ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​​​​មួយ​ក្រុម​គេច​​ពី​សាលា​​ចូល​ទៅ​​ជិះ​ស្គី​ ចោរ​លួច​ម៉ូតូ​បាត់​

10 ឆ្នាំ មុន

ខេត្ត​ព្រៃ​វែង​ ៖ សិស្ស​​មួយ​ក្រុម​​មាន​គ្នា​​៥​​ទៅ​៦​នាក់​ដែល​​​គេច​ពី​សាលា​រៀន​​​ហើយ​នាំ​គ្នា​មក​ជិះ​ស្គី​លេង​ កាល​​ពី​ថ្ងៃ​ទី​១២ វិច្ឆិកា​ តាំង​ពី​ម៉ោង​​៧​និង​៣០​នាទី​ រហូត​​ដល់​ម៉ោង​៩​និង​៣០​នាទី​​​​ព្រឹក បាន​ត្រូវ​ចោរ​លួច​កាច់​សោ​.ក​យក​ម៉ូតូ​បាត់​​​អស់​មួយ​គ្រឿង​ ។​ ​ហេតុ​ការណ៍​​នេះបាន​កើត​ឡើង​​​​នៅ​​មុខ​កន្លែង​​លេង​ស្គី​​អុី​ប៊ែរ​​ ស្ថិត​​ក្នុង​ភូមិ​២ ឃុំ​​ព្រែក​​ខ្សាយ​​ «ខ» ស្រុក​ពាមរក៍ ។​

ប្រភព​​ព័ត៌​មាន​​​ឱ្យ​ដឹង​ថា ​សិស្ស​​ដែល​បាត់​ម៉ូតូ​​​​នេះ​ឈ្មោះ ឈុន ឧត្តម​ ជា​សិស្ស​​វិ​ទ្យាល័យ​​​តាគោក ថ្នាក់​ទី​១០​ ស្ថិត​ក្នុង​ឃុំ​ល្វា​​ ស្រុក​ព្រះ​ស្តេច​ ។ មិត្ត​ភក្តិ​​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​​​​និយាយ​ថា​ ជា​រឿយៗ​​ពួក​គេ​​​មាន​គ្នា​​៥​ទៅ​៦​នាក់ តែង​នាំ​គ្នា​មក​ជិះ​​ស្គី​លេង​​នៅ​ទី​នេះ​ ដោយ​ទុក​​​ម៉ូតូ​​នៅ​មុខ​ផ្ទះ​​​ស្គី ហើយ​​ក៏​ចូល​​ទៅ​​​ជិះ​ស្គី​លេង​​១​ម៉ោង​​​ថ្លៃ​ពី​៤​ទៅ​៥​ពាន់​រៀល​ ។ ចំណែក​លើក​នេះ​ ចូល​លេង​អស់​​រយៈ​ពេល​​ប្រហែល​២​ម៉ោង​​ លុះ​ចេញ​មក​វិញ​​ស្រាប់​តែ​បាត់​ម៉ូតូ​​​​​១​គ្រឿង​​​ម៉ាក​​ សេ១២៥ ពណ៌​ខ្មៅ​ ស៊េរី​​២០១១ គ្មាន​ស្លាក​  លេខ ។ ​ក្រោយ​ពី​ដឹង​ថាបាត់ ម្ចាស់​ម៉ូតូ​បាន​ស្រែក​ឆោ​ឡោ​​ឡើង​​ឱ្យ​ម្ចាស់​ផ្ទះ​​ជួយ​រក​តែ​រក​មិន​ឃើញ​ ក៏រត់​ទៅ​ប្តឹង​សមត្ថ​កិច្ច​​ឱ្យ​ជួយ​តាម​រក​​​ ក៏​នៅ​តែ​មិន​ឃើញ​​​ទៀត ។

​គួរ​កត់​សម្គាល់​ថា​ នៅ​ក្នុង​តំបន់​​អ្នក​លឿង​​ បើ​តាម​​ប្រជា​ពលរដ្ឋ​​​​និយាយ​ថា​ មិន​ថា​នៅ​មុខ​ផ្សារ​​-​មុខ​ផ្ទះ​​ ឬ​មន្ទីរ​​ពេទ្យ​​​ទេ​​ ឱ្យ​តែ​ប្រហែស​​ គឺ​បាត់​ស្រមោល​​ហើយ​​ ព្រោះ​ចោរ​​ធ្លាប់​កាច់​​សោ.ក​​ម៉ូតូ​យក​ទៅ​ផុយៗ​​​អស់​​ជិត​១០​គ្រឿង​មក​ហើយ​​ ដូច្នេះ​​សូម​ប្រុង​ប្រយ័ត្ន ៕