ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុ្រម​ហ៊ុន Samsung បង្កើតកម្មវិធី Samsung Runner 5 ចូលរួមពី​តារាល្បីទទួលបាន​ការ​ចាប់​អារម្មណ៍​ខ្លាំង

10 ឆ្នាំ មុន

​រាជ​ធានីភ្នំពេញ ៖ កាលពីថ្ងៃ​ទី១១ មេសា កន្លងទៅនេះ ក្រុមហ៊ុន Samsung បានរៀបចំកម្មវិធីរត់​ហាត់ប្រាណ ដើម្បីសុខភាព​ គឺ Samsung Runner 5 ក្នុងគោល​បំណងលើកកម្ពស់ពីសុខភាព​ដល់ប្រជាជនកម្ពុជា​ទាំងអស់ ។ កម្មវិធីនេះធ្វើឡើង​មានការចូលរួម​ពី កញ្ញា​ឱក សុគន្ធកញ្ញា ដែលជាអ្នកតំណាង​ផលិត​ផល Samsung ហើយក៏ជាតារា​ចម្រៀងល្បីមួយរូបក្នុង​វិស័យសិល្បៈ​ចម្រៀង​នៅ​

​រាជ​ធានីភ្នំពេញ ៖ កាលពីថ្ងៃ​ទី១១ មេសា កន្លងទៅនេះ ក្រុមហ៊ុន Samsung បានរៀបចំកម្មវិធីរត់​ហាត់ប្រាណ ដើម្បីសុខភាព​ គឺ Samsung Runner 5 ក្នុងគោល​បំណងលើកកម្ពស់ពីសុខភាព​ដល់ប្រជាជនកម្ពុជា​ទាំងអស់ ។ កម្មវិធីនេះធ្វើឡើង​មានការចូលរួម​ពី កញ្ញា​ឱក សុគន្ធកញ្ញា ដែលជាអ្នកតំណាង​ផលិត​ផល Samsung ហើយក៏ជាតារា​ចម្រៀងល្បីមួយរូបក្នុង​វិស័យសិល្បៈ​ចម្រៀង​នៅ​កម្ពុជា រួមជាមួយ​មិត្តភកិ្ត បុគ្គលិក​ក្រុមហ៊ុន Samsung ក្នុងឈុតសម្លៀក​បំពាក់កីឡា​ជាមួយនាឡិកា Samsung Gear Fit ដោយ​ធ្វើ​ការរត់ហាត់ប្រាណចំងាយ១,០៥២ម៉ែត្រ ចាប់ផ្តើមពីពហុកីឡាដ្ឋាន អូឡាំពិក រួចឆ្លងកាត់មហាវិថីសីហនុ ​ដើម្បីទៅដល់​ហាងលក់​ទូរ​ស័ព្ទ​ទំនើប Samsung KLD 3 ដែលជាទីផ្តាច់​ព្រ័ត្រ។

ក្នុងរយៈចម្ងាយ​នោះផងដែរ ក្រុមអ្នក​ចូលរួមរត់ហាត់ប្រាណបាន​ចូលសម្រាកនៅហាងលក់​ទូរស័ព្ទ​ទំនើប នី​កា និងសៀង លីន ដោយ​ពូកគាត់​អាចទទួលបានបទពិសោធន៍​ប្រើប្រាស់សាកល្បង​ទូរ​ស័ព្ទ Samsung Galaxy s5 ដែល​ទើបតែចេញ​ថ្មីៗនេះ ថា​តើទូរ​ស័ព្ទ​នេះ​មានភាពអស្ចារ្យលើសគេចំណុចណាខ្លះ?

ក្នុង​អំឡុងពេលឈប់សម្រាក​នៅហាងលក់ទូរស័ព្ទទំាងពីរ​នេះកញ្ញា​ឱក សុគន្ធកញ្ញា​ បានធ្វើការសាកសួរជាលក្ខណៈ​ទូទៅក៏ដូចជា​ផលិត​ផល Samsung ដែលមាននៅក្នុងហាងរបស់គាត់ និងអំពីការលក់នូវផលិតផលទំាងនេះផងដែរ។ យោងតាមម្ចាស់ហាង នី កា បាន​មានចំណាប់អារម្មណ៍​លើទូរស័ព្ទ Samsung Galaxy s5 ថា ចំណុចដែល Samsung Galaxy s5 ផ្តល់ជួន​ពិសេស​ប្លែកជាងគេ​គឺកម្មវិធី​សុខភាពដែលបំពាក់នៅក្នុងទូរស័ព្ទស្រាប់ប្រៀបបីដូចជា​មានលោកវេជ្ជៈបណ្ឌិតប្រចំាខ្លួន​សម្រាប់ផ្តល់ជូននូវ​ព័ត៌មាន​ទុកចិត្ត​អំពី​ការថែទំា​សុខភាព ហើយអ្វីដែលពិសេសទៀតនោះ​ គឺមានអតិថិជនជាច្រើនបានមក​សាកសួរ​និងកុម៉្មង់ទិញអស់ជាច្រើនគ្រឿង​តំាង​ពីមិនទាន់មានការដាក់​លក់នៅលើទីផ្សារ។

ចំណែកម្ចាស់ហាងទូរស័ព្ទ សៀង លីន ក៏បានប្រាប់ពីចំណាប់អារម្មណ៍​លើទូរស័ព្ទ Samsung Galaxy s5ថា ទូរស័ព្ទ Samsung Galaxy s5 ដែលទើបចេញថ្មីនេះមានចំណុច​ និងមុខងារពិសេសជាច្រើន​ជាងគេ ហើយចំណុចដែលគួរ​កត់សំគាល់នោះគឺ​ទូរស័ព្ទ​នេះមិ​នជ្រាបទឹក សមត្ថភាពកាមេរ៉ាអាចថតរូបច្បាស់ល្អ ជាមួយល្បឿនលឿននៃប្រព័ន្ធដំណើរការ និងអិនធើណែតផងដែរ។ ហើយ​តាមរយៈបច្ចេកវិជ្ជាថ្មីទំនើចុងក្រោយ​របស់ Samsung Galaxy s5 ខ្ញុំជឿថា ​ពិតជាជួយជម្រុញការលក់បាន​រហ័សសម្រាប់ហាង​របស់​ខ្ញុំ និងហាងទូរ​ស័ព្ទដទៃ​ទៀត។

កម្មវិធីរត់​ហាត់ប្រាណ Samsung Runner 5 រៀបចំឡើងក្នុងគោលបំណងផ្សាភ្ជាប់រវាងបច្ចេកវិជ្ជានិងសុខភាព ហើយនេះបង្ហាញ​យ៉ាងច្បាស់ថា Samsung ចង់ពង្រីកសក្តានុភាពជាអ្នកនំាមុខគេជាមោទនភាព​ផ្នែកបច្ចេកវិជ្ជា ដូចជាការបង្កើតនូវនាឡិកា Samsung Gear Fit ដែលផ្សាភ្ជាប់រវាងសុខភាពនិងការរស់នៅប្រចំាថ្ងៃរបស់យើងទៅនឹងទូរស័ព្ទដៃ។ហើយនាឡិកា Samsung Gear Fit គ្រប់គ្នាស្គាល់ថាជាដំណោះស្រាយបញ្ហាសុខភាពទំនើបចុងក្រោយដែលរចនាឡើងផ្តល់ភាពងាយស្រួល ហើយ​អេក្រង់ភ្លឺ​ច្បាស់ត្រជាក់ភ្នែកបើធៀបទៅ​នឹងឧបករណ៍​សុខភាពផ្សេងៗ Samsung Gear Fit នេះផ្តល់ជួនអត្ថ​សប្រយោជន៍​ច្រើនជាងគេដូចជា​សារជួនដំណឹងបន្ទាន់​ពីទូរស័ព្ទស្មាតហ្វូន Galaxy ដូចជាការហៅទូរស័ព្ទចូល អ៊ីម៉ែល សារ SMS ការជួនដំណឹងS-planner កម្មវិធី 3rd party ខណៈពេលដែលលោកអ្នកកំពុងធ្វើការផ្សេងៗដូច្នេះលោកអ្នកនៅតែអាចភ្ជាប់ទំនាក់ទំនងបាន ។

ពិសេសជាងនេះទៅទៀតគឺនាឡិកា Samsung Gear Fitផ្តល់ជូននៅការណែនំាក៏ដូចជាដំបូន្មានអំពីលំហាត់​ប្រាណសុខភាព​ដែល​មិនមានក្រុមហ៊ុនបច្ចេកវិជ្ជាណាផ្តល់ជួនដូចនេះបានទេ។ Samsung Electronics co., Ltd គឺជាក្រុមហ៊ុននាំមុខគេ​លើពិភព​លោក​ផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជួនមនុស្សគ្រប់រូបគ្រប់ទីកន្លែង តាមរយៈការបង្កើតថ្មី​និងរបបគំហើញឥត​ឈប់ឈរ​យើងកំពុង​តែផ្លាស់ប្តូរឲ្យកាន់តែប្រសើរឡើងនូវពិភពទូរទស្សន៏ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន ម៉ាស៊ីនបោះពុម្ព កាមេរ៉ា ប្រព័ន្ធ LTD ឧបករណ៍​ពេទ្យ ឧបករណ៏អគ្គិសនីនិងដំណោះស្រាយ LTD។ព័ត៌មានបន្ថែមសូមមើលគេហទំព័រwww.samsung.com ។