ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ស៊ី​ឈួន​​រៀប​ការ​ឆ្កែ​​​ពិការ​ដើម្បី​លើក​ស្ទួយ​ខេត្ត​ឱ្យចម្រុង​ចម្រើន​

11 ឆ្នាំ មុន

សារ​ព័ត៌​មាន​របស់​ចិន​​​ផ្សាយ​ថា​​ អាជ្ញាធរ​ខេត្ត​ស៊ី​ឈួន​​​រង​ការ​រិះ​គន់​ចំពោះ​ពិធី​រៀប​ការ​ឆ្កែ​ពិការ​ចំនួន​២​ក្បាល​​ ក្នុង​គោលបំណង​ដើម្បី​បង្ហាញ​ពី​និមិត្ត​រូប​​​នៃ​ក្តី​សង្ឃឹម​ និង​ភាព​ថ្កុំ​ថ្កើង​ជា​ថ្មី​របស់​ខេត្ត​​ ក្រោយ​ពី​​រញ្ជួយ​ដី​​កាល​ពី​ឆ្នាំ​២០០៨ បង្ក​ឱ្យ​មាន​អ្នក​​​ស្លា.ប់​ជាង​​​​ ៨៧.០០០​នាក់​ និង​បំផ្លិច​បំ​ផ្លាញ​លំនៅ​ឋាន​​​​ជាង​​៤,៨​លាន​ខ្នង​​ ។​

សារ​ព័ត៌​មាន​របស់​ចិន​​​ផ្សាយ​ថា​​ អាជ្ញាធរ​ខេត្ត​ស៊ី​ឈួន​​​រង​ការ​រិះ​គន់​ចំពោះ​ពិធី​រៀប​ការ​ឆ្កែ​ពិការ​ចំនួន​២​ក្បាល​​ ក្នុង​គោលបំណង​ដើម្បី​បង្ហាញ​ពី​និមិត្ត​រូប​​​នៃ​ក្តី​សង្ឃឹម​ និង​ភាព​ថ្កុំ​ថ្កើង​ជា​ថ្មី​របស់​ខេត្ត​​ ក្រោយ​ពី​​រញ្ជួយ​ដី​​កាល​ពី​ឆ្នាំ​២០០៨ បង្ក​ឱ្យ​មាន​អ្នក​​​ស្លាប់​ជាង​​​​ ៨៧.០០០​នាក់​ និង​បំផ្លិច​បំ​ផ្លាញ​លំនៅ​ឋាន​​​​ជាង​​៤,៨​លាន​ខ្នង​​ ។​

​នៅ​ក្នុង​របាយ​ការណ៍​​បង្ហាញ​ថា​​ ឆ្កែ​២​ក្បាល​នោះ​គឺ គុយ​គុយ​​ និង​​ឡាន​ឡាន​​ ត្រូវ​គេ​រៀប​ការ​ឱ្យ​ស្រប​តាម​​ទំនៀម​ទម្លាប់​បុរាណ​របស់​ចិន​​​ដោយ​​ឱ្យ​ពួក​វា​​ជិះ​គ្រែ​ស្នែង​ដង្ហែ​​នៅ​លើ​ដង​ផ្លូវ​​ ។ អាជ្ញាធរ​ក្នុង​ខេត្ត​ស៊ី​ឈួន​​បាន​ហៅ​​ពិធី​នោះ​ថា​ ជា​​អាពាហ៍​ពិពាហ៍​​ដ៏​សក្តិ​សិទ្ធិ​​ ។ គុយ​គុយ​​ ធ្លាប់​ជាប់​នៅ​ក្នុង​គំនរ​បាក់​បែក​រយៈ​ពេល​៣​ថ្ងៃ​​ ហើយ​បាន​ទទួល​ការ​ជួយ​សង្គ្រោះ​​​ពី​អាជ្ញាធរ​​ ក្រោយ​​មក​ក៏​បាន​​ជួប​នឹង​​ឡាន​ឡាន​​ ដែល​របួស​ធ្ងន់​​​ ដោយ​រញ្ជួយ​ដី​​​​ និង​ត្រូវ​ម្ចាស់​បោះ​បង់​ចោល​​ ។ ​ក្រោយ​រញ្ជួយ​ដី​ ឆ្កែ​​ទាំង​២​​ក្បាល​​​នោះ​ធ្លាក់​ខ្លួន​ពិការ​​ ។​
​អ្នក​ស្រុក​រិះ​គន់​ថា​​ ជា​រឿង​ខ្ជះ​ខ្ជាយ​មួយ​​ និង​គ្មាន​ប្រយោជន៍​​ដែល​អាជ្ញាធរ​ចំណាយ​ប្រាក់​​​រៀប​ការ​ឱ្យ​ឆ្កែ​​​​ ៕