ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កើន​គុណភាព​ដំណេក​​តាម​រយៈ​ការ​​កាត់​​បន្ថយ​​អាហារ​​សម្បូរ​ខ្លាញ់​​​​​ តែ​បន្ថែម​ការ​ទទួល​ទាន​​បន្លែ​​​និង​ទឹក​ឱ្យ​បាន​​ច្រើន​

10 ឆ្នាំ មុន

​ការ​ស្រាវ​ជ្រាវ​របស់​អ្នកវិទ្យា​សាស្ត្រ​ ពិត​ជា​បាន​រក​ឃើញ​នូវ​ការ​ជាប់​ទាក់​ទង​គ្នា​យ៉ាង​ជិត​ស្និទ្ធ​រវាង​អ្វី​ដែល​យើង​ទទួល​ទាន​ និង​ដំ​ណេក​ស្កប់​ស្កល់​ក្នុង​ពេល​យប់ ។ ពួក​អ្នក​វិទ្យាសាស្ត្រ​របស់​សាកល​វិទ្យា​ល័យ​ University of Pennsylvania​ សហរដ្ឋ​អា​មេរិក​ បាន​រក​ឃើញ​ថា សារ​ធាតុ​ចិញ្ចឹម​ពិត​ប្រា​កដ​ អាច​ដើរ​តួ​នា​ទី​យ៉ាង​សំ​ខាន់​​​លើ​លំ​នាំ​នៃ​ដំ​ណេក​ប្រ​កប​ដោយ​សុខ​ ភាព ។​ ពួក​គេ​បាន​អះ​អាង​ថា កង្វះ​ខាត​វី​តា​មីន C ការ​បាត់​បង់​ជាតិ​ទឹក​ឬ​ការ​ទទួល​ទាន​អា​ហារ​មាន​ខ្លាញ់​ច្រើន​សុទ្ធ​តែ​អាច​បំ​ផ្លាញ​ដំ​ណេក​ដ៏​ស្កប់​ស្កល់​បាន ។ បណ្តា​

​ការ​ស្រាវ​ជ្រាវ​របស់​អ្នកវិទ្យា​សាស្ត្រ​ ពិត​ជា​បាន​រក​ឃើញ​នូវ​ការ​ជាប់​ទាក់​ទង​គ្នា​យ៉ាង​ជិត​ស្និទ្ធ​រវាង​អ្វី​ដែល​យើង​ទទួល​ទាន​ និង​ដំ​ណេក​ស្កប់​ស្កល់​ក្នុង​ពេល​យប់ ។ ពួក​អ្នក​វិទ្យាសាស្ត្រ​របស់​សាកល​វិទ្យា​ល័យ​ University of Pennsylvania​ សហរដ្ឋ​អា​មេរិក​ បាន​រក​ឃើញ​ថា សារ​ធាតុ​ចិញ្ចឹម​ពិត​ប្រា​កដ​ អាច​ដើរ​តួ​នា​ទី​យ៉ាង​សំ​ខាន់​​​លើ​លំ​នាំ​នៃ​ដំ​ណេក​ប្រ​កប​ដោយ​សុខ​  ភាព ។​ ពួក​គេ​បាន​អះ​អាង​ថា កង្វះ​ខាត​វី​តា​មីន C ការ​បាត់​បង់​ជាតិ​ទឹក​ឬ​ការ​ទទួល​ទាន​អា​ហារ​មាន​ខ្លាញ់​ច្រើន​សុទ្ធ​តែ​អាច​បំ​ផ្លាញ​ដំ​ណេក​ដ៏​ស្កប់​ស្កល់​បាន ។ បណ្តា​ជន​ដែល​មិន​ទទួល​បាន​    វីតា​មីន C (​មាននៅ​ក្នុង​ក្រូច​​ពោធិ៍​សាត់​ ផ្កា​ខាត់​ណា​ខៀវ ម្ទេសប្លោក​និង​បណ្តា​បន្លែ​ស្លឹក​ពណ៌​បៃតង​) -រ៉ែ Selenium (​មាននៅ​ក្នុង​ពពួក​សណ្តែក​​សម្បូរ​ប្រេង​ សាច់​និង​ងាវ ខ្យងខ្ចៅ បង្គា បង្កង) និង​សារ​ធាតុ​លី​កូ​ប៉ែន​ (មាន​នៅ​ក្នុងបន្លែ​ពណ៌​ក្រហម​និង​ពណ៌​ទឹក​ក្រូច​)​ ត្រូវ​គេ​ដឹង​ថា​ ជួប​បញ្ហា​ដេក​មិន​សូវ​លក់​ ។​

ចំណែក​ ​អា​ហារ​ដែល​សម្បូរ​ខ្លាញ់​និង​អា​ហារ​មាន​សារ​ធាតុ​ Choline (​​មាន​ក្នុង​ស៊ុត​និង​សាច់​​ជាប់​​ខ្លាញ់​) ត្រូវ​អ្នក​វិទ្យា​សាស្ត្រ​រក​ឃើញ​ថា ​​បង្កការ​រំ​ខាន​ដល់​ដំ​ណេក​យ៉ាង​ធ្ងន់​ធ្ងរ​ ។​

អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​ សាស្ត្រា​ចារ្យ Michael Grandner បាន​ថ្លែង​ថា ​៖ «ជា​ទូ​ទៅ អ្នក​ដែល​ទទួល​ទាន​ដំ​ណេក​ពី​៧​-៨​ម៉ោង​ក្នុង​មួយ​យប់​ របប​អា​ហារ​របស់​គេ​ខុស​ប្លែក​គ្នា​ទៅ​នឹង​អ្នក​ដែល​ដេក​តិច​ជាង​៧​ម៉ោង​ឬ​ច្រើន​ជាង​៨​ម៉ោង ។​ ដូច្នេះ​ ដំណេក​ខ្លី​និង​វែង​ អាច​ជាប់​ពាក់​ព័ន្ធ​នឹង​ការទទួល​​ទាន​​អា​ហារ​តិច​ឬ​ច្រើន​» ៕