ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុង​តឺន័រ​សាក​កម្លាំង​ជាមួយ​ធុន​ត្រា​របើក​កាបូ​នៅ​ក្រុង​ព្រះ​សីហនុ​

10 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ​ ៖ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​មួយ​បាន​កើត​ឡើង​រវាង​រថយន្ត​ម៉ាក​ធុន​ត្រា​ ពណ៌​ខ្មៅ​បុក​ជា​មួយ​រថយន្ត​កុងតឺន័រ​ កាល​ពី​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣​ សីហា​ នៅ​ចំណុច​មុខ​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្ត​ ចំណុច​ផ្លូវ​ចំណោត​លោក​យាយ​ម៉ៅ​ ស្ថិត​ក្នុង​ភូមិ​៣​ សង្កាត់​១​ ក្រុង​ព្រះ​សីហនុ ។​

ខេត្ត​ព្រះ​សីហនុ​ ៖ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​មួយ​បាន​កើត​ឡើង​រវាង​រថយន្ត​ម៉ាក​ធុន​ត្រា​ ពណ៌​ខ្មៅ​បុក​ជា​មួយ​រថយន្ត​កុងតឺន័រ​ កាល​ពី​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣​ សីហា​ នៅ​ចំណុច​មុខ​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្ត​ ចំណុច​ផ្លូវ​ចំណោត​លោក​យាយ​ម៉ៅ​ ស្ថិត​ក្នុង​ភូមិ​៣​ សង្កាត់​១​ ក្រុង​ព្រះ​សីហនុ ។​

មន្ត្រី​នគរ​បាល​បានឱ្យ​ដឹង​ថា​ គ្រោះ​ថ្នាក់​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នោះ​ពុំ​បណ្តាល​ឱ្យ​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​មនុស្ស​ណា​ម្នាក់​ទេ​ ។ រថយន្ត​កុងតឺន័រ​ម៉ាក​នីស្សាន់​ ពណ៌ទឹក​ប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3A-1681 បើក​បរ​ដោយ​ឈ្មោះ ញ៉ែម​ ថា ភេទ​ប្រុស​ អាយុ​៣១ឆ្នាំ​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​បាន​បុក​ជាមួយ​រថយន្ត​ម៉ាក​ធុន​ត្រា​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ 2I-1188 បើក​បរ​ដោយ​ឈ្មោះ​ លី គឹមលន់ ភេទ​ប្រុស​ អាយុ​៦០​ឆ្នាំ ជា​អាជីវករ​ មាន​លំនៅ​ផ្ទះ​លេខ​៩​ តាម​ផ្លូវ​លំ​ម្តុំ​មាត់​ទន្លេ​នៅ​ព្រែក​លាប​ ក្នុង​ខណ្ឌ​ឫស្សី​កែវ​ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​បញ្ច្រាស​ទិស​គ្នា។

ប្រភព​ដដែល​បាន​បន្ត​ថា​ គ្រោះ​ថ្នាក់​បាន​កើត​ឡើង​នៅ​ពេល​ដែល​រថយន្ត​កុងតឺន័រ​បួង​ចង្កូត​គេច​រថយន្ត​ទីកូ​ ហើយ​ជ្រុល​ចូល​ទៅ​កណ្តាល​ទ្រូង​ផ្លូវ​ ស្រប​ពេល​រថយន្ត​ម៉ាក​ធុន​ត្រា​បើក​ឡើង​ចំណោត​ទៅ​ដល់​ជាន់​ហ្វ្រាំង​មិន​ទាន់​​ ក៏​បុក​គ្នា​តែ​ម្តង​ ។​ដោយ​ឡែក​សាក្សី​បាន​និយាយ​ថា​ មុន​ពេល​កើត​ហេតុ​មាន​រថយន្ត​និង​ម៉ូតូ​ជាច្រើន​ធ្វើ​ដំណើរ​នៅលើ​ដង​ផ្លូវ​ជាតិ​ ។ ពេល​នោះ​រថយន្ត​កុងតឺន័រ​បើក​ចុះ​ចំណោត​មាន​សភាព​រេ​​ចង្កូត​ពេញ​ផ្លូវ​ ស្រប​ពេល​ដែល​រថយន្ត​ធុន​ត្រា​បើក​ឡើង​ចំណោត​ ។

ស្រាប់​តែ​ភ្លាម​នោះ​រថយន្ត​កុងតឺន័រ​ងាក​ក្បាល​ទៅ​កណ្តាល​ថ្នល់​បុក​ជាមួយ​រថយន្ត​ធុន​ត្រា​ពេញ​ទំហឹង​បណ្តាល​ឱ្យ​កក​ស្ទះ​ចរា​ចរណ៍​យ៉ាង​ខ្លាំង​ ។​ សាក្សី​បន្ត​ថា​ សំណាង​ហើយ​ដែល​រថយន្ត​បត់​ក្បាល​នៅ​កណ្តាល​ថ្នល់​នោះ​ បើ​សិន​ជ្រុល​មក​ចិញ្ចើម​ផ្លូវ​ដែល​មាន​ហាង​លក់​កាហ្វេ​ និង​មនុស្ស​អង្គុយ​​វិញ​នោះ​ ប្រហែល​ជា​ក្លាយ​ទៅ​ជា​សោកនាដ​កម្ម​ធ្ងន់​ធ្ងរ​បាត់​ទៅ​ហើយ ។​ក្រោយ​កើត​ហេតុ​ រថយន្តទាំង​២​គ្រឿង​ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយា​ល័យ​ចរា​ចរណ៍​ខេត្ត​​រង់​ចាំ​ដោះ​ស្រាយ​តាម​ច្បាប់​ ៕​