ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសជនជាតិ​កូរ៉េខាងត្បូង​ម្នាក់ជំនាញខាងលួច​ដកលុយតាម ​ATM ​ត្រូវសមត្ថកិច្ច​ឃាត់ចាប់ខ្លួន​នៅក្រុងកំពង់ចាម

10 ឆ្នាំ មុន

ខេត្តកំពង់ចាម​ ៖ តាមបទបញ្ជា​របស់ស្នងការ​នគរបាលខេត្ត​ លោកឧត្តមសេនីយ៏ត្រី ​បែន រ័ត្ន ​និងមានការចូលរួម​ពីតំណាងស្ថានទូត​កូរ៉េខាងត្បូង​ប្រចំាកម្ពុជា ​សមត្ថកិច្ចខេត្តកំពង់ចាម​បានធ្វើការ​​ឡោមព័ទ្ឋ​សណ្ឋាគារមនោរម្យ​ ក្នុងសង្កាត់-ក្រុង​កំពង់ចាម​ ដោយធ្វើការឃាត់ចាប់ខ្លួន​បុរសជនជាតិ​កូរ៉េខាងត្បូង​ម្នាក់ដែលមានជំនាញ​លួចដកលុយតាមប្រព័ន្ឋ ​ATM ​នៅក្នុងប្រទេស​កូរ៉េខាងត្បូង ។

ហេតុការណ៏ព័ទ្ឋចាប់​បង្កឲ្យមានការភ្ញាក់ផ្អើនេះ​ បានកើតឡើង​នៅម៉ោងជាង១០ព្រឹកថ្ងៃទី១០​ មេសា ​២០១៤ ​។ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងទៀតថា ​បុរសជនជាតិ​​កូរ៉េនេះ​ឈ្មោះ លី អ៊ីនយ៉ុង​ (​Lee Inyong ) ​កើតថ្ងៃទី១០​ តុលា ​១៩៧៨​ លិខិតឆ្លងដែនលេខ ​JR 3533883 ​មានប្រពន្ឋ​ជាជនជាតិខ្មែរ-អ៊ិស្លាម ។

បើតាម​លោកវរៈសេនីយ៏ឯក​ ប៊ុម ប៊ន ​ស្នងការរង​ទទួលផែន​កណ្តាលសន្តិសុខ​បានបញ្ជាក់ឲ្យដឹងថា​ បុរសជនជាតិកូរ៉េ​ខាងលើនេះ​ជាមេខ្លោងមានជំនាញ​ខ្ពស់ខាងលួច​ដកលុយ​តាមប្រព័ន្ឋ ​ATM ​ដោយ​បាន​​ប្រព្រឹត្ត​បទល្មើសនៅ​ក្នុងប្រទេសកូរ៉េខាងត្បូង​ជាមួយគូកនមួយ​ចំនួនទៀត ។

លោកបន្តថា​បទល្មើសចុងក្រោយ​គឺមេខ្លោងនិងគូកន​បានលួយដកលុយពីធនាគារមួយ​នៅកូរ៉េខាងត្បូង​បានបា្រក់ជាង១០ម៉ឺនដុល្លារ​ ប៉ុន្តែគូកនមួយចំនួន​បានត្រូវចាប់ខ្លួននៅកូរ៉េ ។ ចំណែក​មេខ្លោង​រូបនេះ​និងភរិយា ​បានធ្វើដំណើរមកកម្ពុជា​ ហើយបានជិះរថយន្តម៉ាក ​Luxus ​ព៌ណខ្មៅមួយគ្រឿង​ជាមួយប្រពន្ឋមកស្នាក់​នៅសណ្ឋាគារខាងលើ ​ក៏ត្រូវសមត្ថកិច្ច​ដោយមានការសហការពីខាងស្ថានទូត​កូរ៉េធ្វើការ​ឃាត់ខ្លួនតែម្តង ។

ព័ត៌មាន​លម្អិតនឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕