ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពៃ​ណី​ ទំនៀម​ទម្លាប់​និមន្ត​ព្រះ​សង្ឃ​សូត្រ​មន្ត​លើក​រាសី​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ជា​ធម្មតា​នៅ​ពេល​ដែល​បុណ្យ​ចូល​ឆ្នាំ​បាន​ឈាន​មក​ដល់​ ប្រជា​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​តែង​តែ​និយម​និមន្ត​ព្រះ​សង្ឃម​ក​សូត្រ​មន្ត​ដើម្បី​ដេញ​ឧប​ទ្រព​ចង្រៃ​ដែល​កើត​មាន​ក្នុង​ឆ្នាំ​ចាស់​ ដោយ​នាំ​មក​នូវ​សេចក្តី​សុខ សុភមង្គល​នៅ​ក្នុង​ឆ្នាំ​ថ្មី​ ។

រាជ​ធានី​ភ្នំពេញ​ ៖ ជា​ធម្មតា​នៅ​ពេល​ដែល​បុណ្យ​ចូល​ឆ្នាំ​បាន​ឈាន​មក​ដល់​ ប្រជា​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​តែង​តែ​និយម​និមន្ត​ព្រះ​សង្ឃម​ក​សូត្រ​មន្ត​ដើម្បី​ដេញ​ឧប​ទ្រព​ចង្រៃ​ដែល​កើត​មាន​ក្នុង​ឆ្នាំ​ចាស់​ ដោយ​នាំ​មក​នូវ​សេចក្តី​សុខ សុភមង្គល​នៅ​ក្នុង​ឆ្នាំ​ថ្មី​ ។

អ្នក​ជំនាញ​ខាង​ព្រះ​ពុទ្ធ​សាសនា​បាន​បញ្ជាក់​ថា ពិធី​សូត្រ​មន្ត​លើក​រាសី​នេះ​បាន​កើត​មាន​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​វា​ក៏​ជា​ប្រពៃ​ណី​ និង​ទំនៀម​ទំលាប់​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​កាន់​សាសនា​ព្រះ​ពុទ្ធ​។

ព្រះ​តេជ​គុណ ឃឹម សន មេ​គណ​រាជ​ធានី​ភ្នំ​ពេញ​បាន​មាន​ពុទ្ធ​ដិកា​ថា ការ​និមន្ត​ព្រះ​សង្ឃ​ដើម្បី​សូត្រ​មន្ត​​លើក​រា​សី​នៅ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​នេះ គឺ​ជា​ជំនឿ​របស់​ដូន​តា​បន្សល់​ទុក​ឱ្យ​ផង និង​ជា​ប្រពៃ​ណី​ទំនៀម​ទំលាប់​របស់​ខ្មែរ​យើង​ផង​។ ព្រះ​តេជ​គុណ​បាន​បញ្ជាក់​ថា តាម​អត្ថ​ន័យ​របស់​ធម៌​ព្រះ​ពុទ្ធ​ ជន​ណា​ដែល​បាន​ប្រព្រឹត្ត​នូវ​អំពើ​ល្អ គឺ​តែង​តែ​នាំ​មក​នូវ​ជ័យ​មង្គល ហេតុ​នេះ​ការ​និមន្ត​ព្រះ​សង្ឃ​សូត្រ​មន្ត​លើក​រាសី​នៅ​ពេល​ចូល​ឆ្នាំ​ឈាន​ចូល​មក​ដល់​នេះ​ គឺ​មាន​ន័យ​ថា បុគ្គ​ល​នោះ​បាន​ធ្វើ​នូវ​អំពើ​ល្អ​ទាំង​វា​ចា និង​ចិត្ត​ និង​បាន​ឧទ្ទិស​កុសល​ផល​បុណ្យ​ដល់​បុព្វ​ការី​ជន​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ។

តាម​ការ​បញ្ជាក់​របស់​ព្រះ​តេជ​គុណ​ ឃឹម សន ការ​និមន្ត​ព្រះ​សង្ឃ​សូត្រ​មន្ត​លើក​រាសី​នេះ​ គឺ​ធ្វើ​ឡើង​តាម​សទ្ធា​របស់​សាមី​ខ្លួន​ចាប់​ពី​១​ទៅ​៥​អង្គ​ក៏​បាន​ ប៉ុន្តែ​បើ​តាម​ពិធី​កម្ម​របស់​ដូន​តា​ខ្មែរ​ ពិធី​នេះ​មាន​ទាំង​សូត្រ​មន្ត​ផង​ រំដោះ​គ្រោះ​ និង​លើក​រាសី​ផង ហេតុ​នេះ​ទាល់​តែ​និមន្ត​ព្រះ​សង្ឃ​៥​អង្គ​ ឬ​អាច​៩​អង្គ​ទៅ​២០​អង្គ​តាម​សទ្ធា​ជ្រះ​ថ្លា​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព