ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៊ុន ផៃលីន សម្ញែង​ដើម​ទ្រូង​សិច​ស៊ី​តែ​ថា​គ្មាន​បំណង​ផ្តួល​តំណែង​សិចស៊ី​អ្នក​ណា​​ម្នាក់​ឡើយ​

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​តា​រា​សម្តែង​ស្រី​ស្រស់​ស្អាត​ជា​ច្រើន​រូប​មាន​នាង​​វ៉ាង​ ស្រី​ណូ នាង​ស្រី​ម៉ុច នាង​កុល​ ដាវី​ នាង​ឆយី​ និង​នាង​សាន​ សុម៉ាលី​ សុទ្ធ​សឹង​តែ​ជា​ប់​ឈ្មោះ​ជា​កំពូល​តា​រា​សិច​ស៊ីមាន​ដើម​ទ្រូង​ស្រស់​ស្អាត ប៉ុន្តែ​ក្រោយ​ពី​រង​ការ​រិះ​គន់​ខ្លាំង​ពី​​មហា​ជន​មក​ តា​រា​ទាំង​នោះ​ហាក់​លែ​ង​សូវ​ហ៊ាន​បញ្ចេញ​ដើម​ទ្រូង​ខ្លាំង​ដូច​មុន​ខ្លាច​ប៉ះ​ពាល់​អាជីព​ ។ ទោះ​ជា​យ៉ាង​ណា​ក្តី​ មាន​តា​រា​ថ្មី​

រាជធានី​ភ្នំពេញ ៖ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​តា​រា​សម្តែង​ស្រី​ស្រស់​ស្អាត​ជា​ច្រើន​រូប​មាន​នាង​​វ៉ាង​ ស្រី​ណូ  នាង​ស្រី​ម៉ុច នាង​កុល​ ដាវី​ នាង​ឆយី​ និង​នាង​សាន​ សុម៉ាលី​ សុទ្ធ​សឹង​តែ​ជា​ប់​ឈ្មោះ​ជា​កំពូល​តា​រា​សិច​ស៊ីមាន​ដើម​ទ្រូង​ស្រស់​ស្អាត ប៉ុន្តែ​ក្រោយ​ពី​រង​ការ​រិះ​គន់​ខ្លាំង​ពី​​មហា​ជន​មក​ តា​រា​ទាំង​នោះ​ហាក់​លែ​ង​សូវ​ហ៊ាន​បញ្ចេញ​ដើម​ទ្រូង​ខ្លាំង​ដូច​មុន​ខ្លាច​ប៉ះ​ពាល់​អាជីព​ ។ ទោះ​ជា​យ៉ាង​ណា​ក្តី​ មាន​តា​រា​ថ្មី​មួយ​ចំនួន​មាន​ភាព​​ក្លា​ហាន​ហ៊ាន​បង្អួត​សាច់​ទ្រូង​យ៉ាង​ព្រឺ​ព្រួច​មិន​ខ្លាច​ការ​រិះ​គន់​ពី​មហា​ជន​ ជាក់​ស្តែង​ដូច​ជា​តា​រា​ចម្រៀង​ និង​សម្តែង​នាង​ប៊ុន​ ផៃ​លីន​ ជា​ដើម​ ។

នៅ​ក្នុង​កម្ម​វិធី​ថត​ខា​រ៉ា​អូ​ខេ​ឱ្យ​ផលិត​កម្ម​រៃ​មាស​ តោ​មាស កាល​ពី​ពេល​ ថ្មី​ៗ​កន្លង​ទៅ​ តារា​ដែល​អ្នក​នៅ​ក្នុង​សង្គម​សិល្បៈ​ឱ្យ​ឈ្មោះ​ថា​ «ជា​តា​រា​សិច​ស៊ី​ជំនាន់​ថ្មី​» នាង​ប៊ុន​ ផៃ​លីន​ បាន​គ្រង​រ៉ូប​វែង​ ពណ៌​ខ្មៅ​ឆែក​ត្រឹម​គល់​ភ្លៅ​ បញ្ចេញ​សាច់​ស​ខ្ចី​ និង​ល្វែង​ខាង​លើ​នាង​បញ្ចេញ​គល់​ទ្រូង​ធ្វើ​ឱ្យ​តា​រា​ប្រុស​មួយ​ចំនួន​​ងាក​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ខ្លះ​ដើរ​ចង់​ប៉ះ​គេ​ឯង​ ។ ក្នុង​ពិធី​ថត​នោះ​ តា​រា​ទាំង​អស់​ស្លៀក​​ពាក់​សិច​ស៊ី​ ល្មម​ៗ​ តែ​សម្រាប់​ស្រី​ស្រស់​ផៃ​​លីន​ វិញ​មើល​ទៅ​សម្លៀក​បំពាក់របស់​នាង​ពាំ​នាំ​យក​មក​សម្តែង​គឺ​សុទ្ធ​តែ​បែប​សិច​ស៊ីវាល​ខាង​លើ​ទាំង​អស់​ ។

សម្រាប់​មិត្ត​ជិត​​ដិត​ក្នុង​ចង្កោម​សិល្បៈ​ដឹង​ច្បាស់​ទៅ​ហើយ​ថា តា​រា​ទើប​តែ​លេច​ធ្លោ​លើ​​តំណែង​សិច​ស៊ី​ប៊ុន​ ផៃ​លីន និយម​បញ្ចេញ​ភាព​ឡូយ​ឆាយ​គ្រប់​ពេល​នាង​ចេញ​មុខ​សម្តែង​ គឺ​លើក​ណា​ក៏​នាង​ធ្វើ​ឱ្យ​គេ​ចាប់​អារម្មណ៍​គ្រប់​គ្នា​ ពេល​ឃើញ​នាង​លេង​ខ្លួន​​សិច​សីុ​ចាស់​ដៃ​ ដែល​​តា​រា​ស្រី​មួយ​ចំនួន​ធ្លាប់​ក្លាហាន​ពី​មុន​មិន​ហ៊ាន​ធ្វើ​ដូច​នាង​ឡើយ​ ។

តា​រា​សិច​ស៊ី​ ប៊ុន​ ​ផៃ​លីន​ ទើប​តែ​ជាប់​ចំណង​ស្នេហ៍​ជាមួយ​បុរស​​រស់​នៅ​អូ​ស្ត្រា​លី​ ។ បុរស​គូ​ស្នេហ៍​ឆ្លង​ដែន​ជ្រែក​អាកាស​រូប​នោះ​ ស្រលាញ់​តា​រា​ម្នាក់​នេះ​ណាស់​ ថែម​ទាំង​ហួង​ហែង​មិន​ឱ្យ​នាង​ចេញ​ទៅ​ណា​ទេ ក្រៅ​ពី​សម្តែង​ឱ្យ​ផលិត​កម្ម​ក្រៅ​ប្រទេស​ ។ អ្វី​គ្រប់​យា៉ង​ទាក់​ទិន​នឹង​សម្ភារ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ ក៏​កំពូល​ស្នេហ៍​របស់​ប៊ុន​ ផៃ​លីន​ ចេញ​មុខ​ផ្តល់​ជូន​មិន​ឱ្យ​ទើស​ចិត្ត​ឡើយ​ ធ្វើ​ឱ្យ​នាង​មាន​របស់​របរ​ប្រើ​ប្រាស់​សុទ្ធ​តែ​មាន​តម្លៃ​ សូម្បី​តែ​ខ្សែ​ដៃ​មាស​របស់​នាង​ ក៏​បុរស​នោះ​ទិញ​ឱ្យ​ដែរ​ ហើយ​ត្រូវ​ផៃ​លីន​ ប្រាប់​ថា​មាន​ទម្ងន់​ជិត​១០​តម្លឹង​ឯ​ណោះ​ ។ អ្នក​ណា​ក៏​ភ្ញាក់​ផ្អើល​ដែរ​ ព្រោះ​គ្រប់​ពិធី​ប្រគំ​តន្ត្រី​នានា​នៅ​តាម​ស្ថានីយ​ទូរ​ទស្សន៍​ ល្បី​ៗ​ ប៊ុន​ ផែ​លីន​ មិន​ដែល​បាន​បង្ហាញ​មុខ​ម្តង​ណា​ទេ​ តែ​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​នាង​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ជា​លំដាប់​ ។

ប៊ុន​ ផៃ​លីន​ បាន​រៀប​រាប់​ក្នុង​ពេល​ចូល​រួម​សម្តែង​ឱ្យ​ផលិត​កម្ម​ក្រៅ​ប្រទេស​ថា នាង​សិច​ស៊ី​តែ​ក្រៅ​កញ្ចក់​ទូរ​ទស្សន៍​ប៉ុណ្ណោះ​ តែ​បើ​ផ្សាយ​ផ្ទាល់​មិន​ហ៊ាន​ទេ​ ល្មម​ៗ​ប៉ុណ្ណោះ​ ម្យ៉ាង​មក​ពី​នាង​យល់​ថា នោះ​ជា​ការ​សម្តែង​សម្រាប់​ផ្សាយ​នៅ​ក្រៅ​ប្រទេស​មិន​មែន​ចាក់​ផ្សាយ​នៅ​ស្ថានីយ​​ទូរទស្សន៍​ណា​ទេ​ ទើប​រំលេច​ភាព​ឡូយ​ឆាយ​បញ្ចេញ​សាច់​តែ​ម្តង​​ទៅ​ ខណៈ​ដែល​នាង​និយម​ចូល​ចិត្ត​ភាព​សិច​ស៊ី​តាំង​តែ​ពី​ដើម​មក​ទៅ​ហើយ។

តា​រា​សិច​ស៊ី​អ្នក​ស្រុក​ព្រៃ​កប្បាស​ខេត្ត​តា​កែវ​រូប​នេះ​និយាយ​ថា «ខ្ញុំ​ពិត​ជា​មិន​ខ្លាច​អ្នក​ណា​ និយាយ​អំពី​នាង​ខ្ញុំ​ថា​មិន​ល្អ​នោះ​ទេ​ មក​ពី​នេះ​ជា​ចំណូល​ចិត្ត​ កុំ​ឱ្យ​តែ​ជ្រុល​ជាង​នេះ​ ។ ណាមួយ​មក​ពី​មុន​គេ​សុទ្ធ​តែ​ស្គាល់​នាង​ខ្ញុំ​ថា​ តែង​ខ្លួន​ចាស់​ដៃ​ទើប​ធ្វើ​ឱ្យ​ជ្រុល​តែ​ម្តង​ទៅ​ បើ​ជ្រុល​តែ​ធ្វើ​ឱ្យ​គេ​ចាប់​អារម្មណ៍​ទៅ​ហើយ​ មាន​តែ​ឱ្យ​ទៅ​តាម​ដំណើរ​តែ​ម្តង​ទៅ​កុំ​ឱ្យ​តែ​លើស​នេះ» ។

ចំពោះ​ចំណង​ស្នេហ៍​របស់​នាង​ជាមួយ​បុរស​នៅ​ប្រទេស​អូ​ស្ត្រា​លី​នោះ​ ផៃ​លីន អះ​អាង​ថា​នៅ​ល្អ​ដូច​មុន​ដោយ​ពួក​នាង​ស្វែង​យល់​ចិត្ត​គ្នា​បាន​ច្រើន​ ។ គូ​ស្នេហ៍​មិន​ឱ្យ​នាង​ធ្វើ​អី​ទេ​ គឺ​ធានា​ចិញ្ចឹម​ទាំង​ស្រុង​ដើម្បី​ឱ្យ​នាង​សប្បាយ​ចិត្ត​ ។ លើស​ពី​នេះ​គូ​ស្នេហ៍​របស់​នាង​មាន​គម្រោង​ធានា​នាង​យក​ទៅ​រស់​នៅ​ដែន​កោះ​អូ​ស្ត្រា​លី​ទៀត​ផង ទើប​នាង​ប្រឹង​រៀន​ភាសា​បរ​ទេស​ដើម្បី​ឱ្យ​ប្រើ​ការ​​បានងាយ​ស្រួល​​ទៅ​ដល់​ទី​នោះ​ប្រកប​កិច្ច​ការ​   ផ្សេងៗ ។

ផៃ​លីន​ បញ្ជាក់​ថា នាង​គ្មាន​បំណង​ផ្តួល​តំណែង​អ្នក​ណា​ទេ​ សម្រាប់​ភាព​សិច​ស៊ី​ តែ​នេះ​មក​ពី​នាង​និយម​ចូល​ចិត្ត​ ។ បើ​ចង់​កាច់​កុង​តា​រា​ផ្សេង​នោះ​គ្មាន​តែ​ម្តង​ បើ​ទោះ​ជា​មាន​អ្នក​ខ្លះ​ក្លា​ហាន​មិន​ចាញ់​នាង​ក៏​ដោយ​ ។

តា​រា​ស្រករ​ក្រោយ​ដែល​និយម​តែង​ខ្លួន​បញ្ចេញ​ល្វែង​លើ​ល្វែង​ក្រោម​ ធ្វើ​ឱ្យ​ទស្ស​និក​ជន​ចាប់​អារម្មណ៍​កន្លង​មក​ មាន​នាង​​ប៊ុន​ ផៃ​លីន កញ្ញា​ស្រី​នូ​ កញ្ញា​ពេជ្រ​ អាវី​ហ្សា និង​ចុង​ក្រោយ​នេះ​នាង​សេង​ សូ​ណា​ ក៏​ខ្លាំង​ណាស់​ដែរ៕