រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីសRX300 ១គ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2L-6396 បើកបរដោយបុរសម្នាក់ស្រវឹងស្រាជោកជាំបើករេពេញផ្លូវ ធ្វើដំណើរតាមបណ្តោយផ្លូវ៥២៨ លុះមកដល់ចំណុចហាងភូមិបៃតង ក៏បានជ្រុលចង្កូតទៅបុករបងថ្មផ្ទះវីឡាមួយកន្លែង ដែលនៅក្បែរហាង បណ្តាលឱ្យរថយន្តខ្ទេចមួយកំណាត់មុខទាំងស្រុង ចំណែកអ្នកបើកបររបួសស្រាល ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២ និង ៣៥នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ មិថុនា ២០១៣ នៅចំណុចក្បែរហាងភូមិបៃតង ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។ ក្រោយកើតហេតុ ភាគីម្ចាស់រថយន្តបង្កបានចរចាជាមួយម្ចាស់ផ្ទះ និងព្រមសងសំណងចំនួន ៥០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង ៕
ចែករំលែកព័តមាននេះ