ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ថ្នាក់​ចរា​ចរណ៍​៥​​ថ្ងៃ អំ​ទ្បុ​ង​​បុណ្យចូល​ឆ្នាំ​ថ្មី ស្លា.ប់​​៤៨​នាក់ និង​របួស​ធ្ង​ន់-​ស្រាល​៤០៦​នាក់

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​​ ​៖ យោង​តាម​ទិន្ន​ន័យ​​គ្រោះ​ថ្នាក់​​ចរាចរណ៍​ផ្លូវ​គោក​​ទូទាំង​ប្រទេស​​របស់​នាយក​ដ្ឋាន​សណ្តាប់​ធ្នាប់​​នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​​ជាតិ​ ក្នុង​ពិធី​បុណ្យ​​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​​ជាតិ​រយៈ​ពេល​​៥ថ្ងៃ​​ គិត​​ចាប់​​ពី​ថ្ងៃ​ទី​​១៣​ដល់​​ថ្ងៃ​ទី​១៧​ មេសា​​ គ្រោះ​ថ្នាក់​​ចរាច​រណ៍​​បាន​កើតទ្បើង​​១៨៥​​លើក​​ កើន​ទ្បើង​​២៥%​ បើ​ប្រៀប​ធៀប​​រយៈ​ពេល​​ដូច​គ្នា​​ក្នុង​ឆ្នាំ​២០១៣​ បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​​៤៨​នាក់​ ថយ​ចុះ​២៧%​​ និង​របួស​ធ្ងន់-​ស្រាល​៤០៦​​នាក់​ កើន​ទ្បើង​​៣៣%​ ។

រាជ​ធានី​ភ្នំពេញ​​​ ​៖ យោង​តាម​ទិន្ន​ន័យ​​គ្រោះ​ថ្នាក់​​ចរាចរណ៍​ផ្លូវ​គោក​​ទូទាំង​ប្រទេស​​របស់​នាយក​ដ្ឋាន​សណ្តាប់​ធ្នាប់​​នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​​ជាតិ​ ក្នុង​ពិធី​បុណ្យ​​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​​ជាតិ​រយៈ​ពេល​​៥ថ្ងៃ​​ គិត​​ចាប់​​ពី​ថ្ងៃ​ទី​​១៣​ដល់​​ថ្ងៃ​ទី​១៧​ មេសា​​ គ្រោះ​ថ្នាក់​​ចរាច​រណ៍​​បាន​កើតទ្បើង​​១៨៥​​លើក​​ កើន​ទ្បើង​​២៥%​ បើ​ប្រៀប​ធៀប​​រយៈ​ពេល​​ដូច​គ្នា​​ក្នុង​ឆ្នាំ​២០១៣​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​​៤៨​នាក់​ ថយ​ចុះ​២៧%​​ និង​របួស​ធ្ងន់-​ស្រាល​៤០៦​​នាក់​ កើន​ទ្បើង​​៣៣%​ ។

​និ​ន្ន​ន័យ​​គ្រោះ​ថ្នាក់​​ចរាចរណ៍បង្ហាញ​ថា ​គ្រោះ​ថ្នាក់​​ចរាចរណ៍​​កើ​ត​មាន​​​សរុប​ចំនួន​​១៨៥​លើក​​ បើ​ប្រៀប​ធៀប​​នឹង​​ឆ្នាំ​​២០១៣​ ​ក្នុង​រយៈ​ពេល​ដូច​គ្នា​ដែល​កើត​​មាន​១៤៨​​លើក​​ ។ គឺ​កើន​៣៧​លើក​​ ស្មើ​​២៥​%​​ បណ្តាល​ឱ្យ​មនុស្ស​​ស្លាប់​​៤៨​នាក់​ ។ បើ​ប្រៀប​ធៀប​​នឹង​ឆ្នាំ​២០១៣​ ​មនុស្ស​ស្លាប់​​៦៦នាក់​ ថយ​​ចុះ​១៨​នាក់​​ស្មើ​នឹង​​២៧%​​ ។ រង​របួស​​សរុប​៤០៦​នាក់​ ​បើ​ប្រៀប​ធៀប​​នឹង​ឆ្នាំ​​២០១៣​ ដែល​របួស​​​​​៣០៥​នាក់​​ គឺ​កើន​​១០១​នាក់​​ ស្មើ​៣៣​%​ ។ ក្នុង​នោះ​របួស​​ធ្ងន់​​២៥០​នាក់​ បើ​ប្រៀប​ធៀប​​ឆ្នាំ​២០១៣​ ដែល​មាន​​១៨៣នាក់​​គឺ​កើន​៦៧​នាក់​ ស្មើ​​២៨%​ ។ ​

ក្នុង​ចំណោម​​អ្នក​រង​គ្រោះ​​សរុប​​ទាំង​អស់​​ មាន​អ្នក​ថ្មើរ​​ជើង​២២​នាក់​ បើ​ប្រៀប​ធៀប​​នឹង​ឆ្នាំ​២០១៣​​ ដែល​មាន​២០​នាក់​ ​គឺ​កើន​២​នាក់​ស្មើ​​១០%​ ។ អ្នក​បើក​បរ​​ម៉ូតូ​និង​អ្នក​រួម​ដំណើ​រ​​​មិន​ពាក់​មួក​សុវត្ថិ​ភាព​​៣២​៥​នាក់​ បើប្រៀ​បធៀប​​ឆ្នាំ​២០១៣​ ដែល​មាន​១៦២​នាក់​ ​គឺ​កើន​​១៦៣​នាក់​ ស្មើ​១០១​%​ ។ ​នៅ​ក្នុង​គ្រោះ​ថ្នាក់​​ចរាចរណ៍​​នេះ​ដែរ​ បណ្តាល​​ឱ្យ​​ខូច​ខាត​ម៉ូតូ​​២៥៣​គ្រឿង​ ។ បើ​ប្រៀប​​ធៀប​​នឹង​ឆ្នាំ​២០១៣​​ ដែល​ខូច​ខាត​ម៉ូតូ​​១៨៦​គ្រឿង​​ គឺ​កើន​​៦៧​​គ្រឿង​ស្មើ​​៣៦%​ ។​រថយន្ត​ធុន​​ស្រាល​​៤៦​គ្រឿង​​ បើ​ប្រៀបធៀប​​ឆ្នាំ​២០១៣​ ​ខូច​ខាត​៤៧​គ្រឿង​ ថយ​១​គ្រឿង​​ស្មើ​២%​ ។ រថយន្ត​ធុន​ធ្ងន់​៥​គ្រឿង​​ បើ​​ប្រៀប​ធៀប​​ឆ្នាំ​២០១៣​ ខូច​ខាត​២​គ្រឿង​​កើន​៣​គ្រឿង​​ស្មើ​៣​%​ ។ យាន​ផ្សេង​ៗទៀត​​​១៣​គ្រឿង​​ បើ​ប្រៀប​ធៀប​​ឆ្នាំ​២០១៣​ ​ខូច​ខាត​​៧​គ្រឿង​​ កើន​៦គ្រឿង​​ ស្មើ​​៨៦%​ ។ មូល​​ហេតុ​​បង្ក​ឱ្យ​មាន​​គ្រោះ​ថ្នាក់​ ក្នុង​នោះ ល្មើស​ល្បឿន​​៦១​លើក ស្រវឹង​​២៨​លើក ​បើក​បរ​​ជែង​​គ្រោះ​ថ្នាក់​​២៦​លើក​ ​។ មិន​គោរព​សិទ្ធិ​​អាទិភាព​​២០​លើក​ ។ មិន​ប្រកាន់​​ស្តាំ​​១៧​លើក​ ។​បត់​ឆ្វេង​ស្តាំ​មិន​ប្រុង​ប្រយ័ត្ន​១១លើក​ ងងុយ​ដេក​​១​លើក​ ​កត្តា​​យាន​យន្ត​​៥លើក​​ កត្តា​ផ្លូវ​​៤លើក​​ ​កត្តា​​អាកាស​ធាតុ​១លើក​ និង​កត្តា​ផ្សេងៗ​​១១លើក​ ។ ​

ខេត្ត​ដែល​មាន​គ្រោះ​ថ្នាក់​​ច្រើន​ គឺ​៖ ខេត្ត​តាកែវ​២១​លើក​ ​ស្លាប់​​១នាក់​ របួស​ធ្ងន់​៣២​នាក់​ ​របួស​ស្រាល​​១៩​នាក់​ ​។
ខេត្ត​បន្ទា​យ​មាន​ជ័យ​​១៩​លើក​​ ស្លាប់​​៤នាក់​ ​របួសធ្ងន់​​២៦​នាក់​ ​របួស​ស្រា​ល​១៩​នាក់​ ។
ខេត្ត​បាត់​ដំបង​​១៤​លើក​ ស្លាប់​​៤នាក់​ របួសធ្ងន់​​១៩នាក់​ ​របួស​ស្រាល​​១៥​នាក់​ ​។
ខេត្ត​កំពង់​ចាម​១៤​លើក​ ​ស្លាប់​​២​នាក់​ របួស​​ធ្ងន់​១៨​នាក់​ ​របួស​ស្រាល​​១៦​នាក់​ ​។
ខេត្ត​កំពត​​១៣លើក​ ស្លាប់​​​៣នាក់​ របួស​ធ្ងន់​២១​នាក់​ របួស​ស្រាល​​៥នាក់​ ​។
ខេត្ត​កំពង់​ឆ្នាំ​ង​១២​លើក​ ​ស្លាប់​​៣​នាក់​ របួស​ធ្ងន់​​១៩​នាក់​ ​របួស​ស្រាល​​១១​នាក់​ ។ ​

ដោយ​ទ្បែក​​នៅ​ក្នុង​ឱកាស​​បុណ្យ​ចូល​ឆ្នាំ​​ចិន​-វៀត​ណាម​ រយៈ​​ពេល​៥ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​​៣០​​ មករា ដល់​ថ្ងៃទី​៣ កុម្ភៈ​ ​ឆ្នាំ​២០១៤​ កន្លង​​មក​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​ទូ​ទាំង​ប្រទេស​មាន​​ចំនួន​​៩៨​​លើក​ ។ បណ្តាល​​ឱ្យ​មនុស្ស​​ស្លាប់​ចំនួន​​៣៣​នាក់​ របួស​ធ្ងន់​​​ចំនួន​​១១៦​នាក់​ ​របួស​ស្រាល​​ចំនួន​​៨១​នាក់​ ​។ បើប្រៀប​ធៀប​​ទៅ​នឹង​ឆ្នាំ​​២០១៣​ ​ក្នុង​រយៈ​​ពេល​ដូច​គ្នា​មនុស្ស​ស្លាប់​​មាន​ការ​ថយ​ចុះ​​២៤%​ ។ ​កត្តា​​បណ្តាល​​ឱ្យ​គ្រោះ​ថ្នាក់​​កើត​ទ្បើង​​មក​ពី​បើក​បរ​​ក្នុង​ស្ថាន​ភាព​ស្រវឹង​មាន​២​៦លើក​ ​។ បើក​បរ​​លើស​ល្បឿន​​កំណត់​​មាន​៤១​លើក​ ​។ មិន​គោរព​សិទ្ធិ​​អាទិ​ភាព​​មាន​៩លើក​ ​។ មិន​ប្រកាន់​ស្តាំ​​៥លើក​ ​​​ជែង​​​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​​១០​លើក​ និង​កត្តា​ផ្សេង​ៗ​​ទៀត​ចំនួន​​២លើក​ ។

គួរ​បញ្ជាក់​ថា ​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ទូទាំង​​ប្រទេស​​ក្នុង​ត្រី​មាស​ទី១​ ​ឆ្នាំ​២០១៤​ (ចាប់​​ពីថ្ងៃទី​​១១ វិច្ឆិកា​ ​ឆ្នាំ​២០១៣​ ដល់​ថ្ងៃ​ទី​​១០ កុម្ភៈ​ ​ឆ្នាំ​២០១៤​) ​កើត​ទ្បើង​​១៣០៦លើក​ ។ បើ​ប្រៀប​ធៀប​​​នឹង​ត្រី​មាស​ទី១​ ឆ្នាំ​២០១៣​ ​ដែលកើត​ទ្បើង​​១១៦៣​លើក គឺ​កើន​ទ្បើង​​១៤៣​លើក​ ស្មើ​​១២​%​ ​។ មនុស្ស​ស្លាប់​​៥៨៥​​នាក់​ បើ​ប្រៀ​​បធៀប​​ឆ្នាំ​២០១៣​​ មនុស្ស​ស្លាប់​​៥៤០​​នាក់​ កើន​ទ្បើង​​៤៥​នាក់​ ស្មើ​៨%​ ​។ របួស​ធ្ងន់​​១២៨១​នាក់​ បើ​ប្រៀប​ធៀប​​ឆ្នាំ​២០១៣​ របួស​ធ្ងន់​១១៤៦​នាក់​ ​កើន​ទ្បើង​​១៣៥នាក់​​ ស្មើ​១២​%​ ​។ របួស​ស្រាល​​៩៤៤​នាក់​ បើ​ប្រៀបធៀប​​ឆ្នាំ​២០១៣​ ​របួស​ស្រាល​​៧៥១​នាក់​​ កើន​​ទ្បើង​​១៩៣​នាក់​ស្មើ​​២៦%​ ។ ​
នៅ​ក្នុង​គ្រោះថ្នាក់​​ចរាចរណ៍​​ក្នុង​ត្រី​មាស​ទី​១ ឆ្នាំ​២០១៤​ ​នេះដែរ​​ បណ្តាល​​ឱ្យ​ខូច​ខាត​​ម៉ូតូ​​១៣២៨​គ្រឿង​ រថយន្ត​តូច​​៥១៥​គ្រឿង​ រថយន្ត​​ធំ​១៨៣​គ្រឿង​ ​យាន​ផ្សេង​ៗ​​ទៀត​ខូច​ខាត​​១២៣​គ្រឿង ។

អ្នក​ថ្មើ​រ​ជើង​រង​គ្រោះ​​១៤៥​នាក់​ ​​​មិន​​ពាក់​មួក​ពេល​គ្រោះ​ថ្នាក់​​១០៧១​នាក់​ ។ បើ​ប្រៀបធៀប​​នឹង​ត្រី​មាស​​ទី​១​ឆ្នាំ​​២០១៣​ ​​​ដែល​មាន​៥៣៩​នាក់​ ​គឺ​កើន​ទ្បើង​​៥៣២​នាក់​ ស្មើ​​៩៩​%​ ៕