រាជធានីភ្នំពេញ ៖ យុវជន ២នាក់ បានរងរបួសធ្ងន់ស្រាល ខណៈដែលពួកគេជិះម៉ូតូស្កុបពី ១គ្រឿង ពណ៌សលាយផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ 1BO-2604 ធ្វើដំណើរតាមបណ្តោយផ្លូវ១៨២ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចស្តុបផ្សារអូរឫស្សី កែងផ្លូវ១៦១ ក៏ត្រូវរថយន្តកាមរីបាឡែន ១គ្រឿង ពណ៌ខ្មៅ អត់ចាំស្លាកលេខ ដែលធ្វើដំណើរពីត្បូងទៅជើង បើកបុកពេញទំហឹង បណ្តាលឱ្យដួលដេករាលពេញផ្លូវ ចំណែកម៉ូតូខ្ទេចផ្នែកខាងមុខ ហើយរថយន្តបង្កបានបើកគេចបាត់តែម្តង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២ និង ០៤នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ មិថុនា ២០១៣ នៅចំណុចស្តុបផ្សារអូរឫស្សី ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ៕



ចែករំលែកព័តមាននេះ