ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​ត្រូវ​​​មិត្ត​ភក្ត័​០៣​នាក់​ល្បួង​ទៅ​ដើរ​លេង​ហើយ​អាករ​ប្លន់​សម្លា.ប់​យក​គ្រឿង​អលង្ការ​និង​ទូរសព្ទ័​ដៃ​មួយ​គ្រឿង​

10 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម ៖ យុវ​ជន​ម្នាក់​ឈ្មោះ ផល្លា​ ចាន់​ថា អាយុ​២០​ឆ្នាំ បច្ចុប្បន្ន​រស់​នៅ​ស្រុក​កែវ​សី​មា ខេត្ត​មណ្ឌល​គិរី ហើយ​មាន​ស្រុក​កំណើត​នៅ​ភូមិ​មេ​ឡោ ឃុំ​មាន ស្រុក​អូររាំង​ឪ ខេត្ត​កំពង់​ចាម ត្រូវ​បាន​មិត្ត​ភក្ត័​០៣​នាក់​ ល្បួង​ទៅ​ដើរ​លេង​ ហើយ​ប្លន់​សម្លា.ប់​យក​គ្រឿង អលង្ការ ដែល​ក្នុង​នោះ​មាន​ខ្សែ​ក​ប្លា​ទីន ទំងន់​២​ជី និង​ខ្សែ​ដៃ​ប្លា​ទីន​ ទំងន់​៤​ជី និង​ទូរសព្ទ័​មួយ​គ្រឿង តម្លៃ​

ខេត្ត​កំពង់​ចាម ៖ យុវ​ជន​ម្នាក់​ឈ្មោះ ផល្លា​ ចាន់​ថា អាយុ​២០​ឆ្នាំ បច្ចុប្បន្ន​រស់​នៅ​ស្រុក​កែវ​សី​ម៉ា ខេត្ត​មណ្ឌល​​គិរី ហើយ​​មាន​ស្រុក​​កំណើត​​នៅ​ភូមិ​មេ​​ឡោ ឃុំ​​មាន ស្រុក​អូ​ររាំង​ឪ ខេត្ត​កំពង់​​ចាម ត្រូវ​បា​ន​មិត្ត​ភក្ត័​​០៣​នាក់​ ល្បួង​​ទៅ​ដើរ​លេង​​ ហើយ​​ប្លន់​​សម្លាប់​​យក​គ្រឿង​ អលង្ការ ​ដែល​ក្នុង​នោះ​​មាន​ខ្សែ​ក​ប្លា​​ទីន ទំងន់​២​ជី​ និង​ខ្សែ​ដៃ​ប្លា​​ទីន​ ទំងន់​៤​ជី​ និង​ទូរសព្ទ័​ដៃ​មួយ​គ្រឿង ​តម្លៃ​១៥០ដុល្លារ​ ដោយ​អាករ​​ស្ទើរ​ដាច់​ និង​សម្លា​ប់​បំបិទ​​មាត់​ដោយ​​យក​​សព ទៅ​បោះ​​ចោល​នៅ​ ​ចំណុច​​ស្ពាន​ព្រែក​​សណ្តាយ ​ជាប់​ព្រំ​ប្រ​ទល់​ស្រុក​០៣ គឺ ស្រុកអូរាំង​ឪ ស្រុក​ស៊ីធរ​កណ្តាល និង​ស្រុក​កោះ​សុទិន ។

សព​ត្រូវ​បាន​ប្រ​ជា​ពល​រដ្ឋ​ប្រទះ​ឃើញ​ នៅ​ល្ងាច​ថ្ងៃ​ទី ១៨​មេសា ២០១៤ ​​នៅ​ចំណុច​ស្ពាន​ព្រែក​​សណ្តាយ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល ហើយ​នាំ​គ្នា​ចូល​ទៅ​មើល​ ទើប​ស្គាល់​ពី​ភិន​ភាគ ជនរង​គ្រោះ​ គឺ​មាន​ឈ្មោះ ផល្លា ចាន់ថា ដែល​បាន​បាត់​ខ្លួន​តាំង​ពី​ថ្ងៃ​ទី ១៦ មេសា ២០១៤ ។

តាម​លោក​វិរៈ​សេនីយ៍​ត្រី លឿង​ រដ្ឋា អធិការ​នគរ​បាល​ស្រុក​អូរ​រាំង​ឪ​​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រ​ពៃ​ណី​ខ្មែរ ជន​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​ពី​ស្រុក​កែវ សីម៉ា ខេត្ត​មណ្ឌល​គិរី​ មក​លេង​ស្រុក​កំណើត​ នៅ​ក្នុង​ខេត្ត​កំពង់​ចាម ។ហើយ​ពេល​មក​ដល់​ស្រុក​កំណើត នៅ​ថ្ងៃ ទី​១៦​មេសា ២០១៤ ជនរង​គ្រោះ​ត្រូវ​បាន​មិត្ត​ភក្ត័​០៣​នាក់​មក​ល្បួង​ទៅ​ដើរ​លេង​ ដោយ​មិន​ឃើញ​ជន​រង​គ្រោះ​ត្រ​ឡប់​មក​ផ្ទះ​វិញ សាច់​ញាត្ត​បាន​តាម​រក​តែ​ពុំ​ឃើញ ហើយ​ទូរសព្ទ័​ជន​រង​គ្រោះ​ក៏​ចុច​មិន​ចូល ។

សមត្ថ​កិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា ពេល​នេះ​មុខ​សញ្ញា​ជនសង្ស័យ​ទាំង​អស់​ ត្រូវ​បាន​សមត្ថ​កិច្ច​ដឹង​អស់​ហើយ ហើយ​ថា ពេល​នេះ​ផង​ដែរ​ជនសង្ស័យ​បាន​ចែក​ជា​ពីរ​មុខ​សញ្ញា ដោយ​មួយ​គេច​ចូល​ក្នុង​ទឹក​ដី​ខេត្ត​សៀម​រាប និង​មួយ​ទៀត​គេច​ចូល​ទៅ​ក្នុង​ទឹក​ដី​ប្រ​ទេស​ថៃ ។សពត្រូវ​បាន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី ។

យោង​តាម​បញ្ជា​របស់​លោក ឧត្តម​សេនីយ៏​ត្រី បែន រត្ន័​ ស្នង​ការ​នគរ​បាល​ខេត្ត​កំពង់​ចាម បាន​ឱ្យ​កម្លាំង​អធិការ​ដ្ឋាន​ ធ្វើ​ការតាម​​ចាប់​ខ្លួន​ជន​សង្ស័យ ឱ្យ​បាន ដើម្បី​យក​មក​ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់ ។