ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែ​ជីវិត​តួ​ឯក​ស្រី​កូរ៉េ​ក្នុង​រឿង​នាវា​​បេះ​ដូង​

10 ឆ្នាំ មុន

កោះ​សន្តិ​ភាព​សូម​បង្ហាញ​ជូន​ប្រិយ​មិត្ត​អ្នក​អាន​ពី​តារា​សម្តែង​​កូរ៉េ​ចាស់វស្សា​នាង​ Lee Ji Hye ។ ទស្សនិក​ជន​​ខ្មែរ​និយម​តាមដាន​រឿង​ភាគ​កូរ៉េ​ ស្គាល់​​​នាង​ Lee Ji Hye តាម​រយៈ​ឈ្មោះ​ ហេជូ ក្នុង​រឿង​ May Queen ឬ​​ប្រែ​ខ្មែរ​ថា​ «នាវា​បេះ​ដូង​» ​ដែល​កំពុង​ដាក់​បញ្ចាំង​តាម​កញ្ចក់​ទូរ​ទស្សន៍​ហង្ស​មាស​​ ពីថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ​ ចាប់​ពី​ម៉ោង​៨​និង​៣០​នាទី​ ដល់​ម៉ោង​៩យប់ ​។​

ទាំង​ជីវិត​ក្នុង​ខ្សែ​ភាព​យន្ត​ និង​ជីវិត​ពិត​ ហេជូ ជួប​ឧបសគ្គ​ច្រើន​ ជា​ពិសេស​ជីវិត​ស្នេហា ។​ នៅ​ក្រៅ​ឆាក ហេជូ ធ្លាប់​ជួប​ការ​ព្រាត់​និរាស​ស្នេហា​​ ពី​លោក​ Lee Dong Gun តួ​សម្តែង​ក្នុង​រឿង​ Sweet 18 និង​រឿង My Boy Friend is Type B បន្ទាប់​ពី​សាង​ភាព​ផ្អែម​ល្ហែម​ជាមួយ​គ្នាអស់​រយៈ​ពេល​៤​ឆ្នាំ​​ ។​​ ទោះជា​យ៉ាងណា​​ក្តី ទីបំផុត​បេះ​ដូង​ប្រេះ​ស្រាំ​របស់​នាង​ Lee Ji Hye ត្រូវ​លោក​ព្រះ​រាជ​អាជ្ញា Jong Hyuk Joon ជា​អ្នក​ជួយ​ស្អំ​ ។ នាង​បាន​រៀប​ការ​ជា​មួយ​លោក Jong Hyuk Joon នៅ​ថ្ងៃទី​២១​ កញ្ញា ២០១០​ ក្នុង​រដ្ឋ​ហាវ៉ៃ​ សហ​រដ្ឋ​អាមេរិក ។​

ដោយ​ឡែក​ ខ្សែ​ជីវិត​ក្នុង​រឿង​នាវា​បេះ​ដូង​វិញ​ ហេជូ បាន​ឆ្លង​កាត់​ឧបសគ្គ​រាប់​លាន​ដំណាក់​កាល​ក្នុងឋានៈ​ជាកូន​ដែល​ត្រូវ​គេ​លួច​យក​ទៅ​បោះ​ចោល​ មុន​ពេល​យក​ទៅ​ចិញ្ចឹម​ដោយ​ក្រុម​គ្រួសារ​មួយ ។​ នៅ​ជាមួយ​ក្រុម​គ្រួសារ​​នេះ ហេជូ រង​ទុក្ខ​មិន​តិច​ទេ​តាំងពី​តូច​រហូត​ដល់​ធំ​ នាង​គឺ​ជា​អ្នក​ទទួល​បន្ទុក​ចិញ្ចឹម​គ្រួសារ​ ដោយ​យក​ទេព​កោសល្យ​សាងសង់​នាវា​ធ្វើ​ជា​ដើម​ទុន ។​

នាង​ Lee Ji Hye គឺ​ជា​តារា​ម៉ូដែល​មុន​ពេល​​ទទួល​បាន​ឱកាស​ថត​រឿង​ភាគ​ទូរ​ទស្សន៍​ដំបូង​ គឺ​រឿង​ Sammer Scent ។ តាម​រយៈ​រឿង​នេះ​ធ្វើ​ឱ្យ​នាង​ចាប់​ផ្តើម​ល្បី​ឈ្មោះ​បោះ​សំឡេង​ និង​ទទួលបានពាន​រង្វាន់​​កិត្តិ​យស​ជា​តារា​ឯក ។​

តាម​រយៈ​ការ​សម្តែង​ខ្សែ​ភាព​យន្ត​ និង​រឿង​ភាគ​ទូរទស្សន៍​ជាង​៣០​រឿង​ នាង​​ហេ​ជូ ទទួល​បាន​ពាន​រង្វាន់​ចំនួន​១៥​ ក្នុង​ចំណោម​នោះ​គ្រាន់តែ​នៅ​ក្នុង​រឿង​នាវា​បេះ​ដូង​ នាង​ទទួល​បាន​ពាន​រង្វាន់​​តារា​សម្តែង​ឯក​ចំនួន​២ ៕​