ថ្ងៃ ១៥ កើត ខែវិសាខ ព.ស.២៥៥៧ ឆ្នាំម្សាញ់ បញ្ចស័ក

ផា យ៉ា​ដា កុលាប​ដងស្ទឹង​ស​ង្កែបញ្ចេញ​ស្រទាប់ក្នុង​អាជីព​សិ​ល្បៈ

  • Text Size

ដោយ ៖ សា​ម៉​ន

ថ្ងៃសុក្រ ទី២ ខែកក្កដា ឆ្នាំ២០១០ ម៉ោង ០៩:២៣

កញ្ញា​ផា យ៉ា​ដា ជា​អ្នក​សំដែង​កាយវិការ​ខារ៉ាអូខេ និងភាពយន្ដ​ថ្មី​ទើបតែ​រះ កញ្ញា​ផា យ៉ា​ដា ជា​អ្នក​សំដែង​កាយវិការ​ខារ៉ាអូខេ និងភាពយន្ដ​ថ្មី​ទើបតែ​រះ

កោះសន្តិភាព

កញ្ញា​ផា យ៉ា​ដា ជា​អ្នក​សំដែង​កាយវិការ​ខារ៉ាអូខេ និងភាពយន្ដ​ថ្មី​ទើបតែ​រះ

រាជធានី​ភ្នំពេញ ៖ ក្នុង​វ័យ​១៧​ឆ្នាំ ប្រកបដោយ​រូប​សម្ពស្ស​ស្រស់​ផូរផង់ កញ្ញា​ផា យ៉ា​ដា ជា​អ្នក​សំដែង​កាយវិការ​ខារ៉ាអូខេ និងភាពយន្ដ​ថ្មី​ទើបតែ​រះ​ឡើង​ចាប់ពី​ដើមឆ្នាំ២០០៩​មក​។  នាង​មាន​ទេព​កោសល្យ​សំដែងខ្ពស់​គួរ​ជាទី​ពេញចិត្ដ​អ្នកដឹកនាំ​រឿង​និង​អ្នកទស្សនា ។ រយៈពេល​ជាង​១​ឆ្នាំ​នេះ​យ៉ា​ដា​ធ្លាប់​ចូល រួម​សម្ដែង​កាយវិការ​ខារ៉ាអូខេ​ឱ្យ​ផលិតកម្ម ក្រៅប្រទេស​ជា​ច្រើន និង​ថត​ស្ប៉ត​ឱ្យ​ហាងសំអាងការ​មួយ​ចំនួន ។ ជា​ពិសេស​នោះ​នាងធ្លាប់​ចូលរួម​សម្ដែង​រឿង​ភាគ​ឱ្យ​ស្ថានីយទូរទស្សន៍​CTN ក្នុង​រឿង “​ល្បិច​ស្រី​” ធ្វើ​ជាតួអង្គ​មិត្ដភក្ដិ​តួឯក​ស្រី និង​រឿង​“​រលកសម្លេង ”​ព្រមទាំង​សម្ដែង​ក្នុង​រឿង​“​ល្មម ហើយ​ណា​ប្ដី​” ដែល​ចាក់​ផ្សាយ​តាម​កញ្ចក់ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ ជា​តួអង្គ​ស្រី​ស្នេហ៍ លោក​ហេង ដា​រី​។ ក្រៅពី​សម្ដែង​ក្នុង​ខ្សែវី​ដេ​អូ​ភាគ​នាង​ក៏​ធ្លាប់​ចូលរួម​សម្ដែង​ក្នុង រឿង “​វិទ្យាល័យ​ខ្មោច​” ជា​ខ្សែភាពយន្ដ​ខ្នាតធំ​សំរាប់​ដាក់​បញ្ចាំង​នៅ​តាម​រោង​ផង​ដែរ ។

កញ្ញា​ផា យ៉ា​ដា ឱ្យ​ដឹង​ថា នាង​បោះជំហាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​សម្ដែងនេះ គឺ​ដោយសារ​តែ​កាលពី​នាង​នៅ​វ័យកុមារ​ពេល​ទស្សនា​ទូរទស្សន៍ និង​ភាពយន្ដ នាង​ឃើញ​គេ​សម្ដែង​ហាក់​មាន​និស្ស័យ​ចង់សម្ដែង​ដែរ ហើយ​ប្រាថ្នា​ថា​ចង់​ក្លាយជា​អ្នកសិល្បៈ​សម្ដែង​នេះ​តាំងពី​ពេល​នោះ​មក ។ ហេតុនេះ​ហើយ​នៅ​ចុងឆ្នាំ​២០០៨​នាង​បានសំរេចចិត្ដ​ឈប់​សិក្សា​ត្រឹម​ថ្នាក់​ទី​១១​មក​រស់នៅ​រាជធានី​ភ្នំពេញ ហើយ​ចូល​ហាត់រៀនសម្ដែង​នៅ​ក្នុង​ក្លឹ​ប​សិល្បៈ​មួយ​អស់​ពេល ៣​ខែ​។ នៅ​ដើមឆ្នាំ​២០០៩ នាង​មានឱកាសបាន​ចូលរួម​សម្ដែង​កាយវិការ​ខារ៉ាអូខេ និងភាពយន្ដ ហើយ​បន្ដ​រហូត​មក​ដល់​សព្វថ្ងៃ​។
កញ្ញា​យ៉ា​ដា មិន​ស្កប់ចិត្ដ​ត្រឹមតែ​អាជីពជា​អ្នក​សំដែង​នេះ​ទេ គឺ​នាង​មាន​មហិច្ឆតាចង់​កសាង​ខ្លួន​ឱ្យ​ក្លាយទៅជា​តារាចំរៀង​កិត្ដិយស​ទៀត​ផង ដូច្នេះ​ហើយ​សព្វ​ថ្ងៃនេះ​នាង ខិតខំ​ហាត់រៀន​ច្រៀង​ទៀត ។

ការ​ដាក់ចិត្ដ​ដាក់​កាយ​បំរើ​វិស័យ​សិល្បៈនេះ​ព្រោះ​នាង​មិន​សម្លឹង​ឃើញ​មាន​អាជីព​អ្វីផ្សេង​ពី​នេះ​ដែល​ធ្វើ​ឱ្យ​ជីវិត​នាង​ប្រសើរឡើយ​។ ម្យ៉ាងទៀតការ​ចូល​ប្រឡូក​ក្នុងវិស័យ​សិល្បៈ​សម្ដែង​នេះ​ព្រោះតែ​នាងចង់​មានកេរ្ដិ៍ឈ្មោះ​ល្បី ចង់ទៅ​ណា​មក​ណាមាន​គេ​ស្គាល់​ច្រើន និង​មាន​ទស្សនិកជន​តាមមើល និង​កោតសរសើរ​។ កញ្ញា ផា យ៉ា​ដា ឱ្យ​ដឹង​ថា នាង​មិន​មានជាប់​ពាក់ព័ន្ធ​ស្នេហា​ជាមួយ​បុរស​ណា​ទេ ព្រោះ​ពេល​មាន​អ្នក​តាម​សុំ​ស្នេហា​នាង​បានឆ្លើយ​ប្រាប់​គេ​ថា នាង​នៅ​ក្មេង​នៅ​ចង់សប្បាយ និង​ម្យ៉ាងទៀត​បើ​មាន​សង្សារនាង​ខ្លាច​បាត់​ប្រជាប្រិយភាព ។

កញ្ញា​ផា យ៉ា​ដា អាយុ​១៧​ឆ្នាំ មានស្រុកកំណើត​នៅ​ខេត្ដបាត់ដំបង ឪពុក​ឈ្មោះ​ទុ​យ វុ​ត្ថា ជា​អាជីវករ និង​ម្ដាយ​ឈ្មោះ​គី​ម ចាន់​បុប្ពា ជា​មេផ្ទះ ។ នាង​ជា​កូនច្បង​ក្នុង​ចំណោមបងប្អូន​២​នាក់ គឺ​រូប​នាង​និង​ប្អូនប្រុស​ម្នាក់ទៀត​។ ទៅ​ថ្ងៃ​អនាគត​ក្រៅពី​អាជីព​សិល្បៈ បើ​មាន​ភាព​លទ្ធភាព​នាង​ចង់​ក្លាយជា​ម្ចាស់ សណ្ឋាគារ ដូច្នេះ​ហើយ​ទើប​នាង​បង្កើន​ចំណេះដឹង​បន្ថែម ដោយពេល​ទំនេរ​ពី​ការ​សម្ដែង​នាងខិតខំ​ប្រឹងប្រែង​សិក្សា​ភាសា​អង់គ្លេស ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ


អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 23-05-2013 ម៉ោង 07:30 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0904,097
បាត ថៃឡង់ (1USD)29.7729.85
ដុង វៀតណាម (1USD)21,23021,330
យ៉េន ជប៉ុន (10.000JPY)9898.5
ដុល្លារ សិង្ហបូរី (100SGD)79.379.8
ដុល្លារ ហុងកុង (100HKD)12.8412.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.532.7
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)128128.5
ផោន អង់គ្លេស (100GBP)150150.7
ដុល្លារ អូស្ត្រាលី (100AUD)9696.5
ដុល្លារ កាណាដា (100CAD)9696.5
ហ្វ្រង់ ស្វ៊ីស (100CHF)102.5103
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,6801,690