រាជធានីភ្នំពេញ ៖ បុរសស្រ្តី ២នាក់ បានរងរបួសធ្ងន់ស្រាល ខណៈដែលជិះរថយន្តកាមរីបាឡែន ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2B-2333 ធ្វើដំណើរមកពីត្បូងវាងរង្វង់មូលវត្តភ្នំទៅកើត ក៏បានជ្រុលចង្កូតទៅបុកបង្គោលភ្លើងថ្មចំពីមុខពេញទំហឹងបណ្តាលឱ្យទ្រេត ឯរថយន្តខ្ទេចមួយកំណាត់មុខ ចំណែកបុរសអ្នកបើកបររងរបួសធ្ងន់ និងស្ត្រីអ្នករួមដំណើររបួសស្រាល ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣យប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ មិថុនា ២០១៣ នៅចំណុចរង្វង់មូលវត្តភ្នំ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវរថយន្តសាមុយដឹកយកទៅសង្រ្គោះនៅគ្លីនិកឯកជន ចំណែករថយន្តត្រូវសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕



ចែករំលែកព័តមាននេះ