរស្មីហង្ស​មាស លោក​ព្រាប សុវត្ថិ បានបញ្ជាក់​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទថា លោក​មាន​ការភ្ញាក់ផ្អើលយ៉ាងខ្លាំង​នៅពេល​ដែលលោក​បានទទួល​ព័ត៌មាន​ពីវត្តមាន​របស់​លោក​នៅក្នុង​កម្មវិធី​ប្រកួត​ប្រជែង​ដណ្តើម​ពាន​រង្វាន់ដ៏ធំ និងជាលក្ខណៈ​អន្តរ​ជាតិប្រចាំ​ឆ្នាំនាពេលនេះ។ លោកបន្ថែម​ថា កម្មវិធីនេះ តាមតែ​លោក​ដឹង គឺគេបាន​ជ្រើសរើស​យកតារា​ចម្រៀង​ល្បីៗ និង​មាន​ទឹកដម​ពីរោះ​ដែលមាន​ប្រមាណ​ជាង​៣០០​នាក់ នៅពាស​ពេញពិភព​លោក ដើម្បីដាក់​ឲ្យបោះ​ឆ្នោត​ធ្វើការ​ប្រកួតប្រជែង។

លោក​ព្រាប សុវត្ថិ បញ្ជាក់ថា កម្មវិធី​ខាងលើនេះ ធ្វើឡើង​មិនមែន​ធ្វើការ​ប្រកួត​ប្រជែង​អ្វីឡើយ ប៉ុន្តែ​ជាការ​រៀបចំ​សម្រាប់​ជ្រើសរើសយ​កតារា​ចម្រៀង​ដែល​ល្បី ហើយមាន​ទឹក​ដមសំនៀង​ពីរោះ​តាំងពី​កំណើត និង​មាន​គេទទួល​ស្គាល់​ជាលក្ខណៈ​អន្ត​រជាតិ។ លោកបន្ថែម​ថា ទើបតែ​ឆ្នាំប៉ុណ្ណោះ ដែលរូប​លោកមាន​វត្តមាន​នៅក្នុង​បញ្ជី​កម្មវិធី World Music Awards 2014 ហើយនេះ​ចាត់ទុក​ជាមុខ​មាត់​មួយយ៉ាង​ធំសម្រាប់​រូបលោក ក៏​ដូចជា​ជនជាតិ​កម្ពុជា​ទាំង​មូលផង​ដែរ ដោយ​ហេតុថា កម្មវិធីនេះ គឺត្រូវបាន​ជ្រើសរើស​យកតែតារា​ចម្រៀង​ដែលមាន​ទេពកោសល្យ​ខ្ពស់ និង​មានទឹក​ដម​សំនៀង​ល្អ ដែលគេចាត់​ទុកជា​តារាចម្រៀងដ៏អស្ចារ្យសម្រាប់​ពិភពលោក។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព