ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ម៉ូតូទុក​ចោលមុខផ្ទះ​ស្ងាត់​ ចូលទៅ​លួចត្រូវម្ចាស់​គេចាប់​ខ្លួន​បាន

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជាជន​​សង្ស័យ​ចោរ​លួច​ម៉ូតូ​មា្នក់​ឈ្មោះ​ ​សេង រតនា​ ហៅ ​ពៅ​ អាយុ ​៣៦ឆ្នាំ​ ស្នាក់​នៅផ្ទះជួល​​នៅម្តុំ​រោង​​ចក្រ​ ​បឹង​ក្រពើ ​មានស្រុកកំ​ណើត​នៅក្នុង​ស្រុក​ស្វាយអន្ទរ ​ខេត្តព្រៃវែង​ ត្រូវម្ចាស់​គេចាប់​ខ្លួនបាន​នៅ​ពេល​កំពុង​តែ​​ធ្វើ​សកម្ម​ភាព​​​លួច​ យក​ម៉ូតូមួយ​គ្រឿង​ម៉ាក​គប់​ជ្រុង​ C90​ ព៌ណ​ទឹកប៊ិច ​ពាក់ស្លាក​លេខ​ភ្នំពេញ​១AX-6920​ ដែលមា​នម្ចាស់​ឈ្មោះ​យ៉េង

រាជធានី​ភ្នំពេញ ៖ បុរស​ជាជន​​សង្ស័យ​ចោរ​លួច​ម៉ូតូ​មា្នក់​ឈ្មោះ​ ​សេង រតនា​ ហៅ ​ពៅ​ អាយុ ​៣៦ឆ្នាំ​ ស្នាក់​នៅផ្ទះជួល​​នៅម្តុំ​រោង​​ចក្រ​ ​បឹង​ក្រពើ ​មានស្រុកកំ​ណើត​នៅក្នុង​ស្រុក​ស្វាយអន្ទរ ​ខេត្តព្រៃវែង​ ត្រូវម្ចាស់​គេចាប់​ខ្លួនបាន​នៅ​ពេល​កំពុង​តែ​​ធ្វើ​សកម្ម​ភាព​​​លួច​ យក​ម៉ូតូមួយ​គ្រឿង​ម៉ាក​គប់​ជ្រុង​ C90​ ព៌ណ​ទឹកប៊ិច ​ពាក់ស្លាក​លេខ​ភ្នំពេញ​១AX-6920​ ដែលមា​នម្ចាស់​ឈ្មោះ​យ៉េង​ យឿន​ ភេទប្រុស​ អាយុ ​៣២ឆ្នាំ ​ជាបុគ្គលិក​ ក្រុមហ៊ុន​មួយ ​មានទីលំ​នៅភូមិចំការ​ឪឡឹក​ សង្កាត់​ការកាប ខណ្ឌ​ពោធិសែន​ជ័យ​។ ករណី​ចាប់បាន​ចោលួច​ម៉ូតូនេះ​ បានកើត​ឡើង​កាល​ពីវេលា​ម៉ោង៥​ និង១០​នាទីល្ងាច​ ថ្ងៃទី​ ០៩​ ខែមេសា នៅខាងមុខផ្ទះ​លេខ​​១០ ផ្លូវលេ​ខ១៨៣​ ក្នុង​សង្កាត់​ទំនប់​ទឹក​ ខណ្ឌចំ​ការមន​។

តាម​ប្រភព​ព៌ត័មាន​ពីបុរស​ជាម្ចាស់ម៉ូតូ​ បាន​ប្រាប់​ឱ្យដឹង​ថា ម៉ូតូ​របស់គាត់​ត្រូវ​បានបញ្ឈរ​ទុកនៅខាង​មុខ​ទីស្នាក់​ការ​របស់​​ក្រុម​​ហ៊ុន ​នៅពេល​ដែលរូបគាត់​កំពុងតែអង្គុយ​ធ្វើការនៅ​ខាងក្នុង​ការិយាល័យ​ ក៏ស្រាប់​តែឃើញជន​សង្ស័យរូបនេះ​បាន​មកធ្វើ​​សកម្មភាព​លួចយក​ម៉ូតូរបស់​គាត់។ ​តាមប្រភព​ដដែល​បានប្រាប់​ឱ្យដឹង​ទៀតថា​ បានជាជន​សង្ស័យមក​ធ្វើសកម្មភាព​​លួចយក​​ម៉ូតូរបស់​គាត់បែបនេះ​ដោយសារ​តែគេបាន​ឃើញមាន​ ភាពស្ងាត់​ច្រងំ ​ហើយទ្វា​រការិយាល័យ​ត្រូវបានបិទ​​ដោយទ្វា​រកញ្ចក់​​ដែល​មិនអាច​មើលពីខាង​ក្រៅឃើញ​ តែអាចមើល​ ឃើញច្បាស់​ពីខាង​ក្នុងច្បាស់​។ លុះពេល​ដែលបាន​ឃើញ​ជនសង្ស័យ​កំពុង​តែធ្វើសកម្មភាពលួចម៉ូតូដូ​ច្នេះបុរសជាម្ចាស់​ក៏បាននាំគ្នា​ចេញមកចាប់​​ខ្លួនចោររូប​នេះ​​បានភ្លាមៗ ​ និងបានទូរ​ស័ព្ទ​ទៅ​ប្រាប់នគរ​បាល​ឱ្យ​មកនាំខ្លួនយក​ទៅកាន់ប៉ុស្តិ៍​ទំនប់ទឹក​ផងដែរ​។

បន្ទាប់ពីបាន​នាំខ្លួនជនសង្ស័យ​ជាចោលួច​ម៉ូតូបាន​ហើយ ​ គេបាន​ឃើញ​មានឧបករណ៏​សំរាប់កាច់ក​រម៉ូតូជាដែក​រាង​អក្សរ​តេ​​មួយ​​ផងដែរ​នៅនឹងដៃ​របស់ជន​សង្ស័យ ដោយសំអាង​ទៅលើវត្ថុតាង​និងបាន​ធ្វើសកម្មភាព​​លួចម៉ូតូជាក់ស្តែង​​នគរបាល​​ប៉ុស្តិ៍​​ទំនប់ទឹក​ក៏បានបញ្ជូន​ខ្លួនគេទៅកា​ន់អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ដើម្បីធ្វើការ​ជាបន្ត​ទៀត។