ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​រណ្ដៅ​​ឧស្ម័ន​​ដ៏ធំ ​​ឬ​«ទ្វារ​​ឆ្ពោះ​ទៅ​ឋាន​នរក​»​មាន​ភ្លើង​​ឆេះ​ជា​ប្រចាំ​​

10 ឆ្នាំ មុន

សារ​ព័ត៌​មាន​​​បរទេស​ផ្សាយ​​ថា រណ្ដៅ​​ឧស្ម័ន​​មួយនៅ​​ក្នុងប្រទេ​សតួក​មេ៉នីស្ថាន ឬ​ហៅ​ថា​​«ទ្វារ​​ឆ្ពោះ​ទៅ​​ឋាន​នរក​» ​មានភ្លើង​​ឆេះឥត​ឈប់​​ជា​រៀង​រាល់​​ថ្ងៃ​រ​យៈ​ពេល​​​​ជាង​​៤០​ឆ្នាំ​​​​មក​ហើយ​​​ក្រោយ​​ពី​​​​ក​កើត​ឡើង​​​​​ដោយ​ការ​ជីក​រក​ប្រភព​ឧស្ម័ន​​​ ។

រណ្ដៅ​​​ឧស្ម័ន​​នោះ​មាន​ទំហំ​ប្រហែល​​៧០​ម៉ែត្រ​​​ ស្ថិត​នៅ​ក្បែរ​ភូមិ​​មួួយ​ដែលអ្ន​ក​ភូមិ​​​ហៅ​ថា​«ទ្វារ​​ឆ្ពោះទៅ​ឋាន​នរក​» ។​ រណ្ដៅ​ឧស្ម័ន​​

​​សារ​ព័ត៌​មាន​​​បរទេស​ផ្សាយ​​ថា រណ្ដៅ​​ឧស្ម័ន​​មួយនៅ​​ក្នុងប្រទេ​សតួក​មេ៉នីស្ថាន ឬ​ហៅ​ថា​​«ទ្វារ​​ឆ្ពោះ​ទៅ​​ឋាន​នរក​» ​មានភ្លើង​​ឆេះឥត​ឈប់​​ជា​រៀង​រាល់​​ថ្ងៃ​រ​យៈ​ពេល​​​​ជាង​​៤០​ឆ្នាំ​​​​មក​ហើយ​​​ក្រោយ​​ពី​​​​ក​កើត​ឡើង​​​​​ដោយ​ការ​ជីក​រក​ប្រភព​ឧស្ម័ន​​​ ។

រណ្ដៅ​​​ឧស្ម័ន​​នោះ​មាន​ទំហំ​ប្រហែល​​៧០​ម៉ែត្រ​​​ ស្ថិត​នៅ​ក្បែរ​ភូមិ​​មួួយ​ដែលអ្ន​ក​ភូមិ​​​ហៅ​ថា​«ទ្វារ​​ឆ្ពោះទៅ​ឋាន​នរក​» ។​ រណ្ដៅ​ឧស្ម័ន​​នោះ​ចាប់កកើត​​នៅ​ឆ្នាំ​​​១៩៧១​ ​​​នៅ​លើ​បរិវេណ​ដែន​ដី​ដែល​មាន​ឈ្មោះ​ថា​ប្រភព​​ប្រេង​ ។ ​អ្នកវិទ្យា​​សាស្ត្រ​​​​បាន​​​ចោះ​ជីក​​តំបន់​នោះ​​​ ស្ថិត​ក្រោម​ការ​ឧបត្ថម្ភ​​ពី​រដ្ឋាភិបាល​សហភាព​សូវៀត​​ដែល​ត្រូ​វ​ការ​​ឧស្ម័ន​​ ប៉ុន្តែលទ្ធ​ផល​​បង្ហាញ​ថា ត្រង់​បរិវេណ​​​​ជីក​បង្ក​ឱ្យ​កើត​ជា​ប្រលោះ​មួយ​ហៅ​ថា​ចំណុច​បញ្ចេញ​ឧស្ម័​ន​​​​យ៉ាង​​ច្រើន ​និង​បង្ក​ឱ្យ​មាន​ភ្លើង​​ឆាប​ឆេះ​​ឡើង​ ។

​ក្រោយមក​អ្នក​វិទ្យាសាស្ត្រ​​​សម្រេច​ថា ​វិធី​សាស្ត្រ​​ក្នុងការ​លុប​បំបាត់​​ការ​ឆាប​ឆេះ​ឧស្ម័ន​​​​នោះ​​ត្រូវបណ្ដោយ​​​ឱ្យ​វា​ឆាប​ឆេះ​​រហូត​ដល់​​​អស់​​អំណាច​​ដោយ​​ខ្លួន​ឯង​​​ តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​​​ប៉ុណ្ណោះ​​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​​​​​វា​នៅ​បន្ត​ឆេះ​​រហូត​ដល់​ពេល​បច្ចុប្បន្ន​ដោយមាន​រយៈ​​​ពេល​​​ជាង​​៤០​ឆ្នាំ​​​មក​ហើយ ។​​

​គេ​ជឿ​ថា ​​វាល​ខ្សាច់​ការ៉ាកាំ​​ គឺជា​​​ប្រភព​ឧស្ម័ន​​ដ៏ធំ​បំ​ផុត​នៅ​លើ​ពិ​ភពលោក​​​ និង​អាជ្ញា​ធរ​តួក​ម៉េនីស្ថាន​​មាន​សង្ឃឹម​ថានឹង​​នាំ​ចេញ​​ឧស្ម័ន​​ធម្ម​​ជាតិ​ក្នុង​បរិ​មាណ​​​​​៧៥លាន​​ម៉ែត្រគូប​​ក្នុង​រយៈ​​​ពេល​​២០​​​ឆ្នាំ ​ខាង​មុខ ៕​