ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​កា​រិនី​​រោង​ចក្រ​កាត់​ដេរ​ម្នាក់​ត្រូវជន​​​​សង្ស័យ​​ជា​មិត្ត​ភក្តិ​ ២នាក់​ វាយ​ និង​កា.ប់​ជា​ច្រើន​កាំបិត​ របួស​ធ្ងន់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ស្រ្តី​ម្នាក់​ជា​កម្ម​ការិនី​រោង​ចក្រ​កាត់​ដេរ​ ត្រូវ​បាន​ជន​សង្ស័យ​ជា​ស្រ្តី​មាន​គ្នា​ ២នាក់​ ដែល​ជា​មិត្ត​ភក្តិ​​ វាយ​នឹង​អង្រែ​បុក​គ្រឿង​ ហើយ​កា.ប់​ជា​ច្រើន​កាំ​បិត​បុ័ង​តោ​ត្រូវ​ចំ​ក្បាល​ និង​ដង​ខ្លួន​ រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្រ្គោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ។

រាជ​ធានី​ភ្នំ​ពេញ​ ៖ ស្រ្តី​ម្នាក់​ជា​កម្ម​ការិនី​រោង​ចក្រ​កាត់​ដេរ​ ត្រូវ​បាន​ជន​សង្ស័យ​ជា​ស្រ្តី​មាន​គ្នា​ ២នាក់​ ដែល​ជា​មិត្ត​ភក្តិ​​ វាយ​នឹង​អង្រែ​បុក​គ្រឿង​ ហើយ​កាប់​ជា​ច្រើន​កាំ​បិត​បុ័ង​តោ​ត្រូវ​ចំ​ក្បាល​ និង​ដង​ខ្លួន​ រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្រ្គោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ។

ហេតុ​ការណ៍​ភ្ញាក់​ផ្អើល​នេះ​ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៧យប់​ ថ្ងៃទី​១១​ កញ្ញា​ ២០១៣​ នៅ​ចំណុច​បន្ទប់​​ផ្ទះ​ជួល​លេខ​៤០៦​ ​ជាន់​ទី​៣​ ស្ថិត​ក្នុង​ភូមិ​អង្គ​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។ ជន​រង​គ្រោះ​ឈ្មោះ​ ផាន​ ដាលីន​ ភេទ​ស្រី​ អាយុ​ជាង​ ៣០​ឆ្នាំ​ មុខ​របរ​ជា​កម្ម​ការិនី​នៅ​រោង​ចក្រ​កាត់​ដេរ​ ត្រូវ​ស្រ្តី​ជា​មិត្ត​ភក្តិ ២នាក់​ ​វាយ​​​នឹង​អង្រែ​បុក​គ្រឿង​យ៉ាង​ដំណំ​ ហើយ​កាប់​នឹង​កាំ​បិត​បុ័ង​តោ​ ប្លន់​យក​​កង​ដៃ​ និង​ក្រវិល​ ពី​ជន​រង​គ្រោះ​ ។

ចំណែក​ជន​ដៃ​ដល់​ឈ្មោះ​ ១. អ៊ែល​ រ៉​ហ្វី​អាស​ ភេទ​ស្រី​ អាយុ​ជាង​ ២០​ឆ្នាំ​ ជន​ជាតិ​អ៊ី​ស្លាម​ ធ្វើ​ការ​រោង​ចក្រ​ជា​មួយ​ជន​រង​គ្រោះ​ ឯ​​បក្ខ​​ពួក​ម្នាក់​ទៀត​ពុំ​ទាន់​ស្គាល់​អត្ត​សញ្ញាណ​​នៅ​ឡើយ​។ បច្ចុប្បន្ន​ ស្រ្តី​​ជា​ជន​ដៃ​ដល់​​ទាំង​ ២នាក់​ ត្រូវ​បាន​សមត្ថ​កិច្ច​​ធ្វើ​ការ​ឃាត់​ខ្លួន​ និង​នាំ​ទៅ​ធ្វើ​ការ​សួរ​នាំ​បន្ត​ ៕