ទូរទស្សន៍ក្នុងស្រុកមួយរាយការណ៍ថា មនុស្សយ៉ាងតិច៥នាក់ស្លាប់ ហើយ២០នាក់ទៀតត្រូវរបួស កាលពីព្រឹកថ្ងៃទី២១ វិច្ឆិកា ក្នុងការផ្ទះមួយនៅទីក្រុងកេតា ភាគពាយ័ព្យប៉ាគីស្ថាន ។សារព័ត៌មានក្នុងស្រុករាយការណ៍ថា ការផ្ទុះកើតមាននាវេលាម៉ោង៩និង២០នាទី ពេលគ្រាប់បែកមួយគ្រាប់ដាក់ជាប់នឹងម៉ូតូមួយគ្រឿងបានផ្ទុះក្នុងផ្សារមួយស្ថិតនៅតាមវិថីសៀរគីក្រុង កេតា ។
ប៉ូលិស២នាក់និងកុមារម្នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ទាំង៥នាក់ ហើយអ្នករបួស២នាក់ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ។ យោងតាមការវាយតម្លៃថា រថយន្តរវាងពី៨ទៅ១០គ្រឿង និងអគារទាំងឡាយស្ថិតនៅក្បែរកន្លែងផ្ទុះក៏រងការបំផ្លាញដែរ ។ ការផ្ទុះកើតមាននៅជិតប៉ុស្តិ៍ត្រួតពិនិត្យមួយនៅក្នុងផ្សារ ។ ពួកអ្នកជួយសង្គ្រោះត្រូវបានបញ្ជូនទៅក្រោយការផ្ទុះបន្តិច រួចជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសីុវិលមួយនៃទីក្រុង ៕
ចែករំលែកព័តមាននេះ