ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Captain America: The Winter Soldier បានចាប់​ចាក់បញ្ចាំង​ពីថ្ងៃនេះ​តទៅ​ហើយ

10 ឆ្នាំ មុន

សម្រាប់​ប្រិយ​មិត្ត​ដែល​កំពុង​ទន្ទឹម​រង់ចាំ​ទស្សនា​ភាព​យន្ត​វីរ​បុរស Captain America វគ្គថ្មីនេះ ឥឡូវ​ត្រូវ​បាន​ចាក់​បញ្ចាំង​ពីថ្ងៃ​នេះ​ត​ទៅ​ហើយ នៅគ្រប់​រោង​ភាព​យន្ត​ដែល​អ្នកចូល​ចិត្ត។

ភាព​យន្ត​វគ្គថ្មីនេះ មាន​ចំណង​ជើង​ពេញ​ថា Captain America: The Winter Soldier ដែល​តួអង្គ​នៅ​ក្នុង​រឿង គឺជាវីរ​បុរស​មួយ

សម្រាប់​ប្រិយ​មិត្ត​ដែល​កំពុង​ទន្ទឹម​រង់ចាំ​ទស្សនា​ភាព​យន្ត​វីរ​បុរស Captain America វគ្គថ្មីនេះ ឥឡូវ​ត្រូវ​បាន​ចាក់​បញ្ចាំង​ពីថ្ងៃ​នេះ​ត​ទៅ​ហើយ នៅគ្រប់​រោង​ភាព​យន្ត​ដែល​អ្នកចូល​ចិត្ត។

ភាព​យន្ត​វគ្គថ្មីនេះ មាន​ចំណង​ជើង​ពេញ​ថា Captain America: The Winter Soldier ដែល​តួអង្គ​នៅ​ក្នុង​រឿង គឺជាវីរ​បុរស​មួយ​ក្នុង​ចំណោម​វីរបុរ​ស​ជាច្រើន​ផ្សេងៗ​ទៀត ពីក្រុម​ហ៊ុន Marvel ដែល​មាន​ឈ្មោះ​ថា Captain America ដែល​លោក​អ្នក​ធ្លាប់​បាន​ឃើញ និង​ស្គាល់​រួចមក​ហើយ ដែល​គាត់​ស្ថិត​នៅ​ក្នុង​ក្រុម​វីរបុរស​មួយ​ក្រុម​ដែល​មាន​ឈ្មោះ​ថា The Avenger។

Steve Roger ដែល​ជាតួ​អង្គឯក​ក្នុងរឿង​ត្រូវបាន​សម្ដែង​ដោយតារា​ប្រុស​ដ៏​សង្ហារ​ប្រចាំ Hollywood គឺ Chris Evans។ Steve Roger ត្រូវ​បានគេ​ដាក់​នាម​ឱ្យ​ថា​ ជា Captain America ដែល​គាត់​ជាមេក្រុម​ក្នុងការ​នាំ​ទាហាន​ទៅ​ប្រយុទ្ធ​ក្នុង​សង្គ្រាម ក្រោយ​ពី​គាត់​ត្រូវ​បានក្រុម​អ្នក​វិទ្យាសាស្ត្រ​ចាក់​បញ្ចូល​ថ្នាំ​ពិសេស​ដែល​ធ្វើ​ឱ្យ​គាត់មាន​រូបរាង​រឹងមាំ កម្លាំង​ខ្លាំង ជាពិសេស​នោះ គឺគាត់​មិន​ចេះ​ចា​​ស់​នោះ​ទេ។ កិច្ចការ​ងាររបស់​គាត់រាល់​ថ្ងៃ គឺបំរើ​ការ​ឱ្យ​អង្គ​ភាព​ឈ្មោះ S.H.I.E.L.D ដែល​មាន​តួនាទី​ក្នុង​ការ​ការ​ពារ​សន្តិ​សុខ​សុវត្តិ​ភាព​របស់​ប្រទេស​ជាតិ។ អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៏​នៅ​ក្នុង​វគ្គ​ថ្មីនេះ គឺ​គាត់​ត្រូវ​ជួប​ជាមួយ​សត្រូ​វ​ថ្មី​មួយ​ដែល​ខ្លាំង លឿន ហើយ​មាន​ដៃ​ដែក ដែលគេ​ហៅ​ម្នាក់​នោះ​ថា The Winter Soldier។ តាម​ការ​ពិត​ទៅ The Winter Soldier គឺ​ជា​មិត្ភ​ភក្តិ​ជិត​ស្និទ្ធ​របស់ Captain America តាំងពី​យូរ​ណាស់​មក​ហើយ ប៉ុន្តែ​ដោយ​សារ​តែ​គាត់​ជួយ​ឧបវត្តិ​ហេតុក្នុង​ពេល​កំពុង​បំពេញ​ការងារ ក៏​ធ្វើ​ឱ្យ​អ្នក​ផ្សេង​ទៀត គិតថា គាត់​បាន​ស្លាប់​បាត់​បង់​ជីវិត​យូរ​មក​ហើយ។ ដូច​នេះ​វាដល់​ពេល​ដែល Captain America ត្រូវ​ធ្វើ​ការ​សម្រេចថា ត្រូវ​កំចាត់​គួរ​សត្រូវ​ថ្មីដែល​ជាអតីត​មិត្ត​ដោយ​បែប​ណា។ នៅ​ក្នុង​វគ្គ​ថ្មីក៏​មាន​ការចូល​រូម ដោយវីរ​បុរស​ផ្សេងៗ​ទៀត​ដូច​ជា Black Widow សម្ដែង​ដោយ​ស្រីស្អាត Scarlette Johansson, Falcom សម្ដែង​ដោយ Anthony Mackie ក៏ដូច​ជា Nick Furry ដែល​សម្ដែង​ដោយ Samuel L. Jackson។

សូម​កុំភ្លេច​ចូលរួម​ទស្សនា​ទាំងអស់​គ្នាចាប់ពីថ្ងៃនេះ តទៅនៅ​រោង​ភាពយន្ត​លំដាប់អន្តរ​ជាតិ​ទាំងពីរ​ដែល​លោក​អ្នក​ចូល​ចិត្ត។