ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Sa​ms​un​g​ តាំង​បង្ហាញ​ទូរទ​ស្សន៍​ ​U​H​D ​T​V ​S​9​ ​ទំហំ​ ​85​អ៊ីញ​ ដ៏​ធំ​បំផុត​មក​កាន់​កម្ពុ​ជា​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេ​ញ​៖ ក្រុម​ហ៊ុន​ Sa​ms​un​g ​ដែល​ជាក្រុម​ហ៊ុន​អេឡិច​​​​ត្រូ​និក​​ឈាន​​មុខ​​គេ​មួយ​​នៅ​លើ​ពិភព​លោក​បាន​នាំមក​នូវបទ​ពិសោធន៍​ ទូរទស្សន៍​ចុង​ក្រោយ​បំផុត​ តាម​រយៈ​ការ​ចេញ​នូវ​ទូរទ​ស្សន៍​ប្រភេទ​ Ul​tra​ High​-De​finition​ (UHD)​ TV ​S9 ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក ​ដោយ​បាន​ដាក់​តាំង​បង្ហាញ​នៅហាង​ K4​ បាក់ទូក កាល​ពី​ថ្ងៃទី 14 ធ្នូ កន្លងមក​។

ទូរ​ទ​ស្សន៍ Sam​sung​ UHD ​TV មាន​ជម្រើស​បន្ថែម​ទំហំ​ 55 ​អ៊ីញ​ និង​65 ​អ៊ីញ​ ដែល​ជួយ​ឲ្យ​ប្រជាជន​កម្ពុជា​អាច​ទទួល​បាន​​នូវ​បទ​ពិសោធន៍​ថ្មី​ដ៏​អស្ចារ្យ ​ក្នុង​ការ​ទស្សនា​លើ​អេក្រង់​ដ៏ធំ ​និង​អាច​ស្វែង​យល់​ពី​បច្ចេក​វិទ្យាចុ​ង​ក្រោយ​ព្រម​ទាំង​ការ​ច្នៃ​ប្រឌិត​ដ៏​ទំនើប​គ្មាន​គូ​ប្រៀប​របស់​Samsun​g។

លោក​​ស្រី​ ព្រី​ម៉ា​វ៉ា​រីន​ កូ​ស៊ីត​នូ​គុណ​ ប្រ​ធាន​ផ្នែក​​​ផលិ​តផល​ប្រើ​ប្រាស់​អេឡិច​ត្រូនិក​ Sam​sung នៅ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ «​យើង​ជឿ​ថា​ ទូរ​ទស្សន៍​ UHD ​TV ​ គឺជា​ទិស​ដៅ​ដ៏​​សំខាន់​មួយ​នៅក្នុង​ទីផ្សារ​​ នា​ពេល​​ខាងមុខ​ ជា​ពិសេស​សម្រាប់​អតិ​ថិ​ជន​​ជាន់ខ្ពស់​ដែល​រំ​ពឹង​ចង់​បាន​ពី​ម៉ាក​សញ្ញា​ ដូច​ជា​  Sa​m​sung​ នេះ​ជា​ដើម​។ ​ទូរទ​ស្សន៍​ U​H​D ​TV ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​កម្រិត​ទូរទស្សន៍​ SM​ART TV ​ស៊េ​រី​ថ្មី ដែល​បាន​ដាក់​បង្ហាញ​ពីពេល​មុន និង​ធា​នា​ថា​អ្នក​ប្រើ​ប្រាស់​អាច​ រីក​រាយ​ទស្សនា​ជាមួ​យរូបភាព​ច្បា​ស់​ ត្រជា​ក់ភ្នែក​ នៅ​លើ​អេក្រង់​ដ៏ធំ​ ។ ​នេះ​ជា​កម្រិត​​នៃ​ការ​ច្នៃ​ប្រឌិត​ថ្មី ​ដែល​នឹង​ធ្វើ​ឲ្យ​ការ​រស់​នៅ  របស់​​អតិ​ថិ​ជ​នកា​ន់តែទំនើ​ប»។