ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​តួម្តាយ​កាចឆ​្នាស​ឆ្នើម​ក្នុង​ទសវត្សរ៍ឆ្នាំ​៩០ អ្នក​ស្រី ឌឿ ដារ៉ាស៊ី ទទួល​មរណ​ភាព​ក្នុង​អាយុ​៦៨​​ឆ្នាំ

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អតីត​តារា​សម្តែង​តួម្តាយ​កាច​ឆ្នាស​ឆ្នើម​ក្នុង​ទសវត្សរ៍​​ឆ្នាំ​៩០ អ្នក​ស្រី ឌឿ ដារ៉ាស៊ី បាន​ទទួល​មរណ​ភាព​ហើយ​ក្នុង​អាយុ​៦៧​ឆ្នាំ ដោយ​សារ​ជំងឺ​គាំង​បេះដូង និង​ពុក​ឆ្អឹង​ កាល​ពី​ថ្ងៃ​ទី​​២០ មេសា ២០១៤ វេលាម៉ោង​៧​និង​២០​​នាទី​យប់ នៅ​ក្នុង​គេហ​ដ្ឋាន​របស់​អ្នក​ស្រី ស្ថិត​​ក្នុង​សង្កាត់​ភ្នំពេញ​​ថ្មី ​ខាង​ក្រោយ​ផ្សារ​ដីហុយ ។

ដំណឹង​​ពី​មរណភាព​របស់​អតីត​តារា​សម្តែង​រូប​នេះ ត្រូវបាន​ប្រធាន​សមា​គមសិល្ប​ករ​ខ្មែរ លោក​សុះ ម៉ាច បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក ដើម្បី​ជា​ការ​ផ្តល់​ដំណឹង​ដល់​សាធារណ​ជន​ ជា​ពិសេស​សិល្ប​ករ​ខ្មែរ​បាន​ជ្រាប​ជាព័ត៌​មាន ។

ក្នុង​សារ​ដែល​បាន​បង្ហោះ ប្រធាន​សមា​គម​សិល្ប​ករ​ខ្មែរ​ លោក​សុះ ម៉ាច បាន​សរសេរ​ថា អតីត​តារា​សម្តែង​ជា​តួ​​ម្តាយ​កាច​ឆ្នាស​ឆ្នើម​អ្នកស្រី ឌឿ ដារ៉ាស៊ី បាន​ទទួល​មរណ​ភាព​ កាល​ពី​ល្ងាចថ្ងៃ​អាទិត្យ កន្លង​ទៅ ដោយសារ​ជំងឺ​គាំងបេះដូង ខណៈ​ជំងឺ​ពុកឆ្អឹង​គ្រូពេទ្យ​អស់​លទ្ធ​ភាព​ព្យាបាល ។

លោក​សុះ ម៉ាច បាន​បន្ថែម​ថា លោក​យាយ ឌឿ ដារ៉ាស៊ី មានជន្មាយុ​៦៨​ឆ្នាំ និង​បានចូល​បម្រើ​វិស័យ​សិល្បៈ​អំឡុង​ឆ្នាំ​១៩៩០ ក្នុងនាម​ជា​តួម្តាយ​ឆ្នាស​ឆ្នើម​បាន​យ៉ាង​ស័ក្តិ​សម ។ ក្នុង​នាម​ប្រធាន​សមាគម ​សូមសម្តែង​ការ​សោកស្តាយ​ជា​មួយ​ក្រុម​គ្រួសារ បន្ទាប់​ពីទទួល​បានដំណឹង​នេះ ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព