ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ជាតិ​បារាំង​ម្នាក់​ចេញ​ពីម៉ាត​ទិញ​ស្រា​បៀរ​ដើរ​ទៅ​ផ្ទះ ត្រូវ​ចោរ​២​នាក់​ឆក់​ដប​ស្រា​បៀរ​ពី​ដៃ​វាយ​បែក​ក្បាល​ប្លន់​យក​កាបូប​លុយ​ទៅ​បាត់​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ជន​ជាតិ​បារាំង​ម្នាក់​ចេញ​ពី​ស្តារ​ម៉ាត​ទិញ​ស្រា​បៀរ​៤​ដប​ច្រក​ថង់​ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ត្រូវ​ចោរ​២​នាក់​ជិះ​ម៉ូតូ​មក​ដល់​ឆក់​ដប​ស្រា​បៀរពី​ដៃ​​វាយ​បែក​ក្បាល ហើយ​យក​សំបក​ដប​ចាក់​បណ្តាល​ឱ្យ​របួស​ធ្ងន់​ទើប​ប្លន់​យក​កាបូប​លុយ​ជិះ​គេច​បាត់​ស្រមោល​។

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ជន​ជាតិ​បារាំង​ម្នាក់​ចេញ​ពី​ស្តារ​ម៉ាត​ទិញ​ស្រា​បៀរ​៤​ដប​ច្រក​ថង់​ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ត្រូវ​ចោរ​២​នាក់​ជិះ​ម៉ូតូ​មក​ដល់​ឆក់​ដប​ស្រា​បៀរពី​ដៃ​​វាយ​បែក​ក្បាល ហើយ​យក​សំបក​ដប​ចាក់​បណ្តាល​ឱ្យ​របួស​ធ្ងន់​ទើប​ប្លន់​យក​កាបូប​លុយ​ជិះ​គេច​បាត់​ស្រមោល​។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ធ្នូ ២០១៣ ខាង​លិច​សារមន្ទីរ​ជាតិ​តាម​ផ្លូវ​លេខ​១៧៨​កែង​១៣ សង្កាត់​ជ័យ​ជំនះ​ ខណ្ឌ​ដូន​ពេញ​ ។

អ្នក​ឃើញ​ហេតុ​ការណ៍​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ជន​ជាតិ​បារាំង​បាន​ចូល​ទៅ​ក្នុង​ផាន់​ដាម៉ាត​ទិញ​ស្រា​បៀរ​ចំនួន​៤​ដប​ ហើយ​ច្រក​ថង់​ដើរ​ត្រឡប់​ទៅ​កន្លែង​ស្នាក់​នៅ ខណៈ​ពេល​កំពុង​ដើរ​តាម​ផ្លូវ​លេខ​១៧៨​ចេញ​ពី​ម៉ាត​បាន​ប្រមាណ​៣០​ម៉ែត្រ​ស្រាប់​តែ​មាន​ចោរ​២​នាក់​ជិះ​ម៉ូតូ​ធុន​សេ​១២៥​មួយ​គ្រឿង​មក​ដល់​បាន​ឆក់​យក​ដប​ស្រា​បៀរ​ពី​ជន​ជាតិ​បារាំង​យក​ទៅ​វាយ​ក្បាល​បណ្តាល​ឱ្យ​បែក​ដប ហើយ​យក​សំបក​ដប​ចាក់​ទៅ​លើ​មុខ​ ក និង​ខ្នង​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​របួស​ធ្ងន់​ទើប​ប្លន់​យក​កាបូប​លុយ​ពី​ជន​រង​គ្រោះ​ រួច​នាំ​គ្នា​ជិះ​គេច​ខ្លួន​បាត់​អស់​។

ក្រោយ​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​របួស​ធ្ងន់​ត្រូវ​រថ​យន្ត​សង្គ្រោះ​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ ចំណែក​លុយ​នៅ​ក្នុង​កាបូប​ដែល​ចោរ​ប្លន់​យក​ទៅ​បាត់​នោះ​មិន​ដឹង​ថា​មាន​ចំនួន​ប៉ុន្មាន​ទេ ព្រោះ​ជន​ជាតិ​បារាំង​អត់​ចេះ​និយាយ​ខ្មែរ​ ៕